ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្រោច​ទឹកកក​លើ​ខ្លួន​​​ ជួយ​ឱ្យ​​​រក​ឃើញ​​​​ហ្សែន​បង្កជំងឺ ​​ALS

7 ឆ្នាំ មុន

ថវិកា​ដែល​រកបាន​ពី​យុទ្ធនាការ​សប្បុរសធម៌​ដ៏​ពេញ​និយម (Ice Bucket Challenge) ​​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ​មាន​មនុស្ស​ជា​ច្រើន​នាក់​ បាន​ចាក់​ទឹកកក​លើ​ក្បាល​ ហើយ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក តែ​ឥលូវ​នេះ​​បាន​ជួយ​ឱ្យ​​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ហ្សែន​ថ្មី​មួយ ​ដែល​ពាក់ព័ន្ធ​ជំងឺ​​ជំងឺ​ ALS (Amyotrophic Lateral Sclerosis)​ ។

ថវិកា​ដែល​រកបាន​ពី​យុទ្ធនាការ​សប្បុរសធម៌​ដ៏​ពេញ​និយម (Ice Bucket Challenge) ​​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ​មាន​មនុស្ស​ជា​ច្រើន​នាក់​ បាន​ចាក់​ទឹកកក​លើ​ក្បាល​ ហើយ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក តែ​ឥលូវ​នេះ​​បាន​ជួយ​ឱ្យ​​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ហ្សែន​ថ្មី​មួយ ​ដែល​ពាក់ព័ន្ធ​ជំងឺ​​ជំងឺ​ ALS (Amyotrophic Lateral Sclerosis)​ ។

ការ​ចាក់​ទឹកកក​ស្រោច​លើ​ក្បាល​ គឺជា​ព្រឹត្តិការណ៍​មួយ​ដ៏​ពេញ​និយម​ កាលពី​ឆ្នាំ​២០១៤ ដែល​ក្នុង​នោះ​ ក៏​មានការ​ចូលរួម​ពី​សំណាក់​បុគ្គល​ល្បី​ៗ​ដូច​ជា លោក Mark Zuckerberg, លោក​Lewis Hamilton, តារាចំរៀង​ប្រុស Justin Timberlak, លោក Bill Gates និង​លោក Tom Cruise ​។

ជំងឺ​ ALS ដែល​មាន​ពាក្យ​ពេញ​​ថា Amyotrophic Lateral Sclerosis  គឺជា​ជំងឺ​ស្វិត​សាច់ដុំ​ ដោយសារ​ប៉ះពាល់​លើ​សរសៃ​ប្រសាទ​​បញ្ជា​ចលនា (​សរសៃប្រសាទ​ទាំង​នៅ​ខួរក្បាល ​និង​ខួរឆ្អឹងខ្នង​) ហើយ​វា​ក៏​បាន​​ត្រូវ​គេ​ហៅ​ឈ្មោះ​ម្យ៉ាងទៀត​​ថា ជំងឺ Lou Gehrig’s ​។

សមាគម​ជំងឺ ​ALS រៃ​អង្គាស​ថវិកា​​បាន​សរុប​លើស​ពី​១០០​លាន​ដុល្លារ ហើយ​គេ​បាន​យក​ប្រាក់​ក្នុង​​ចំណែក​នោះ១​លាន​ដុល្លារ​​ទៅ​ធ្វើ​គម្រោង​មួយ​ សម្រាប់​សិក្សា​ស្រាវជ្រាវ​ជា​លក្ខណៈ​អន្តរ​ជាតិ រក​មើល​តំណរ​​លំដាប់​នៃ​ហ្សែន​របស់​មនុស្ស​យ៉ាងតិច​១៥,០០០​នាក់​ដែល​មាន​ជំងឺ​​ស្វិត​សាច់ដុំ​ ដោយសារ​ប៉ះពាល់​លើ​សរសៃប្រសាទ​បញ្ជា​​ចលនា (ALS)​ ។

លោក Lucie Brujin ដែល​ជា​ប្រធាន​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ នៅ​សមាគម​ ​ALS បាន​ប្រាប់​ឲ្យ​ដឹង​ថា «​ការ​សិក្សា​ទៅ​លើ​ហ្សែ​ន ដែល​នាំ​ឱ្យ​​មានការ​ស្រាវជ្រាវ​នេះ គឺ​អាច​ទៅ​រួច​បាន ​ដោយសារ​តែ​យើង​មាន​ចំនួន​គំរូ​អ្នកជំងឺ ALS ច្រើន​» ។

ការ​​សិក្សា​ស្រាវជ្រាវ​ខាងលើ បាន​ធ្វើ​ឱ្យ​​មាន​របកគំហើញ​ថ្មី​មួយ​ពីហ្សែន​ ដែល​បង្ក​ជំងឺ ALS​ ។ ហ្សែននោះ​ ត្រូវ​បាន​គេ​ហៅ​ថា
ហ្សែ​ន ​​NEK1 ដែល​ឥលូវ​នេះ​ វា​គឺជា​ហ្សែន​​ចម្បង​គេ ​ដែល​បង្ក​ឱ្យ​​មានជំងឺ ​ALS​ ។ ការ​រក​ឃើញ​ហ្សែន​​នេះ បាន​ជួយ​ឲ្យ​អ្នក​វិទ្យា​សាស្ត្រ​អាច​​សិក្សា​​រក​ថ្នាំ​ព្យាបាល​នា​ពេល​ខាង​មុខ​ ។