ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខូចឡានលើស្ពាន ម៉ូតូមកពីក្រោយផាំង​ខ្ទាត​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​បុគ្គ​លិកមីក្រូហិរញ្ញវត្ថុម្នាក់​ បាន​​ជិះម៉ូតូ​ទៅបុក​​​ពី​ក្រោយ​​​រថយន្ត​ម៉ាកទីកូ​ចត​នៅ​ចិញ្ចើម​​​លើ​ស្ពាន​ជ្រោយចង្វារ​យ៉ាងពេញទំហឹង បណ្តាលឱ្យ​​រងរបួស​បាក់ភ្លៅ​ម្ខាង ដែល​ហេតុការណ៍នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​​០៨ និង​១៥នាទីព្រឹក​ថ្ងៃទី​២៩ កក្កដា ២០១៦ ស្ថិតលើស្ពានជ្រោយចង្វា​រថ្មី​ខាងកើត ក្នុងសង្កាត់​ជ្រោយចង្វារ ​ខណ្ឌជ្រោយ​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​បុគ្គ​លិកមីក្រូហិរញ្ញវត្ថុម្នាក់​ បាន​​ជិះម៉ូតូ​ទៅបុក​​​ពី​ក្រោយ​​​រថយន្ត​ម៉ាកទីកូ​ចត​នៅ​ចិញ្ចើម​​​លើ​ស្ពាន​ជ្រោយចង្វារ​យ៉ាងពេញទំហឹង បណ្តាលឱ្យ​​រងរបួស​បាក់ភ្លៅ​ម្ខាង ដែល​ហេតុការណ៍នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​​០៨ និង​១៥នាទីព្រឹក​ថ្ងៃទី​២៩ កក្កដា ២០១៦ ស្ថិតលើស្ពានជ្រោយចង្វា​រថ្មី​ខាងកើត ក្នុងសង្កាត់​ជ្រោយចង្វារ ​ខណ្ឌជ្រោយ​ចង្វារ ហើយ​គេ​បញ្ជូនទៅសង្គ្រោះ​ភ្លាមៗ ។

ប្រភពឱ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ​ណុប គឹមសាន្ត អាយុ​២៣​ឆ្នាំ ជាបុគ្គលិក​មីក្រូហិរញ្ញវត្ថុប្រាក់សាក់ មានទីលំនៅក្នុងសង្កាត់​ទឹកថ្លា ជិះម៉ូតូ​ហុងដាឌ្រីម C125 ពាក់ស្លាកលេខ​ភ្នំពេញ 1CN-9183 ។ ចំណែកខាង​រថយន្ត​ទីកូមានពាក់ស្លាកលេខ​ភ្នំពេញ 2L-8230 ដែល​មាន​ម្ចាស់​រថយន្ត​ត្រូវគេដឹងថា ជាអ្នកចម្រៀង​តាម​ភោជនីដ្ឋាន ។

ប្រភពពី​ម្ចាស់​រថយន្តទីកូឱ្យ​ដឹងថា គាត់​ទើបតែចេញ​ពីភោជនីយដ្ឋាន​​ ធ្វើដំណើរទៅ​ច្រៀងនៅហាងមួយទៀត ស្រាប់តែមក​ដល់​ចំណុចកើតហេតុរថយន្តរបស់គាត់ខូច​ ក៏​ចតទុក​ទៅរកជាងឱ្យ​ជួសជុល ។ ស្រាប់តែ​ម៉ូតូ​ខាងលើ​ ជិះមកបុកយ៉ាងពេញទំហឹង​បណ្តាល​ឱ្យ​រងរបួស​ខ្លួនឯងតែម្តង ។