ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លា.ប់​ចំណាប់ខ្មាំង​ក្នុង​ព្រះ​វិហារ​គ្រឹ​ស្ត​បារាំង ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ផ្សាយ​វី​ដេ​អូ​ឃាតករ​2​នាក់

7 ឆ្នាំ មុន

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​កាលពី​ថ្ងៃ​ទី​២៧ កក្កដា បាន​ចេញផ្សាយ​វី​ដេ​អូ​បង្ហាញ​ពី​ឃាតករ​វ័យក្មេង​២​នាក់ ដែល​ជា​អ្នក​អារ​.​ក​សម្លា.ប់​ប្រមុខ​ព្រះ​វិហារ​កាតូលិក SAINT-ETIENNE-DU-ROURAY ខណៈ​បណ្តា​អ្នក​ទទួលខុសត្រូវ​ខាង​សាសនា

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​កាលពី​ថ្ងៃ​ទី​២៧ កក្កដា បាន​ចេញផ្សាយ​វី​ដេ​អូ​បង្ហាញ​ពី​ឃាតករ​វ័យក្មេង​២​នាក់ ដែល​ជា​អ្នក​អារ​.​ក​សម្លាប់​ប្រមុខ​ព្រះ​វិហារ​កាតូលិក SAINT-ETIENNE-DU-ROURAY ខណៈ​បណ្តា​អ្នក​ទទួលខុសត្រូវ​ខាង​សាសនា និង​នយោបាយ​បារាំង​សម្តែង​ពី​ឯកភាព​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​នៃ​ការ​បែកបាក់​គ្នា​នៅ​បារាំង ។

បន្ទាប់​ពី​ទទួល​នៅ​វិមាន​ប្រធានាធិបតី ELYSEE រួម​ជាមួយ​បណ្តា​តំណាង​សាសនា​ឯទៀត​ៗ កាឌីណាល់ ANDRE VINGT-TROIS អា​សឺ​វេ​ក​ក្រុងប៉ារីស ថ្លែង​នា​ថ្ងៃ​ទី​២៧ កក្កដា ថា យើង​ពុំ​អាច​ធ្លាក់​ក្នុង​អន្ទាក់​នយោបាយ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​ចង់​បំបែកបំបាក់​យើង និង​កូន​យើង ក្នុង​គ្រួសារ​តែ​មួយ​ឡើយ ។ ចំណែក​អីុ​ម៉ា​ម​នៃ​មហា​ព្រះ​វិហារ​អ៊ិស្លា​ម ក្រុងប៉ារីស លោក DALIL BOUBAKEUR វិញ​សម្តែង​ពី​ភាព​ស្រឡាំងកាំង​របស់​បណ្តា​សាសនិក​អ៊ិ​ស្លា​ម ហើយ​អះអាង​ថា យើង​រួបរួមសាមគ្គី​គ្នា ។

ពិធី​សូត្រធម៌​ជូន​ដល់​វិញ្ញាណក្ខន្ធ​លោកឪពុក TACQUES HAMEL ព្រះ​ជន្ម​៨៦​ព្រះ​វស្សា​ដែល​ត្រូវ​ឃាតករ​វ័យក្មេង​ទាំង​២​នាក់​អារ​.​ក​សម្លាប់​នៅ​ព្រះ​វិហារ SAINT-ETIENNE-DU-ROUVRAY ជិត​ក្រុង ROUEN កាលពី​ថ្ងៃ​ទី​២៧ កក្កដា មាន​វត្តមាន​របស់​មនុស្ស​ប្រមាណ​ជា​១.៥០០​នាក់ ។ ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​មាន​កិច្ច​ការពារ​សន្តិសុខ​ខ្ពស់​នៅ​ឯកា​តេ​ដ្រា​ល NOTRE-DAME ក្រុងប៉ារីស ដោយ​មាន​វត្តមាន​របស់​ប្រធានាធិបតី​បារាំង លោក​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បណ្តា​អ្នក​ទទួលខុសត្រូវ​ខាង​នយោបាយ បណ្តា​ប្រមុខ​សាសនា និង​តំណាង​សាសនា​ជា​ច្រើន​រូប​ទៀត ។

សម្តេច​ប៉ាប​កាតូលិក​ហ្វ្រ​ង់​ស្វ័​រ ពេល​យាង​មក​ដល់​ប្រទេស​ប៉ូ​ឡូញ​កាលពី​ថ្ងៃ​ទី​២៧ កក្កដា មាន​បន្ទូល​ថា ពិភពលោក​កំពុង​មាន​សង្គ្រាម ប៉ុន្តែ​ព្រះ​អង្គ​គូសបញ្ជាក់​ថា នេះ​ពុំ​មែន​ជា​សង្គ្រាម​សាសនា​ទេ ។

ទីភ្នាក់ងារ​ព័ត៌មាន AMAQ របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ចេញផ្សាយ​វី​ដេ​អូ​បង្ហាញ​ពី​យុវជន​២​នាក់​នៅ​ក្បែ​ង​ទង់​មួយ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​យុវជន​ទាំង​២​នេះ​មាន​ពុកមាត់ ក្រោម​រហស្សនាម​ម្នាក់​ឈ្មោះ ABOU OMAR ហើយ​ម្នាក់​ទៀត​ឈ្មោះ ABOU JALIC AL HANAFI ដែល​សច្ចា​គោរព​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ក្រុម​អ្នកស៊ើប​អង្កេត​កំណត់​ដឹង​អត្តសញ្ញាណ​របស់​ឃាតករ​ស្ថិត​ក្នុង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ ADEL KERMICHE ជនជាតិ​បារាំង អាយុ​១៩​ឆ្នាំ ហើយ​ម្នាក់​ទៀត​ឈ្មោះ ABDEL MALIKP អាយុ​១៩​ឆ្នាំ​ដែរ ៕