ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះ​ធំ​ក្លាយជា​អាជីព​រក​ចំណូល​ចិញ្ចឹម​គ្រួសារ

7 ឆ្នាំ មុន

«The Sun» របស់​អង់គ្លេស កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នកស្រី Annie Hamkins-Turner ជនជាតិ​អា​មេ​រិ​ក អាយុ​៥៧​ឆ្នាំ រស់នៅ​អា​ត្ល​ង់​ទិ​ក រដ្ឋ​ជ​ក័​ជៀ សហរដ្ឋ​អាម​រិ​ក ជា​ម្ចាស់​ឯតទគ្គ​កម្ម​សុដន់​បែប​ធម្មជាតិ​ធំ​បំផុត​នៅ​លើ​ពិភពលោក

«The Sun» របស់​អង់គ្លេស កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នកស្រី Annie Hamkins-Turner ជនជាតិ​អា​មេ​រិ​ក អាយុ​៥៧​ឆ្នាំ រស់នៅ​អា​ត្ល​ង់​ទិ​ក រដ្ឋ​ជ​ក័​ជៀ សហរដ្ឋ​អាម​រិ​ក ជា​ម្ចាស់​ឯតទគ្គ​កម្ម​សុដន់​បែប​ធម្មជាតិ​ធំ​បំផុត​នៅ​លើ​ពិភពលោក ក្នុង​សៀវភៅ​«Guinness World Records»​។ អ្នកស្រី Annie មាន​សុដន់​ទំហំ «102ZZZ» ដោយ​សុដន់​ទាំង​សងខាង​ទម្ងន់​៣៨,៥​គីឡូក្រាម ។ អ្នកស្រី Annie ទើបតែ​ប្រារព្ធ​ខួប​២៥​ឆ្នាំ ដែល​បាន​ជោគជ័យ​ក្នុង​ជីវិត ព្រោះ​មាន​សុដន់​ធំ​ខុស​ប្រក្រតី ។

Annie រៀបរាប់​ថា អ្នកស្រី​ចាប់ផ្តើម​មាន​សុដន់​ធំ​តាំងពី​អាយុ​៥​ឆ្នាំ និង​នៅ​ពេល​អាយុ​៩​ឆ្នាំ ទំហំ​សុដន់់​៣៦D និង​កាន់តែ​រីក ធំ​ឡើង​ៗ​ឥត​ឈប់​ឈរ ។ គ្រាមួយ​អ្នកស្រី​បាន​ទៅ​ជួប​គ្រូពេទ្យ ហើយ​ទទួល​ការ​វិនិច្ឆ័យ​ថា មាន​អាការ​សុដន់​រីក​ធំ​ខុស​ប្រក្រតី និង​សព្វ​ថ្ងៃនេះ​សុដន់​នៅ​តែ​រីក​ធំ​បន្ត​ទៀត រហូត​ត្រូវ​មិត្តភក្តិ​ហៅ​ថា «​ស្ត្រី​ដោះ​បា​ឡែ​ន​» ។

នៅ​ឆ្នាំ​១៩៩១ អ្នកស្រី Annie បាន​រៀប​ការ​ជាមួយ​លោក Allen Turner អតីត​ទ័ពអាកាស ។ បុរស​ជា​ប្តី​បាន​ជំរុញ​ឱ្យ​ប្រពន្ធ​យក​រូបថត​ទៅ​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្តី ដើម្បី​ស្វែងរក​កម្រៃ​ពី​សុដន់​ដ៏​មហិមា​នេះ និង​ទទួល​បានការ​គាំទ្រ​ច្រើន ។ តាំងពី​ពេល​នោះ​មក​អ្នកស្រី Annie  ចាប់​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង រួម​ទាំង​ចាប់ផ្តើម​ធ្វើ​ជំនួញ​ដោយ​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​ទស្សនាវដ្តី និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា រកបាន​ប្រាក់​ចំណូល​មួយ​ឆ្នាំ ចំនួន​៤០.០០០​ផោន​។

ក្រោយមក​លោក Allen ស្លាប់​បង់ជីវិត​ដោយ​មហារីក​សួត​នៅ​ឆ្នាំ​២០០៣ ហើយ​អ្នកស្រី​Annie នៅ​តែ​ប្រកប​មុខរបរ​ដើម្បី​ចិញ្ចឹម​កូន​បន្ត ទោះបីជា​គ្រូពេទ្យ​ប្រាប់​ឱ្យ​វះកាត់​សុដន់ ដើម្បី​មាន​សុខភាព​ល្អ​ប្រសើរ​ក៏​ដោយ ប៉ុន្តែ​អ្នកស្រី​មិន​ព្រម ព្រោះ​សុដន់​របស់​ខ្លួន​បច្ចុប្បន្ន​ក្លាយជា​ធ្នាក់​សម្រាប់​ប្រកប​មុខរបរ​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត ។

Annie ជួប​ផលវិបាក​មួយទៀត ដោយសារ​មាន​សាច់​ដុះ​នៅ​ខ្នង ព្រោះតែ​ទម្ងន់​សុដន់​ដ៏​មហិមា និង​មិន​អាច​បំបៅ​ដោះ​ដល់​កូន​បាន​ទេ ៕