ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រព្យសម្បត្តិ​ពាក់ព័ន្ធ​នឹង បទល្មើស​គ្រឿងញៀ.ន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ មាស វី​រិ​ទ្ធ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន និង​តំណាង​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀ.ន នៃ​ព្រះរាជាណាចក្រ​ថៃ

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ មាស វី​រិ​ទ្ធ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​តំណាង​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន នៃ​ព្រះរាជាណាចក្រ​ថៃ បាន​ចូលរួម​ផ្សព្វផ្សាយ និង​ចែករំលែក​បទ​ពិសោធន៍​ស្តី​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៦ ។ នៅ​ពិធី​នេះ​លោកនាយ​ឧត្តមសេនីយ៍ មាស វី​រិ​ទ្ធ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង​កន្លង​មក​យើង​មិន​ទាន់​ឃើញ​មានការ​រឹបអូស​និង​ដាក់​លក់​ទ្រព្យសម្បត្តិ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​នៅឡើយ​ទេ​។

ដូច្នេះ​ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​លេខ ៣៣ អន​ក្រ​.​ប​.​ក ចុះ​ថ្ងៃ​ទី​០៣ ខែ​មិ​នា ឆ្នាំ​២០១៦ ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​មូលនិធិ​ជាតិ សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចេញ​ប្រកាស​រួម​ចំនួន​ពីរ​គឺ ទី​១-​ប្រកាស​រួម​លេខ​៥៧៦ សហ​វ​.​ប្រ​.​ក ចុះ​ថ្ងៃ​ទី​១៦​ខែឧសភា​ឆ្នាំ​២០១៦ ស្តី​ពី​ការ​តាមដាន ការ​ប្រមូល ការ​គ្រប់គ្រង និង​ការ​ចាត់ចែង​ទ្រព្យសម្បត្តិ​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​និង​ទី​២-​ប្រកាស​រួម​លេខ​៥៧៧​សហ​វ​.​ប្រ​.​ក ចុះ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៦​ស្តី​ពី​ការ​គ្រប់គ្រង និង​ការ​ប្រើប្រាស់​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​។

ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន ព្រះរាជាណាចក្រ​ថៃ ជា​ប្រទេស​ដែល​មាន​មូលនិធិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ស្រ​ដៀង​គ្នា​នឹង​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​។ លោក​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា បទ​បង្ហាញ និង​ការ​ចែករំលែក​បទ​ពិសោធន៍ នៃ​វិធាន​ច្បាប់​នៃ​ប្រទេស​ទាំង​ពីរ​ពាក់ព័ន្ធ​នឹង​ការ​រឹបអូស​ទ្រព្យសម្បត្តិ ដែល​ជា​ផល​បាន​មក​ពី​បទល្មើស​គ្រឿងញៀន​ជូន​ដល់​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អង្គភាព​អនុវត្ត​ច្បាប់ ស្ថាប័ន​អយ្យការ និង​តុលាការ​នឹង​ផ្តល់​ជា​ទុន​មួយ​បន្ថែម​ទៀត ដើម្បី​ស្វែង​យល់​ឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ នៃ​នីតិវិធី​រឹបអូស​ទ្រព្យសម្បត្តិ​ក្នុង​ករណី​បទល្មើស​គ្រឿងញៀន​។ គួ​រំលឹក​ថា នៅ​ក្នុង​ឆ្នាំ​២០១៥​បទល្មើស​គ្រឿងញៀន​ដែល​បង្ក្រាប​បាន​មាន ៣.០៦១​ករណី ជនសង្ស័យ​ឃាត់ខ្លួន​បាន ៧.០០៨​នាក់​។

ទ្រព្យសម្បត្តិ​សំខាន់​ៗ​ចាប់​បាន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ដែល​ទៅ​សាលាដំបូង​រាជធានី ខេត្ត រួម​មាន  រថយន្ត​៥៨​គ្រឿង​,​ម៉ូតូ​១.៣០៧​គ្រឿង​,​ប្រាក់​កម្ពុជា​២៩២.៣៩២.០០០​រៀល​,​ប្រាក់​ថៃ​៦៦.២៣៩​បាត​,​ប្រាក់​វៀតណាម​១២.៧៣៨.០០០​ដុ​ង​,​ប្រាក់​អា​មេ​រិ​ក​១៧៣.៣៥៣​ដុល្លារ​,​ប្រាក់​ឡាវ​១៥៤.០០០​គីប​,​ប្រាក់​ចិន​១០០០​យាន់​។ ក្នុង​អំឡុង​ឆមាស​ទី​១​ឆ្នាំ​២០១៦ បទល្មើស​គ្រឿងញៀន​ដែល​បង្ក្រាប​បាន​មាន​២.១៥៨​ករណី ជនសង្ស័យ​ឃាត់ខ្លួន​បាន​៥.២៦៦​នាក់​៕