ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​ហៅ​កូន​ៗ​មក​ហូប​បាយ ពេល​​ឃើញ​កូន​ផ្អើល​ឈុ​ល

7 ឆ្នាំ មុន

នៅ​ពេល​ចំអិន​អាហារ​រួចរាល់ ម្ដាយ​បាន​ទៅ​ហៅ​កូន​ៗ​ឲ្យ​មក​ហូប​បាយ​ជុំ​គ្នា ស្រាប់តែ​បាត់​មិនដឹង​ទៅ​ណា? ពេល​នោះ​ស្ត្រី​ជា​ម្ដាយ​បាន​ដើរ​រក​តាម​ផ្ទះ​អ្នក​ជិតខាង​នៅ​តែ​មិនឃើញ ។ អ្នក​ជិតខាង​បាន​ប្រាប់​ថា មុន​នេះ​មួយសន្ទុះ​ឃើញ​ក្មេង​ទាំង​២​នាក់​

ខេត្តពោធិ៍សាត់ ៖ ក្មេង​ប្រុស​២​នាក់​ជា​បងប្អូន​បង្កើត​បាន​យក​ដប​ទឹកក្រូច​ចំណុះ​២​លី​ត្រ​ធ្វើ​ពោង​ជិះ​លេង​ក្នុង​ស្ទឹងតូច​នៅ​ទល់មុខ​ផ្ទះ​បណ្ដាល​ឲ្យ​លង់​ស្លាប់​ទាំង​២​នាក់​យ៉ាង​អាណោចអាធ័ម ។ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៣​រសៀល ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ភូមិ​កំពង់​រកា ឃុំ​កណ្ដៀង ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ទាំង​២​នាក់​ដែល​លង់ទឹក​ស្លាប់​នេះ​ម្នាក់​ឈ្មោះ ព្រឹក្ស ចាន់​ដា អាយុ​៥​ឆ្នាំ​និង​ម្នាក់​ទៀត​ឈ្មោះ ព្រឹក្ស ពេ​ជ​ចិន្តា អាយុ​២​ឆ្នាំ ជា​បងប្អូន​បង្កើត​នឹង​គ្នា មាន​ឪពុក​ឈ្មោះ ហុង បូ​ព្រឹក្ស អាយុ​៤៥​ឆ្នាំ​មានមុខរ​បរជា​អ្នក​រត់​ម៉ូតូឌុប និង​ម្ដាយ​ឈ្មោះ ឃួ​ន ចាន់​ណា ហៅ​ទូច អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ គ្រួសារ​នេះ​មានកូន​៤​នាក់​នៅ​ក្នុង​បន្ទុក ហើយ​កូន​ដែល​លង់ទឹក​ស្លាប់​នេះ​ជា​កូន​ទី​៣ និង​ទី​៤ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ចន្លោះ​ពី​ម៉ោង​១១​ទៅ​ម៉ោង​១២​ថ្ងៃត្រង់ ម្ដាយ​រវល់​ដាំ​ស្ល​ក្នុងផ្ទះ ហើយ​កូន​ៗ​នៅ​រត់​លេង​ជុំវិញ​នោះ ឯ​ឪពុក​ទៅ​រត់​ម៉ូតូឌុប​នៅ​ឯ​ផ្សារ​ទីរួមខេត្ត​ពោធិ៍សាត់​ដូច​សព្វមួយដង ។ នៅ​ពេល​ចំអិន​អាហារ​រួចរាល់ ម្ដាយ​បាន​ទៅ​ហៅ​កូន​ៗ​ឲ្យ​មក​ហូប​បាយ​ជុំ​គ្នា ស្រាប់តែ​បាត់​មិនដឹង​ទៅ​ណា? ពេល​នោះ​ស្ត្រី​ជា​ម្ដាយ​បាន​ដើរ​រក​តាម​ផ្ទះ​អ្នក​ជិតខាង​នៅ​តែ​មិនឃើញ ។ អ្នក​ជិតខាង​បាន​ប្រាប់​ថា មុន​នេះ​មួយសន្ទុះ​ឃើញ​ក្មេង​ទាំង​២​នាក់​កាន់​ដប​ទឹកក្រូច​ចំណុះ​២​លី​ត្រ​ដើរទៅ​ដើរមក​លើ​ថ្នល់ ប៉ុន្តែ​មិន​បាន​ចាប់អារម្មណ៍ ។ ដោយ​ឃើញ​ដប​ទឹកក្រូច​នោះ​អណ្ដែត​លើ​ទឹកស្ទឹង​(​ទឹក​មិន​ហូរ​)​មានការ​សង្ស័យ​ក៏​នាំ​គ្នា​ចុះ​រាវរក ស្រាប់តែ​ប្រទះ​ឃើញ​ក្មេង​ទាំង​២​នាក់​លិច​ក្នុង​បាត​ស្ទឹង លុះ​ពេល​ស្រង់​មក​បាន​ស្លាប់​ទាំង​២​នាក់​បាត់​ទៅ​ហើយ ក៏​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។

នៅ​ល្ងាច​ថ្ងៃ​កើតហេតុ​នោះ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ភ្លាម​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តពោធិ៍សាត់​បាន​នាំ​យក​អំណោយ​មនុស្សធម៌​ទៅ​ផ្ដល់​ជូន​ជា​បន្ទាន់ ក្នុង​នោះ​មាន​អង្ករ​៥០​គីឡូក្រាម ទឹកបរិសុទ្ធ​២​កេស ទឹកក្រូច​២​កេស ទឹកត្រី​២​យួរ ទឹកស៊ីអ៊ីវ​២​យួរ និង​ថវិការ​២០​ម៉ឺន​រៀល ៕