ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នឹកឃើញ​ឋាននរក​…

7 ឆ្នាំ មុន

សម័យ​សេនាប្រមុខ​លន់ ណុ​ល ដឹកនាំ របប​សាធារណរដ្ឋ​ខ្មែរបាន​ប្រមាណ​ជាង​៥​ឆ្នាំ​…​របប​លន់ ណុ​ល​-​សិរី​មតៈ ជា​របប​ពោរពេញ​ទៅ​ដោយ​អំពើ​ពុក​រលួយ​…​ឧក្រិដ្ឋកម្ម ឃាតក.ម្ម​…​តាម​អំពើ​ចិត្ត​…​

សម័យ​សេនាប្រមុខ​លន់ ណុ​ល ដឹកនាំ របប​សាធារណរដ្ឋ​ខ្មែរបាន​ប្រមាណ​ជាង​៥​ឆ្នាំ​…​របប​លន់ ណុ​ល​-​សិរី​មតៈ ជា​របប​ពោរពេញ​ទៅ​ដោយ​អំពើ​ពុក​រលួយ​…​ឧក្រិដ្ឋកម្ម ឃាតកម្ម​…​តាម​អំពើ​ចិត្ត​…​ជា​របប​អនាធិបតេយ្យ​ពេញបន្ទុក​…​បាញ់​សម្លាប់​…​គប់​គ្រាប់បែក​…​ប្លន់​ប្រដាប់​អាវុធ​គ្រប់​ទីកន្លែង​…​អ្នក​ណា​ខ្លាំង អ្នក​ហ្នុ​ង​ឈ្នះ !

អនាធិបតេយ្យ​បំផុត​នោះ​…​ទាំង​យប់​ទាំង​ថ្ងៃ គេ​ឃើញ​មនុស្ស​ទាំង​ក្រុម​ៗ​ស្លៀកពាក់​ទាហាន​ដើរ​ចូល​ហាង​…​ចូល​បារ​…​ផឹក​សី​ុ​ដោយ​សេរី រួច​ដើរ​ចេញ​អត់​គិត​ប្រាក់​…​ហាង​គុយទាវ ហាង​បាយ​ណា​ហ៊ាន​គិត​ប្រាក់ ឬ​ហ៊ាន​លើក​ម្ហូប​យឺត​…​មុខជា​តុ​ហោះ​ចាន​ហើរ​…​ហាង​ខ្លះ​ឃើញ​អ្នក​ស្លៀកពាក់​ទាហាន​ចូល​…​ថៅកែ​ស្ទុះភ្លែត​ហុច​ប្រាក់​មួយ​បាច់​ជូន និង​អង្វរ​សុំ​កុំ​ចូល​…​។

ទីបំផុត​សេនាប្រមុខ លន់ ណុ​ល និង​សិរី​មតៈ​…​ដោយសារ​អំពើ​ពុក​រលួយ​រាតត្បាត​ពេក​…​បាន​ប្រកាស​ក្តែ​ង​ៗ​ថា ឈាម​ខ្មែរ​មាន​ជាតិ​ពុក​រលួយ​តាំងពី​កើតមក​…​ខ្មែរ​ជា​ពូជ​អ្នក​ចម្បាំង​…​ពូជ​ពុក​រលួយ​…​ធ្វើ​ម៉េច​កំចាត់​បាន​ទៅ ?​!

នឹកឃើញ​សម័យ​មហា​ហិនហោច​នោះ​…​នឹក​អាណិត​សង្គម​កម្ពុជា​យើង​ដែល​ចក្រពត្តិ​លោក​សេរី​ដាក់​នឹម​ត្រួតត្រា​…​ជំនួយ​មាន​ចំណង​…​ទីបំផុត​រលំរលាយ​ទៅ​ហោង !!

ឱ ! ឋាននរក​អើយ​…​នឹកឃើញ​សម័យ​ឋាននរក​ម្តង​ៗ​ភ័យ​ខ្លាច​…​និង​ស្អប់ខ្ពើម​បំផុត ។

សម័យនេះ​ជា​សម័យ​សន្តិភាព​…​មាន​នីតិរដ្ឋ​…​ជា​សម័យ​ព្រះរាជាណាចក្រ​ទី​២ មាន​ព្រះមហាក្សត្រ​ប្រកប​ទៅ​ដោយ​ទស​ពិត​រាជធម៌​ជា​ម្លប់​ដ៏​រឹង​មាំ​…​មាន​ប្រជាធិបតេយ្យ សេរី ពហុបក្ស​…​បាន​ពិភពលោក​បើកភ្នែក​ជួយ​មើលថែ​…​ជួយ​ថ្នាក់ថ្នម​…​។​ល​។
ប៉ុន្តែ​នៅ​តែ​ភ័យ​ៗ ! នៅ​តែ​ព្រួយ​ម្តង​ៗ…

               អា​ឡេវ