ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណៈ​ពិសេស​របស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន LG K10 LTE

7 ឆ្នាំ មុន

បន្ទាប់​ពី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន LG K10 ចេញ​លក់​នៅ​លើ​ទីផ្សារ​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ឥឡូវនេះ ក្រុមហ៊ុន GGear ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​ផ្ដាច់មុខ​នៅ​ផលិតផល​ម៉ាក LG ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា

បន្ទាប់​ពី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន LG K10 ចេញ​លក់​នៅ​លើ​ទីផ្សារ​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ឥឡូវនេះ ក្រុមហ៊ុន GGear ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​ផ្ដាច់មុខ​នៅ​ផលិតផល​ម៉ាក LG ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​បង្ហាញខ្លួន​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​មួយទៀត ដែល​មានឈ្មោះ និង​រូបរាង​ដូច​ទៅ​នឹង LG K10 ដែរ នោះ​គឺ LG K10 LTE ដែល​អាច​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត 4G និង​ជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ដែល​មាន​លក្ខណៈ​ពិសេស និង​គុណសម្បត្តិ​ជា​ច្រើន ។

LG K10 LTE គឺជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ដែល​មាន​ទំហំ​អេ​ក្រង់​ធំ​រហូត 5.3 អីុញ FHD ដូច​ទៅ​និង LG K10 ដែល​គ្រាន់តែ LG K10 LTE មាន​ទំហំ​កាមេរ៉ា​ខាងក្រោយ 13 MP ដែល​អាច​ចាប់​យក​រូបភាព​បាន​យ៉ាង​ច្បាស់ និង​មាន​លឿន​ល្បឿន​ដែល​អាច​ចាប់​រូបភាព​បាន​យ៉ាង​រហ័ស​ព្រមទាំង​បូក​រួម​ជាមួយ​កាមេរ៉ា​ខាង​មុខ 5 MP ដែល​អាច​ធ្វើ​អោយ​លោក​អ្នក​ងាយ​ស្រួ​ស​ក្នុង​ការ​ថតរូប Selfie ហើយ​ក៏​មាន  Flash ជួយ​ជំនួយ​ពន្លឺ​ក្នុង​ការ​ថតរូប ទោះបីជា​លោក​អ្នក​ស្ថិត​នៅ​ទីកន្លែង​ងងឹត ឬ​កន្លែង​ដែល​មិន​មាន​ពន្លឺ​គ្រប់គ្រាន់​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ថតរូប​ភាព​បាន​ស្រស់​ស្អាត ។ LG K10 LTE នេះ​ផង​ដែរ ក៏​ត្រូវ​ភ្ជាប់​មក​ជាមួយ​អង្គ​គណនា Octa- Core ល្បឿន 1.2 GHz រួម​ជាមួយ​ទំហំ RAM 2 GB ព្រមទាំង​មាន​មេ​ម៉ូ​រី 16 GB ផ្ទុក​ក្នុង​ម៉ាស៊ីន​ស្រាប់ ហើយ​ជាមួយ​ថ្ម 2300 mAh  កាន់​ថ្ម​បាន​យូរ និង​អាច​ដោះ​ដូរ​ថ្ម​បាន​ភ្លាម​ៗ​យ៉ាង​រហ័ស​ទាន់ចិត្ត​។ កាន់តែ​ពិសេស​ទៅ​ទៀត LG K10 LTE  ក៏​អាច​ប្រើ​ជាមួយនឹង​បច្ចេកវិទ្យា​អ៊ី​ន​ធើ​រ​ណេ​ត 4G ដែល​មាន​ល្បឿន​លឿន ដើម្បី​ជំនួយ​ក្នុង​ការ​លេង​ក​ម្ស​ន្ត​របស់​លោក​អ្នក​បាន​ថែម​ទៀត​ផង​។

សូម​បញ្ជាក់​ផង​ដែរ​ថា LG  K10 LTE  និង​មាន​លក់​នៅ​លើ​ទីផ្សារ​នៅ​ខែសីហា​នា​ពេល​ខាង​មុខ​នេះ ដែល​នាំ​ចូល​ដោយ​ក្រុមហ៊ុន GGear ព្រមទាំង​មាន​បី​ពណ៌​សម្រាប់​លោក​អ្នក​ជ្រើ​ល​រើ​ល ដូច​ជា​ពណ៌ ស ខ្មៅ និង​ពណ៌​មាស ជាដើម ។  វា​ពិតជា​សាក​សម​បំផុត​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​មាន​ទំហំ​អេ​ក្រង់​ធំ ជា​ទូរស័ព្ទ​​ប្រភេទ​ស៊ី​ម​ពីរ និង​អាច​ប្រើប្រាស់​អ៊ី​ន​ធើ​រ​ណេ​ត 4G  រួម​ជាមួយ​តម្លៃ​ដ៏​សមរម្យ​បំផុត ។