ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ម្នាក់ រង​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បន្ទាប់​ពី​លោក​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល បាន​ចុះ​បើក​វេទិការ​សាធារណៈ​ជា​បន្តបន្ទាប់​កន្លង​មក ហើយ​បាន​ដាក់​បទបញ្ជា​យ៉ាង​តឹងរ៉ឹង​ឲ្យ​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់​ព​ន្ធ័

ខេត្តកណ្តាល ៖ បន្ទាប់​ពី​លោក​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល បាន​ចុះ​បើក​វេទិការ​សាធារណៈ​ជា​បន្តបន្ទាប់​កន្លង​មក ហើយ​បាន​ដាក់​បទបញ្ជា​យ៉ាង​តឹងរ៉ឹង​ឲ្យ​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់​ព​ន្ធ័ សហ​ការណ៍​គ្នា​ជាមួយ​អាជ្ញាធរ​ស្រុក​ ឃុំ និង​កងកម្លាំងប្រដាប់អាវុធ​ចុះ​ទប់ស្កាត់​បង្ក្រាប​រាល់​សកម្មភាព​របស់​ពួក​ឈ្មួញ​ដែល​ដាក់​គ្រឿងចក្រ​គ្មាន​ច្បាប់ទម្លាប់​ឈូស​ឆាយដី​បឹង​តំបន់​ដែន​នេសាទ ដែល​ជា​ដី​សង្គមកិច្ច​របស់រ​ដ្ធ​។ ប៉ុន្តែ​អស់លោក​អាជ្ញាធរ​មន្ត្រី​ជំនាញ​សមត្ថកិច្ច​មួយ​ចំនួន​មិន​អនុវត្ត​តាម​ប្រសាសន៍​របស់​លោក​អភិបាលខេត្ត​ទេ បែរជា​លួច​ឃុបឃិត​ជា​ប្រ​ព​ន្ធ័​ត្រូវ​គ្នា​ជាមួយ​ឈ្មួញ​ដាក់​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​គ្មាន​ច្បាប់ទម្លាប់​កំពុង​ធ្វើ​សកម្ម​ឈូស​ឆាយ​ជីក​បៀ ជីក​ប្រឡាយ​ពាសពេញ​ផ្ទៃ​បឹង​ដែន​នេសាទ និង​ក្នុង​តំបន់​ដែន​អភិរក្ស​យ៉ាង​អនាធិបតេយ្យ​ក្នុង​ទឹកដី​ស្រុក​កៀនស្វាយ ស្រុក​លើក​ដែក ស្រុក​ស្អាង និង​ស្រុក​កោះធំ ខេត្តកណ្តាល​។

ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ប្រាសាទ ស្រុក​ស្អាង ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា មាន​គ្រឿងចក្រ​អត់​ច្បាប់​ជា​ច្រើន​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​ឈូស​ឆាយដី​បឹង​តំបន់​ដែន​នេសាទ និង​តំបន់​អភិរក្ស​យ៉ាង​អនាធិបតេយ្យ​។ ហើយ​ភ្លាម​នោះ​ភ្នាក់ងារ​យើង​ក៏​បាន​ចុះ​ទៅ​ផ្ទាល់ ថត​យក​រូបភាព​ជាក់ស្តែង​នូវ​គ្រឿងចក្រ​ទាំងនោះ ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ចំណុច​បឹង​អូ​ប៉ៃ​តំបន់​អភិរក្ស ចំនួន​២​គ្រឿង​ជា​របស់​លោក ភ្ន​ង ឆេ​ង ប្រធាន​សហគមន៍​អតីត​ឡូត៍​នេសាទ​លេខ​៥ អាង​អំណាច​ខ្លួន មក​ជីក​ប្រឡាយ និង​បៀ​ធំ​ដាក់​សម្រាស់​ពាសពេញ​ផ្ទៃ​បឹង ដើម្បី​ប្រមូល​យក​ផល​ត្រី​នា​រដូវ​ទឹកសម្រក​ទៅ​វិញ​។

នៅ​ចំណុច​បឹង​ប្រ​លិច​ប្រាសាទ​ព្រំប្រទល់​ស្រុក​ស្អាង និង​ស្រុក​លើក​ដែក តំបន់​អតីត​ឡូត៍​នេសាទ​លេខ​៦​ដែល​បាន​ធ្វើ​សកម្មភាព​យូរណាស់​ហើយ ១​គ្រឿង​ជា​របស់​ឈ្មោះ យូ​និង​ឈ្មោះ ស្នា ចំណែកឯ​នៅ​តំបន់​បឹង​ប្រឡាយ​លេខ​១​ចំនួន​២​គ្រឿង​មិន​ស្គាល់ឈ្មោះ​ម្ចាស់ នៅ​តំបន់​បឹង​ជ្រោយ​ឫស្សី​អតីត​ឡូត៍​នេសាទ​លេខ​៤ ចំនួន​៤​គ្រឿង​ទៀត ដែល​មិន​ស្គាល់់ឈ្មោះ​ម្ចាស់​ដូច​គ្នា​។ បន្ទាប់​ពី​អ្នក​យក​ព័ត៌មាន​ថត​បាន​រូបភាព​ពី​សកម្មភាព​គ្រឿងចក្រ​គ្មាន​ច្បាប់​ទាំងនេះ​រួច ក៏​បាន​ធ្វើ​បទ​សម្ភាស​ជាមួយ​លោក វ៉ិ​ត ធា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កណ្តាល​តាម​រយៈ​លេខ​ទូរ​សព្ទ័ ហើយ​លោក​បាន​ធ្លើ​យ​យ៉ាង​ខ្លី​ថា​ជាប់រវល់​ចាំ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៧ ខែកក្កដា រូប​លោក​នឹង​បញ្ជា​ឲ្យ​នាយ​ខណ្ឌ​រង​ដឹកនាំ​កម្លាំង​ចុះ​ទៅ​បង្ក្រាប​។ លុះ​នៅ​រសៀល​ថ្ងៃ​ទី​២៧ កក្កដា​គេ​ឃើញ​មន្ត្រី​ជលផល​មួយ​ក្រុម​មាន​គ្នា​ប្រហែល​៤​ទៅ​៥​នាក់​មក​មែន​។

ប៉ុន្តែ​ការ​ចុះ​មក​របស់​ក្រុម​មន្ត្រី​ជំនាញ​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រិះគន់​ថា មិនមែន​មក​បង្ក្រាប​ទេ គឺ​ចុះ​មក​ចាប់ដៃ​ខ្សឹបខ្សៀវ​គ្នា​ជាមួយ​លោក ភ្ន​ង ឆេ​ង ដោយ​គ្រឿងចក្រ​មិន​បាន​ផ្អាក​នៅ​តែ​បន្តសកម្មភាព​ជីក​ដដែល រួច​នាំ​គ្នា​ឡើង​ទៅ​វិញ​អស់​។ ប្រភព​និយាយ​ថា​គ្រាន់តែ​មន្ត្រី​ជលផល​ឡើង​ទៅ​ភ្លាម​គេ​ឃើញ​គ្រឿងចក្រ​ចំនួន​២​គ្រឿង​ផ្សេង​ទៀត បើក​ចុះ​ទៅ​កាយ​ជីក​តំបន់​បឹង​អូ​ប៉ៃ​ដែល​គេ​ស​ង្ស​យ័​ជា​របស់​លោក ភ្ន​ង ឆេ​ង ដាក់​ទៅ​បន្ថែម​។ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ប្រាសាទ​និយាយ​ដូច​ៗ​គ្នា​ថា កាលពី​ខែប្រាំង​ពួក​គាត់​ខ្វះខាត​ទឹក​ប្រើប្រាស់​ជួល​គ្រឿងចក្រ​មក​ជីក​អណ្តូង​បន្តិចបន្តួច​នៅ​ជិត​ផ្ទះ​ដើម្បី​យក​ទឹក​ប្រើប្រាស់ ត្រូវ​បាន​អស់លោក​អាជ្ញា​ឃុំ​ស្រុក មន្ត្រី​ជលផល និង​សហគមន៍​នេសាទ​មក​រារាំង​មិន​ឲ្យ​ជីក​ហើយ​ប្រាប់​ថា​ឲ្យ​សុំ​ច្បាប់​ទៅ​ស្រុក ខេត្ត​ទើប​ជីក​បាន​។

ចំណែក​ពួក​គេ​អាង​ខ្លួន​មាន​អំណាច​ឃុបឃិត​គ្នា​ជា​ប្រ​ព​ន្ធ័​ដាក់​គ្រឿងចក្រ​គ្មាន​ច្បាប់​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ជីក​គាស់​ព័ទ្ធ​យក​ដី​បឹង​បែប​អនាធិបតេយ្យ​ទាំងថ្ងៃទាំងយប់​ផ្ទុយ​ពី​អនុសាសន៍​របស់​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាលខេត្ត​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​វេទិការ​សាធារណៈ​នា​ពេល​កន្លង​មក​។ ប្រជាពលរដ្ឋ​ឃុំ​ប្រាសាទ​បាន​បន្ត​ទៀត​ថា​ពាក់​ព​ន្ធ័​ទៅ​នឹង​បទល្មើស​ផ្សេង​ៗ​ដូច​ជា បទល្មើស​ជលផល បទល្មើស​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ កាប់​ឆ្ការ ជីក​គាស់​ព័ទ្ធ​យក​ដី​បឹង​ជាដើម សុទ្ធតែ​អាជ្ញាធរ​សមត្ថកិច្ច​មន្ត្រី​ជំនាញ​ថ្នាក់​ក្រោម​ឃុបឃិត​គ្នា​ជា​ប្រ​ព​ន្ធ័​ប្រព្រឹត្ត​ទាំងអស់ ទោះបី​លោក​បណ្ឌិត ម៉ៅ ភិ​រុណ ឬ​ក៏​ថ្នាក់​ក្រសួង​ដាក់​បទបញ្ជា​ឲ្យ​ទប់ស្កាត់​បង្ក្រាប​ជា​ប្រចាំ​យ៉ាងណា​ក៏​ដោយ ក៏​ទៅ​មិន​រួច​ដែរ ព្រោះ​មន្ត្រី​ថ្នាក់លើ​ចុះ​មក​មិន​ស្គាល់​ភូមិសាស្ត្រ​មាន​តែ​មន្ត្រី​អាជ្ញាធរ​ថ្នាក់​ក្រោម​ទេ​ដែល​ស្គាល់​ភូមិសាស្ត្រ​ច្បាស់​។

ដូច្នេះ​ពេល​ថ្នាក់លើ​ចុះ​គឺ​គេ​ប្រាប់​ក្រុម​ជនល្មើស​ធំ​ដែល​ពួក​គេ​នៅ​ពីក្រោយ​ខ្នង​ឲ្យ​គេចខ្លួន​បាត់​អស់​នៅ​សល់​តែ​អ្នក​ប្រព្រឹត្ត​តូចតាច​នាំ​ថ្នាក់លើ​ទៅ​ចាប់​យកមុខ​មាត់​និង​ស្នាដៃ​។ ជា​ពិសេស​លោក ភ្ន​ង ឆេ​ង ប្រធាន​សហគមន៍​អតីត​ឡូត៍​នេសាទ​លេខ​៥​នេះ​ហើយ​គឺជា​មេខ្លោង​ប្រព្រឹត្ត​បទល្មើស​គ្រប់​ប្រភេទ ដោយ​បាន​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​ជំនាញ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ ពាក់​ព​ន្ធ័​រឿង​គ្រឿងចក្រ​គ្មាន​ច្បាប់​ធ្វើ​សកម្មភាព​ឈូស​ឆាយដី​បឹង​ដែន​នេសាទ​ជម្រក​ត្រី​ពង​កូន និង​ក្នុង​តំបន់​អភិរក្ស​ខាងលើ​នេះ​អ្នក​យក​ព័ត៌មាន​យើង​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​លោក​បណ្ឌិត ម៉ៅ ភិ​រុណ​អភិបាលខេត្ត​ដែរ​ប៉ុន្តែ​ទូរ​សព្ទ័​មិន​អាច​ទាក់ទង​បាន​៕