ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកដោះ​កន្លាត​នឹង​ក្លាយជា​អាហារ​ពិសេស​នា​ពេល​អនាគត

7 ឆ្នាំ មុន

ក្រុម​អ្នក​វិទ្យាសាស្ត្រ​អន្តរជាតិ​បាន​ដេញ ដោល​គ្នា​ពី​ប្រូ​តេ​អីុន​គ្រី​ស្តា​ល់ ដែល​ស្ថិត​ក្នុង​ពោះ​របស់​កន្លាត ។ បន្ទាប់​ពី​ការ​វែកញែក​ពួក​គេ​រក​ឃើញ​ថា ប្រូ​តេ​អីុ​ន​គ្រី​ស្តា​ល់​មាន​សារ​ធាតុចិញ្ចឹម​ច្រើន​ជាង​ទឹកដោះគោ​ដល់​ទៅ​៤​ដង​ឯណោះ

ក្រុម​អ្នក​វិទ្យាសាស្ត្រ​អន្តរជាតិ​បាន​ដេញ ដោល​គ្នា​ពី​ប្រូ​តេ​អីុន​គ្រី​ស្តា​ល់ ដែល​ស្ថិត​ក្នុង​ពោះ​របស់​កន្លាត ។ បន្ទាប់​ពី​ការ​វែកញែក​ពួក​គេ​រក​ឃើញ​ថា ប្រូ​តេ​អីុ​ន​គ្រី​ស្តា​ល់​មាន​សារ​ធាតុចិញ្ចឹម​ច្រើន​ជាង​ទឹកដោះគោ​ដល់​ទៅ​៤​ដង​ឯណោះ ហើយ​ពួក​គេ​គិត​ថា​វា​អាច​នឹង​ក្លាយជា​គន្លឹះ​មួយ​ដើម្បី​ចិញ្ចឹម​មនុស្ស​ជំនាន់​ក្រោយ​នា​ពេល​អនាគត​បាន​ទៀត​ផង ។

ថ្វីបើ​កន្លាត​ភាគច្រើន​មិន​ផលិត​ទឹកដោះ​ដូច​ជា​កន្លាត Diploptera Punctate ដែល​គេ​ស្គាល់​ថា ជា​កន្លាត​ផ្តល់​កំណើត​កូន​ត្រូវ​គេ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​បូម​ចេញ​នូវ​ប្រភេទ​ទឹក​ដោះ​មាន​ប្រូ​តេ​អីុ​ន​គ្រី​ស្តា​ល់​ដើម្បី​ចិញ្ចឹម កូន​ៗ​របស់​វា ។ ការ​ពិត​ដែល​ថា សត្វល្អិត​ផលិត​ទឹកដោះ​គឺជា​រឿង​មួយ​គួរ​ឱ្យ​ចាប់អារម្មណ៍ ប៉ុន្តែ​អ្វី​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​គិត​ថា កាន់​តែ​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​មួយ​នៃ​ប្រូ​តេ​អុ​ី​ន​គ្រី​ស្ទាល់​ផ្ទុក​ចំនួន​ថាមពល​ច្រើន​ជាង​៣​ដង បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​ទឹកដោះ​ក្របី ហើយ​វា​មាន​កាល់​ឡូ​រី​ខ្ពស់​ជាង​ទឹក​ដោះគោ​ប្រចាំ​ថ្ងៃ ។

ដោយសារ​ការ​យក​ទឹកដោះ​កន្លាត​មិន​ទាន់​ជា​ជម្រើស​ដែល​អាច​ទៅ​រួច​នៅឡើយ​ដូច្នេះ​ហើយ ទើប​ក្រុម​អ្នក​វិទ្យាសាស្ត្រ​អន្តរជាតិ​ដែល​ដឹកនាំ​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​ពី​វិទ្យា​ស្ថាន​​ជីវវិទ្យាកោសិកា​ដើម និង​ថ្នាំ​បង្កើត​ឡើង​វិញ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​សម្រេចចិត្ត​ដេញដោល​គ្នា​បន្តបន្ទាប់​ពី​ហ៊្សែ​ន​ដែល​អាច​ទទួលខុសត្រូវ​សម្រាប់​ការ​ផលិត​ទឹកដោះ​ប្រូ​តេ​អីុន​គ្រី​ស្តា​ល់​បាន ។ លោក Sanchari Banerjee មនុស្ស​ម្នាក់​ក្នុង​ក្រុម​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​កាសែត​ឥណ្ឌា Times of India កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា គ្រី​ស្តា​ល់​ប្រៀប​ដូច​ជា​អាហារ​ពេញលេញ ។ ពួក​វា​ផ្ទុក​ប្រូ​តេ​អីុ​ន ខ្លាញ់ និង​ស្ករ​៕