ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពូល​បើក​សវនាការ​ជំនុំ​ជំ​រះ បណ្ដឹងសាទុក្ខ​របស់​លោកស្រី​មូរ សុខ​ហួរ ជាមួយ​ដើមចោទ​សម្ដេច​តេ​ជោ ហ៊ុន សែន

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​២ មិថុនា ឆ្នាំ​២០១០ នេះតុលាការ​កំពូល​បាន​បើក សវនាការ​ជំនុំ​ជំ​រះ​ក្ដីក្ដាំ​បរិហារកេរ្ដិ៍​ដែល​អូសបន្លាយ​អស់​រយៈពេល​ជាង ​មួយ​ឆ្នាំ​រវាង សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន និងលោកស្រី​មូរ សុខ​ហួរ សមាជិក​សភា​មក​ពី គណបក្ស​សម រ​ង្ស៊ី ដែល​នេះ​ជា​បណ្ដឹង​សាទុក្ខ​របស់​លោកស្រី​មូរ សុខ​ហួរ ជំទាស់​នឹងការ​កាត់ទោស​លោកស្រី​ពី​បទ​បរិហារកេរ្ដិ៍​ឱ្យបង់ប្រាក់​១៦,៥​លាន​ រៀល កាលពី​ខែសីហា ឆ្នាំ​មុនរបស់​សាលាដំបូង

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​២ មិថុនា ឆ្នាំ​២០១០ នេះតុលាការ​កំពូល​បាន​បើក សវនាការ​ជំនុំ​ជំ​រះ​ក្ដីក្ដាំ​បរិហារកេរ្ដិ៍​ដែល​អូសបន្លាយ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​រវាង  សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន និងលោកស្រី​មូរ សុខ​ហួរ សមាជិក​សភា​មក​ពី គណបក្ស​សម រ​ង្ស៊ី ដែល​នេះ​ជា​បណ្ដឹង​សាទុក្ខ​របស់​លោកស្រី​មូរ សុខ​ហួរ ជំទាស់​នឹងការ​កាត់ទោស​លោកស្រី​ពី​បទ​បរិហារកេរ្ដិ៍​ឱ្យបង់ប្រាក់​១៦,៥​លាន​រៀល កាលពី​ខែសីហា ឆ្នាំ​មុនរបស់​សាលាដំបូង​រាជធានី​ភ្នំពេញ និងការ​តម្កល់​ការ​សំរេច​របស់​សាលាឧទ្ធរណ៍ ។

នៅ​ក្នុង​សវនាការ​ជំនុំ​ជំ​រះ​នា​ព្រឹក​នេះ មានអ្នកចូលរួម​ស្ដាប់ និង​សង្កេត​ប្រមាណ​២០០នាក់ មក​ពី​គណបក្ស​នយោបាយ តំណាងរាស្ដ្រ មន្ដ្រី​រដ្ឋាភិបាល និង​អង្គការ​ក្រៅរ​ដ្ឋា​ភិបាល​នានា ។ មាន​ចៅក្រម​៥​នាក់ ប្រធាន​ចៅក្រម ជំនុំ​ជំ​រះ​គឺ​លោក​ខឹ​ម ផុ​ន​, ព្រះរាជអាជ្ញាលោក​ឈួ​ន ច​ន្ថា​, ក្រឡាបញ្ជី​លោក​ឈាង វ៉ា​ន់​ថា​, មេធាវី​ដើមចោទ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន គឺ​លោក​គី តិច​, ចំណែក​លោកស្រី មូរ សុខ​ហួរ គ្មាន​មេធាវី​ទេ​ ​គឺ​ខ្លួន​លោកស្រី ផ្ទាល់​ជា​អ្នកឆ្លើយ​ចំពោះ​មុខការ​ចោទសួរ ។

គួរ​រំលឹក​ថា នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​នៅឯ​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​សម រ​ង្ស៊ី ក្នុងក្រុងភ្នំពេញ លោកស្រី​មូរ សុខ​ហួរ បានបញ្ជាក់​ថា ប្រសិនបើ​តុលាការ​កំពូល​តម្កល់សាលដីកា​សាលាឧទ្ធរណ៍ លោកស្រី​នឹង​មិន បង់ប្រាក់​ពិន័យ​ដែល​តុលាការ​កំណត់​នោះ ឡើយ ហើយ​សុខចិត្ដ​ជាប់​ពន្ធនាគារ​ដើម្បី បុព្វហេតុ​របស់​លោកស្រី គោល​ជំហរ​របស់ លោកស្រី​គឺ​នៅ​ដដែល លោក​សី​មិន​ខ្លាចពន្ធនាគារ​ទេ ។ លោក​គី ធិ​ច មេធាវី​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោក​ជឿថា លោក​មាន​ភស្ដុ​តាង​គ្រប់គ្រាន់​ដើម្បី បង្ហាញ​ថា លោកស្រី​មូរ សុខ​ហួរ បាន​បរិហារ កេរ្ដិ៍​កូនក្ដី​របស​លោក ប៉ុន្ដែ​សេចក្ដីសំរេច​ចុងក្រោយ គឺ​ស្ថិត​លើ​ចៅក្រម​របស់​តុលាការកំពូល។

លោក​គី តិច មេធាវី​រាជរដ្ឋាភិបាល តំណាង​ដើមចោទ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ប្រសិនបើ​តុលាការ កំពូល​តម្កល់​សាលដីកា​ដើម ហើយ​លោកស្រី មូរ សុខ​ហួរ នៅ​តែ​បដិសេធ​មិន​បង់ប្រាក់ ពិន័យ ឬ​ជំងឺ​ចិត្ដ​នោះ លោក​នឹង​ស្នើ​ឱ្យ​តុលា ការ​ចាត់វិធានការ ។ តាម​មាត្រា​៥២៤​នៃ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ជន​ណា​ដែល​តុលាការ ព្រហ្មទណ្ឌ​សំរេច​ថា មាន​ពិរុទ្ធ អាច​ជាប់ពន្ធ នាគារ ប្រសិនបើ​ជន​នោះ​មិន​បង់ប្រាក់​ពិន័យ ឬ​ប្រាក់​ជំងឺ​ចិត្ដ ឬ​សំណង​ការ​ខូចខាត ដែល តុលាការ​បាន​កំណត់​ទេ​នោះ ។ បើ​តាម​ក្រមនេះ ប្រាក់​ពិន័យ​ប្រមាណ​៤.១០០​ដុល្លារ ដូច ដែល​តម្រូវ​ឱ្យ​លោកស្រី​មូរ សុខ​ហួរ បង់​កាលនៅ​តុលាកា​ក្រុងភ្នំពេញ​នោះ អាច​នាំ​ឱ្យ​មានទោស​ជាប់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ ។