ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញ​មុខ​ពួក​​​បិសាចក្នុងចំ​ណោម៦នាក់ចាប់​រំលោ.ភបូក​ស្រីម្នាក់​ក្នុង​វត្ត​​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ជន​សង្ស័យ៣នាក់ក្នុងចំណោម​៦នាក់ ដែលធ្វើសកម្មភាព​ប្លន់ទ្រព្យសម្បត្តិ និង​​ចាប់រំលោ.ភ​បូក​លើ​នារីម៉ាស្សាម្នាក់នោះ ត្រូវ​បាន​​នគរបាល​​ខណ្ឌ​ជ្រោយ​ចង្វារ​​នាំមក​បង្ហាញ​ខ្លួន​នាព្រឹកថ្ងៃទី​២៩ កក្កដា ២០១៦ នេះ ស្ថិត​នៅអធិការដ្ឋាន​ ខណៈ​ដែលនៅ​ជន​៣នាក់ទៀត ត្រូវកម្លាំងកំពុង​ស្វែងរក​ចាប់​ខ្លួន ។

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ជន​សង្ស័យ៣នាក់ក្នុងចំណោម​៦នាក់ ដែលធ្វើសកម្មភាព​ប្លន់ទ្រព្យសម្បត្តិ និង​​​ចាប់រំលោភ​បូក​លើ​នារីម៉ាស្សាម្នាក់នោះ ត្រូវ​បាន​​នគរបាល​​ខណ្ឌ​ជ្រោយ​ចង្វារ​​នាំមក​បង្ហាញ​ខ្លួន​នាព្រឹកថ្ងៃទី​២៩ កក្កដា ២០១៦ នេះ ស្ថិត​នៅអធិការដ្ឋាន​ ខណៈ​ដែលនៅ​ជន​៣នាក់ទៀត ត្រូវកម្លាំងកំពុង​ស្វែងរក​ចាប់​ខ្លួន ។

ប្រភព​ឱ្យ​ដឹងថា ជន​សង្ស័យទាំង៣នាក់ ១-​ឈ្មោះកុយ រិទ្ធី ហៅទ្រូ អាយុ​៣៣​ឆ្នាំ​ ជាកម្មករ​សំណង់ ២-​ឈ្មោះ​ហេង វីរៈ ហៅកណ្តុរ ​អាយុ​២០​ឆ្នាំ ជាកម្មករ​សំណង់ និង​៣-​ឈ្មោះវែង ចាន់រដ្ឋា អាយុ​២០​ឆ្នាំ​ ជា​មន្ត្រី​យោធា ទាំង​២នាក់ស្នាក់នៅផ្ទះជួល​ក្នុងភូមិ​ទី១ លើ​ផ្លូវ​កែវ​ចិន្តា ។

គួររំលឹកថា ជនសង្ស័យ​២​នាក់​ក្នុង​ចំណោម​៦​នាក់ ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ពី​បទ​ចាប់​នារី​ម៉ាស្សា​ម្នាក់ យក​ទៅ​រំលោភ​បូក​ម្នាក់​ម្តង​ៗ នៅ​ក្នុង​វត្ត «​ប្រជុំ​សាគរ ហៅ​វត្ត​ថ្មី » ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ កាលពី​វេលា​ម៉ោងជាង៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨ កក្កដា ២០១៦ ។

ប្រភព​ឱ្យ​ដឹង​ថា ជំហាន​ដំបូង សមត្ថកិច្ច​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ទេ ដោយ​កំពុង​បន្ត​ចាប់ខ្លួន​ជន​៤​នាក់​ទៀត​កំពុង​គេចខ្លួន ។ រីឯ​នារី​ម៉ាស្សា​រង​គ្រោះ​ខាងលើ មាន​អាយុ​២៥​ឆ្នាំ ធ្វើការ​នៅ​ហាង​ម៉ាស្សា​មេគង្គ​ស្ប៉ា មានស្រុក​កំណើត​នៅ​​ខេត្តកំពង់ឆ្នាំង ។

បើ​តាម​នារី​រង​គ្រោះ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ប្រហែលជា​ម៉ោង​០១ និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៨ កក្កដា នាង​ត្រូវ​ភ្ញៀវ​៤​នាក់ (​មាន​ប្រុស​មាន​ស្រី​) នាំ​មក​ញ៉ាំ​អាហារ​នៅ​ក្បែរ​ស្ពាន​ជ្រោយចង្វារ ។ បន្ទាប់​ពី​ញ៉ាំ​អី​រួច ភ្ញៀវ​ប្រុស​ម្នាក់​ជនជាតិ​អូស្ត្រា​លី​បាន​បបួល​នាង​ទៅ​ដេក តែ​ត្រូវ​នាង​មិន​ព្រម ក៏​ដើរ​បែកផ្លូវ​គ្នា​អស់​ទៅ ។ ហើយ​រូប​នាង ត្រូវ​ដើរទៅ​ផ្ទះ​តែ​ម្នាក់ឯង ដោយ​កាត់​តាម​វត្ត​ខាងលើ ស្រាប់តែ​លេច​ជនសង្ស័យ​ម្នាក់ ធ្វើ​សកម្មភាព​ឆក់​កាបូប​នាង​ពី​ដៃ គេចខ្លួន​បាត់ ។

ប្រភព​បន្ត​ទៀត​ថា ពេល​នោះ ក៏​មាន​លេចមុខ​ជន​ម្នាក់​ទៀត​មក ដោយ​ជិះ​ម៉ូតូ​កូន​ទា ធ្វើ​ជា​មក​សួរនាំ រួច​ជួយ​ជូន​នាង​ទៅ​ប្តឹង​សមត្ថ​កិច្ច ពេល​ដែល​នាង​ព្រម​ជិះ​ម៉ូតូ​ទៅ​ជាមួយ ក៏​ដឹក​នាង​ចូល​ទៅ​កាន់​វត្ត​ថ្មី ដោយនៅ​ទីនោះ​មាន​បក្សពួក​គ្នា​វា​៦​នាក់ បាន​​យក​ដំបង​ឆ​ក់​គំរាមសម្លាប់ រួចហើយ​នាំគ្នា​​ចាប់​នាង​រំលោភ​ម្នាក់​ម្តង​ៗ រហូត​សម្រេច​ទាំងអស់ ហើយ​គេចខ្លួន​បាត់ ។ សំណាងល្អ នាង​ត្រូវ​អ្នក​ភូមិ​ឃើញ ក៏​ជួយ​នាង​តែ​ម្តង តែ​អ្វី​ៗ​បាត់បង់​អស់ហើយ ទាំង​ខ្លួនប្រាណ​និង​ទ្រព្យសម្បត្តិ ដូច​ជា​ទូរស័ព្ទ​អាយ​ហ្វូ​ន​, ចិញ្ចៀន​មាស​១​ជី និង​​លុយ​២៥​ដុល្លារ ។