ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រហែល​នៅ​អាល័យ​គុក​ហើយ​មើលទៅ !

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ អតីត​ទណ្ឌិត​ចេញពី​ពន្ធនាគារ​ខេត្ត​មិន​ទាន់​បាន​ប៉ុន្មាន​ផង បង្ក​ហិ.ង្សា​ដេញ​កា.ប់​គេ​មិន​បាន ក៏​បាន​ដុត​ម៉ូតូ​ម៉ាក​សេ​១០០​កូរ៉េ មួយ​គ្រឿង​ពណ៌​ក្រហម ឆេះ​ឡើង​ហ្មត់តែម្តង​។

ខេត្ត​ត្បូងឃ្មុំ ៖ អតីត​ទណ្ឌិត​ចេញពី​ពន្ធនាគារ​ខេត្ត​មិន​ទាន់​បាន​ប៉ុន្មាន​ផង បង្ក​ហិង្សា​ដេញ​កាប់​គេ​មិន​បាន ក៏​បាន​ដុត​ម៉ូតូ​ម៉ាក​សេ​១០០​កូរ៉េ មួយ​គ្រឿង​ពណ៌​ក្រហម ឆេះ​ឡើង​ហ្មត់តែម្តង​។ ហេតុការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៨ កក្កដា ២០១៦ ត្រង់​ចំណុច​ឡូត៍​កៅស៊ូ​លេខ​៥៩​សេ ភូមិ​៤៨ សង្កាត់​សួង ក្រុង​សួង ហើយ​ត្រូវ​បាន​ឆ្មាំ​ការពារ​កៅស៊ូ ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់​។

លោក​វរសេនីយ៍ទោ ឈ​ន សុ​ធន អធិការ​នគរបាល​ក្រុង​សួង ប្រាប់​ឲ្យ​ដឹង​ថា ជន​បង្ក​ឈ្មោះ ភី សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៤៨ សង្កាត់​សួង បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​ទៅ​ច្រូតស្មៅ ត្រង់​ចំណុច​ឡូត៍​កៅស៊ូ​៥៩​សេ ហើយ​បាន​យក​ចាន​សម្រាប់​ត្រង​ជ័រកៅស៊ូ ទៅ​បោក​អស់​ប្រហែល​១០ ចាន ក្នុង​ពេល​នោះ​ត្រូវ​បាន​ឆ្មាំ​ការពារ​កៅស៊ូ​ម្នាក់​ឈ្មោះ នុ​ត ម៉ា​លី​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ដែល​មាន​ទីលំនៅ​ភូមិ​ព្រៃ​ទទឹង សង្កាត់​ជាមួយ​គ្នា​ឃើញ ប្រញាប់​ទូរស័ព្ទ​រាយការណ៍​បន្ទាន់​ទៅ​លោក​មេ​ភូមិ​។

លោក​វរសេនីយ៍ទោ ឈ​ន សុ​ធន អធិការ​នគរបាល​ក្រុង​សួង ប្រាប់​បន្ត​ថា ក្នុង​ពេល​ដែល​កំពុង​តែ​ទូរ ស័ព្ទ​ទៅ​នោះ​មិន​ទាន់​មាន​កម្លាំង​សមត្ថកិច្ច​ណា​ម្នាក់​មក​ដល់​ផង ត្រូវ​បាន​អតីត​ទណ្ឌិត​ឈ្មោះ សុ​ភ័​ក្រ បាន​យក​កណ្តៀវ​ដេញ​កាប់​លើ​ជន​រង​គ្រោះ តែ​សំណាង​បាន​រត់គេច​ផុត​ទាន់​ពេល​។​ហេតុតែ​ខឹង ដេញ​កាប់​គេ​មិន​បាន​នោះ​បែរជា​កើតការ​ក្តៅក្រហាយ​ខឹងសម្បារ ក៏​ដុត​ម៉ូតូ​របស់​អ្នក​ប្តឹង​ឆេះ​នៅ​សល់​តែ​គ្រោងឆ្អឹង​ដែក ។ បន្ទាប់​មក​ក្រុម​ឆ្មាំ​ការពារ​កៅស៊ូ​បាន​នាំ​គ្នា មក​ជា​ច្រើន​នាក់​ក៏​ចាប់​ជន​បង្ក​ជាប់​ប្រគល់​មក​ឲ្យ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សួង ដើម្បី​យក​ទៅ​ចាត់ការ​បន្ត​តាម​ច្បាប់ ។

លោក​អធិការ​នគរបាល​ក្រុង​សួង បញ្ជាក់​ថា អតីត​ទណ្ឌិត​ឈ្មោះ សុ​ភ័​ក្រ នេះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ធ្លាប់​បាន​ចាប់ខ្លួន​ម្តង​កាលពី​ថ្ងៃ​ទី​១១ កញ្ញា ២០១៥ ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​របស់​អ្នក​ដទៃ នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដោយ​ជាប់​ទោស​៧​ខែ នឹក​ស្មាន​តែ​រាងចាល តែ​នៅ​ពេល​ដែល​ចេញ​មក​វិញ មិន​ទាន់​នឹង​បាន​ប៉ុន្មាន​ផង បែរជា​ប្រព្រឹត្ត​នូវ​ទ​ង្វើ​ខុសច្បាប់​ដដែល​៕