ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អប់រំ​អារម្មណ៍​ឱ្យ​ស្ថិត​ក្នុង​អំពើ​ល្អ​មាន​ប្រសិទ្ធភាព​ខ្លាំង​ជាង​ថ្នាំ​បំបាត់​ការ​ឈឺ​ចុកចាប់​ទៅ​ទៀត

7 ឆ្នាំ មុន

ក្រុម​អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​បាន​អះអាង​ថា បុគ្គល​ដែល​ព្រួយបារម្ភ​និង​ខ្វាយខ្វល់​ខ្លាំង​អំពី​ស្ថានភាព​ជំងឺ​របស់​ខ្លួន​នឹង​រឹតតែ​ធ្វើ​ឱ្យ​ជំងឺ​នោះ​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ពីព្រោះ​ក្នុង​ចិត្ត​របស់​គេ​ពោរពេញ​ទៅ​ដោយ​ការ​ឈឺចាប់​

ក្រុម​អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​បាន​អះអាង​ថា បុគ្គល​ដែល​ព្រួយបារម្ភ​និង​ខ្វាយខ្វល់​ខ្លាំង​អំពី​ស្ថានភាព​ជំងឺ​របស់​ខ្លួន​នឹង​រឹតតែ​ធ្វើ​ឱ្យ​ជំងឺ​នោះ​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ពីព្រោះ​ក្នុង​ចិត្ត​របស់​គេ​ពោរពេញ​ទៅ​ដោយ​ការ​ឈឺចាប់​និង​មាន​តែ​ពាក្យ​ថា «​ជំងឺ​ជាប់​ជា​និច្ច​» ។

ការ​សិក្សា​កាលពី​ពេល​ថ្មី​ៗ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​សាកលវិទ្យាល័យ University Of Manchester បាន​រក​ឃើញ​ថា ការ​គិត​ក្នុង​ផ្លូវ​វិជ្ជមាន​តួយ៉ាង​ដូច​ជា ការ​ភាវនា​ធម៌​តាម​បែប​ពុទ្ធសាសនា​គឺជា​មធ្យោបាយ​ដ៏​ស័ក្តិ​សិទ្ធ​ជួយ​ឱ្យ​អាកា​រៈ​ជំងឺ​មាន​សភាព​ធូរស្រាល​។ ដូច្នេះ​ការ​លើកទឹកចិត្ត​អ្នកជំងឺ​ឱ្យ​គិត​ពី​រឿង​សប្បាយ​ៗ​ក្រៅពី​ស្ថានភាព​ជំងឺ​គឺ​ប្រសើរ​ជា​ជាង​ការ​ប្រើ​ថ្នាំពេទ្យ​ដែល​នាំ​ឱ្យ​ចំណាយ​ប្រាក់​ច្រើន​ជា​ពិសេស​ផ្តល់​ផល​អាក្រក់​ច្រើន​ជាង​ផល​ល្អ ។

នៅ​ក្នុង​ការ​ពិសោធ​លើ​មនុស្ស​១២០​នាក់​ចែក​ជា​៣​ក្រុម ដែល​ក្នុង​នោះ​១​ក្រុម​មាន​សុខភាព​ធម្មតា ខណៈ​២​ក្រុម​ផ្សេង​ទៀត​កើត​ជំងឺ​សន្លាក់​និង​ជំងឺ​ឈឺ​ចាក់​ដោត​ពេញ​ខ្លួន Fibromyalgia បាន​បង្ហាញ​ថា ជីពចរ​បញ្ជាការ​ឈឺចាប់​ក្នុង​តំបន់​ខួរក្បាល​ដែល​មានឈ្មោះ​ថា Insula Cortex បាន​បង្កើន​សកម្មភាព​របស់​ខ្លួន​អំឡុង​ពេល​ថត​ស្គែ​ន​ខួរក្បាល ហើយ​សកម្មភាព​បែប​នេះ​គឺ​បង្ហាញ​ពី​វិសាលភាព​និង​កម្រិត​នៃ​ការ​ឈឺចាប់​ដែល​អ្នកជំងឺ​មាន​ជា​ប្រចាំ ។

សាស្ត្រាចារ្យ Anthony Jones មាន​ប្រសាសន៍​ថា​៖ «​ការ​ឈឺចាប់​ទាំងអស់​គឺ​ស្ថិត​នៅ​ក្នុង​ចិត្ត ។ វា​ជាទី​កន្លែង​ដែល​ការ​ឈឺចាប់​ត្រូវ​បញ្ជា​ឱ្យ​មានដំណើរ​ការ ។ អ្វី​ដែល​ជា​ព័ត៌​មាន​ថ្មី​អំពី​ការ​សិក្សា​លើក​នេះ​គឺថា យើង​កំពុង​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​នៃ​វិធី​ដែល​ខួរក្បាល​ដំណើរការ​ការ​ឈឺចាប់​ឆ្លងកាត់​ផ្លូវ​អារម្មណ៍ ។ ដូច្នេះ យើង​រក​ឃើញ​ថា វា​ប្រហែល​ជា​ប៉ះពាល់​ទៅ​លើ​អ្នកជំងឺ​ជា​ច្រើន ហើយ​អ្វី​ដែល​យើង​ចាំបាច់​ត្រូវធ្វើ​ក្នុង​ពេល​ឥឡូវនេះ​គឺ​ព្យាយាម​ផ្តោត​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ទៅ​លើ​ឥទ្ធិពល​ខួរក្បាល​ក្នុង​ការ​ទប់​ស្កាត់​ការ​ឈឺចាប់​ប្រសើរ​ជា​ជាង​ការ​ចំណាយ​ប្រាក់​ច្រើន​ទៅ​លើ​ថ្នាំ បំបាត់​ការ​ឈឺចាប់​ដែល​មិន​មាន​ប្រសិទ្ធភាព​យូរអង្វែង​។ វិធីសាស្ត្រ​ព្យាបាល​តាម​ការ​ផ្តល់​ជា​ប្រឹក្សា​និង​ការ​ធ្វើ​សមាធិ​អារម្មណ៍​ត្រូវ​គេ​រក​ឃើញ​ថា មាន​ប្រសិទ្ធភាព​ច្រើន​ជាង​ការ​ផ្តល់​ថ្នាំ​បំបាត់​ការ​ឈឺ​ចុកចាប់​ឱ្យ​ដល់​អ្នកជំងឺ ។ ការ​ធ្វើ​សមាធិ​តាម​បែប​ពុទ្ធសាសនា​នឹង​ជួយ​បង្កើន​ការ​ប្រមូលផ្តុំ​ផ្លូវចិត្ត​ទៅ​លើ​តែ​បច្ចុប្បន្នភាព ៕​