ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុ​ង សុវណ្ណ​ឌឿ​ន ត្រឡប់​ពី​ឈឺ​ទៅ​រួច​អត់​ពេល​ជួប​កីឡាករ​ថៃ​ថ្ងៃអាទិត្យ​នេះ ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឡុ​ង សុវណ្ណ​ឌឿ​ន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា នឹង​ឡើង​សង្វៀន​ទូរទស្សន៍​PNN​ប្រកួត​សា​ជា​ថ្មី​នៅ​ថ្ងៃអាទិត្យ​ទី​៣១ កក្កដា បន្ទាប់​ពី​ខកខាន​អស់​មួយ
ស​ប្ដា​ហ៍​​ដោយសារ​បាក់​ក្ដោងច្រមុះ

រាជធានី​ភ្នំពេញ ៖ ឡុ​ង សុវណ្ណ​ឌឿ​ន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា នឹង​ឡើង​សង្វៀន​ទូរទស្សន៍​PNN​ប្រកួត​សា​ជា​ថ្មី​នៅ​ថ្ងៃអាទិត្យ​ទី​៣១ កក្កដា បន្ទាប់​ពី​ខកខាន​អស់​មួយ
ស​ប្ដា​ហ៍​​ដោយសារ​បាក់​ក្ដោងច្រមុះ​កាល​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Sumaee Sor Weerawan​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​១​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​គោ​ជល់​កាលពី​ថ្ងៃអាទិត្យ​ទី​៣ កក្កដា ។ ប្រកួត​លើក​នេះ ឡុ​ង សុវណ្ណ​ឌឿ​ន ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ឈោ​គ ឌី ដែល​ជា​ជើង​ខ្លាំង​មួយ​រូប​ក្នុង​ពិភព​ប្រដាល់​ថៃ ទើប​គេ​មាន​មន្ទិល​មិនដឹង​ថា ទៅ​រួច​ឬ​អត់ ។

ឡុ​ង សុវណ្ណ​ឌឿ​ន ទោះបី​មិន​ហ៊ាន​សន្យា​ទុក​មុន​ពី​លទ្ធផល​ចាញ់​ឈ្នះ ប៉ុន្តែ​អ្នកគាំទ្រ​រូបគេ​ភាគច្រើន​សុទ្ធតែ​រំពឹង​ទុក​មុន​ថា កីឡាករ​រូប​នេះ​ច្បាស់​ជា​មានសំណាង​រកបាន​៣​ពិន្ទុ​បន្ថែម​ពី​កីឡាករ​ថៃ ជាក់​ជា​មិន​ខាន ។ បានជា​គេ​ហ៊ាន​អះអាង​បែប​នេះ ដោយសារ​គេ​ជា​អ្នក​ប្រដាល់​មានបទពិសោធន៍​ប្រកួត​យូរ​ឆ្នាំ​មក​ហើយ ជា​ពិសេស​ទាំង​ផ្លែ​កែង ជង្គង់ និង​កណ្ដាប់ដៃ​ពេល​វាយ​ចេញ​ម្ដង​ៗ​បាន​ត្រង់​ល្អ និង​មាន​ទម្ងន់​ធ្ងន់​ទៀត​ផង ។ អ្នក​ប្រដាល់​មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​រូប​នេះ​ក៏​មានចិត្ត​ចិត្តសឿង​ខ្លាំង​ណាស់​ដែរ ជាក់ស្ដែង​កាល​ពី​លើក​មុន​ទោះបី​ត្រូវ​គូប្រកួត​វាយ​ឱ្យ​បាក់​ក្ដោងច្រមុះ​ក៏​គេ​មិន​បោះបង់​ចោលការ​ប្រកួត​ដែរ ផ្ទុយ​ទៅ​វិញ គេ​បែរជា​ប្រឹងប្រែង​ប្រកួត​រហូត​យកឈ្នះ​ទាល់តែ​បាន ។ ចាំ​មើល​លើក​នេះ​គេ​មានសំណាង​អាក្រក់ ឬ​ល្អ​ខណៈ​កីឡាករ​ថៃ​ត្រូវ​គេ​ដឹង​ថា​ខ្លាំង​មិនធម្មតា​បែប​នេះ​។

នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ ក្រៅពី​គូ​ដណ្ដើម​ខ្សែក្រវាត់​១​គូ​នេះ​ទៅ​ក៏​មាន​គូប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​រវាង​កីឡាករ​កម្ពុជា​និង​ថៃ​១​គូ​ទៀត​ដែរ ។ កីឡាករ ឃី​ម ឌី​ម៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ណាត់​តា​ភុ​ន គៀត​អា​វ៉​ន ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។ រីឯ​គូប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា​គ្នា​ឯង​វិញ​មាន​កីឡាករ ធន់ មក​រា មក​ពី​មជ្ឈមណ្ឌល​កីឡា ខ ភ ម ប្រកួត​ជាមួយ​កីឡាករ អេ លី​ត​ភក្ដី មក​ពី​ក្លិប​កង​អង្គរក្ស ។ កីឡាករ លី ជិន​ហឺ មក​ពី​ក្លិប​កងពលតូច​អន្តរា​គមន៍​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​កីឡាករ ឌី​ន ថៃ​ណា មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ និង​កីឡាករ ខុន សុវណ្ណ មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​កីឡា​ករ សិ​ដ្ឋ វ​ណ្ណា មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ ៕