ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ឃាតក.ម្មទៀតហើយ ! បោះចោល​សព​កណ្តាល​​វាល​ស្រែ

7 ឆ្នាំ មុន

​ខេត្តសៀមរាប ៖ ​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​នៅ​កណ្តាល​វាលស្រែ ត្រូវ​​​សង្ស័យ​​ថា ជា​ករណី​ឃាតក.ម្ម​​​​សម្លា.ប់​រួច​​យក​ទៅ​ប្លុង​​ចោល ​ដែលការប្រទះឃើញនេះ ​កាលពី​វេលា​​ម៉ោង​០៦ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨​ កក្កដា ​២០១៦ ចម្ងាយ​ពី​ភូមិ​ប្រហែល​២០០​ម៉ែត្រ​ ក្នុងភូមិ​ឆេះ​​ចាន ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

​ខេត្តសៀមរាប ៖ ​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​នៅ​កណ្តាល​វាលស្រែ ត្រូវ​​​សង្ស័យ​​ថា ជា​ករណី​ឃាតកម្ម​​​​សម្លាប់​រួច​​យក​ទៅ​ប្លុង​​ចោល ​ដែលការប្រទះឃើញនេះ ​កាលពី​វេលា​​ម៉ោង​០៦ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨​ កក្កដា ​២០១៦ ចម្ងាយ​ពី​ភូមិ​ប្រហែល​២០០​ម៉ែត្រ​ ក្នុងភូមិ​ឆេះ​​ចាន ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

ប្រភព​​ពី​ពលរដ្ឋ​​ឱ្យ​​ថា​ បន្ទាប់​ពី​ប្រទះ​ឃើញ​សាកសព​​​នៅ​កណ្តាល​វាលស្រែ​នេះ​ ​ក៏​បានរ​ត់ទៅ​រាយការណ៍ជូន​​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​លើ ​ដើម្បី​ជួយ​អន្តរាគមន៍​។ ភ្លាម​ៗ​នោះ​ ​កម្លាំង​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ​និង​ធ្វើការ​ហ៊ុមព័ទ្ធកន្លែង​​សព​ជន​រង​គ្រោះ ​រង់​ចាំ​​ខាង​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចុះ​ទៅ​​ពិនិត្យ​ ។

​ក្រោយ​ពី​ពិនិត្យ​​​លើ​ដងខ្លួន​សាកសពត្រូវ​សន្និដ្ឋាន​ថា ជា​ករណី​ឃាតកម្ម គិត​ទុកជា​មុន​ ពីព្រោះ​នៅ​លើ​រូបរាង​កាយ​ជន​រង​គ្រោះ​មាន​ស្លាកស្នាម​ចាក់​​​កាំបិត​ នៅ​ផ្នែក​ខាងក្រោយ ​​។ សព​ជន​រង​គ្រោះ​មាន​ស្លៀកពាក់​អាវ​ការ៉ូ​ល្អិត ពណ៌​ប្រផេះ ស្លៀកខោ ខូ​វ​ប៊ូយ​​ជើងវែង ហើយ​​​រុំ​ស្បៃ​ម៉ុង​ ពណ៌​ខៀវ​ ​នៅ​លើ​ខ្លួន​​​ ។

​ប្រភព​បន្ថែម​ទៀត​ថា ជន​រង​គ្រោះ​អាច​​ត្រូវ​​​ចាក់​​សម្លាប់​ ហើយ​ប្លន់​យក​របស់​អ្វីមួយ​ហើយ រួច​យក​សព​ទៅ​ទំលាក់​ចោល​​នៅ​​កណ្តាល​វាលស្រែ​​​ឆ្ងាយ​ពីអ្នក​​ភូមិ ។ ​

បច្ចុប្បន្ន​ សាក​សព​ជន​រង​គ្រោះ ​ត្រូវ​​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​វត្ត​ត្រាង ស្ថិត​ក្នុងស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដើម្បី​រង​ចាំ​ក្រុម​គ្រួសារ​ ​ទទួល​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ហើយសមត្ថកិច្ច​កំពុងស៊ើបអង្កេត​លើករណីនេះ ។