ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វាយប្រហារ​អត្តឃា.ត​មួយ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ភាគ​ខាងជើង​ស៊ី​រី​ស្លា.ប់​44​នាក់

7 ឆ្នាំ មុន

មនុស្ស​យ៉ាងតិច​៤៤​នាក់​បាន​ត្រូវ​ស្លា.ប់​កាលពី​ថ្ងៃ​ទី​២៧ កក្កដា នៅ​ទីក្រុង QAMICHLI ជាទី​ក្រុង​ស៊ី​រី​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស មាន​ពួក​ឃើ​ត​ភាគច្រើន​ដោយសារ​ការ​វាយប្រហារ​អត្តឃា.ត​មួយ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

មនុស្ស​យ៉ាងតិច​៤៤​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២៧ កក្កដា នៅ​ទីក្រុង QAMICHLI ជាទី​ក្រុង​ស៊ី​រី​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស មាន​ពួក​ឃើ​ត​ភាគច្រើន​ដោយសារ​ការ​វាយប្រហារ​អត្តឃាត​មួយ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ ក្រុម​នោះ​និយាយ​ថា នេះ​ជា​ការ​សងសឹក​ចំពោះ​ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​ប្រឆាំង​ជី​ហា​ដ ដែល​ជួយ​ទ្រទ្រង់​ដល់​កងកម្លាំង​ឃើ​ត ។

តាំងពី​ចាប់ផ្តើម​សង្គ្រាម​នៅ​ស៊ី​រី​ពី​ឆ្នាំ​២០១១ មក ការ​វាយប្រហារ​អត្តឃាត​នេះ​ជា​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​បំផុត​នៅ​ទីក្រុង​នា​ភាគ ឦសាន​ស៊ី​រី​នោះ ដែល​កងកម្លាំង​ឃើ​ត និង​កងកម្លាំង​រដ្ឋាភិបាល​ចែក​គ្នា​ត្រួតត្រា ។

បណ្តាសារ​ព័ត៌មាន​ផ្លូវការ​ស៊ី​រី​រៀបរាប់​ពី​អ្នក​ស្លាប់​ថា មាន​៤៤​នាក់ ហើយ​មនុស្ស​១៤០​នាក់​ទៀត​រង​របួស ក្នុង​នោះ​ច្រើន​នាក់​របួសធ្ងន់ ។ ចំណែក​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​វិញ​និយាយ​ពី​អ្នក​ស្លាប់​ថា​មាន​ដល់​៤៨​នាក់ ។

យោង​តាម​អ្នក​យក​ព័ត៌មាន​របស់ AFP ម្នាក់​ថា ការ​វាយប្រហារ​អត្តឃាត​នេះ​ធ្វើ​ឡើង​ជាមួយ​រថយន្ត​កាំ​មី​ញ៉ុ​ង​ផ្ទុក​គ្រឿងផ្ទុះ​មួយ​នៅ​ផ្នែក​ខាងលិច​នៃ​ទីក្រុង QAMICHLI ជា​កន្លែង​បោះទីតាំង​របស់​ភ្នាក់ងារ​សន្តិសុខ​នៃ​រដ្ឋបាល​ឃើ​ត ។

ក្នុង​សេចក្តី​ប្រកាស​មួយ ក្រុម​ជី​ហា​ដ​រដ្ឋ​អ៊ិ​ស្លា​ម​អះអាង​ថា ការ​វាយប្រហារ​នេះ​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​ប្រឆាំង​ពួក​ជី​ហា​ដ​លើ​ទីក្រុង MINBEJ ភាគ​ខាងជើង​ស៊ី​រី ជាទី​តាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ឡោម​ព័ទ្ធ​ដោយ​កងកម្លាំង​សម្ព័ន្ធភាព​ឃើ​ត និង​អា​រ៉ាប់​ស៊ី​រី ។

ចំណែក​ក្រុមចម្រុះ​អន្តរជាតិ​ប្រឆាំង​រដ្ឋ​អ៊ិ​ស្លា​ម​នាំមុខ​ដោយ​សហរដ្ឋ​អា​មេ​រិ​ក​អះអាង​កាលពី​ថ្ងៃ​ទី​២៧ កក្កដា ថា បើក​ការ​ស៊ើបអង្កេត​មួយ​ដើម្បី​កំណត់​ថា តើ​ការ​វាយប្រហារ​របស់​ខ្លួន​កាលពី​ស​ប្តា​ហ៍​មុន​នៅ​ជិត​ទីក្រុង MINBEJ ពិតជា​បណ្តាល​ឱ្យ​ត្រូវ​ចំ​ជន​ស៊ី​វិល​ស្លាប់​យ៉ាងច្រើន​មែន ឬ​យ៉ាងណា ។

យោង​តាម OSDH ថា បណ្តាជន​ស៊ី​វិល​ដែល​ជាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​នេះ​កាលពី​ថ្ងៃ​ទី​២៧ កក្កដា មាន​៨០០​នាក់ រត់គេច​ចេញពី​ទីក្រុង MINBEJ មក​កាន់​តំបន់​ទាំងឡាយ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​ដោយ​ក្រុម​សម្ព័ន្ធភាព​ឃើ​ត​-អា​រ៉ាប់ ។

នៅ​ក្រុង QAMICHLI ក្រោយ​ការ​វាយប្រហារ​អត្តឃាត​យ៉ាង​បង្ហូរឈាម​នេះ​មានការ​បង្ហោះ​រូបភាព​នានា​បង្ហាញ​ពី​អគារ​ទាំងឡាយ​ត្រូវ​បាក់​ខូចខាត បណ្តាជន​ស៊ី​វិល​ភ័យ​រត់​យ៉ាង​ប្រញាប់​ក្នុង​គំនរ​បាក់បែក ព្រមទាំង​ពី​រថយន្ត​ទាំងឡាយ​ត្រូវ​ភ្លើង​ឆេះ​ខ្លោច​អស់ ៕