ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលអស់មួយភូមិ ! ​​ប្តីប៉ះ​កង់ម៉ូតូ ប្រពន្ធលក់​​សាំង ​​

7 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​អគ្គិ​​ភ័យ​​មួយ​​បាន​​កើត​ឡើង​បណ្ដាល​​ឱ្យ​​បុរស​ម្នាក់​ រលាក​ភ្លើង​រង​របួស​យ៉ាងធ្ងន់ធ្ងរ ចំណែក​តូប​ជួសជុល​ម៉ូតូ​​របស់​គាត់ ក៏​ត្រូវ​​​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​​ ​ខណៈ​​កំពុង​ប៉ះ​ម៉ូតូ​ឱ្យ​​គេ ហើយ​ប្រពន្ធ​របស់​​គាត់​បាន​យក​ប្រេងសាំង ​ទៅ​ចាក់​ច្រកចូល​ក្នុង​ដប

រាជ​ធានី​ភ្នំពេញ ៖ ​អគ្គិ​​ភ័យ​​មួយ​​បាន​​កើត​ឡើង​បណ្ដាល​​ឱ្យ​​បុរស​ម្នាក់​ រលាក​ភ្លើង​រង​របួស​យ៉ាងធ្ងន់ធ្ងរ ចំណែក​តូប​ជួសជុល​ម៉ូតូ​​របស់​គាត់ ក៏​ត្រូវ​​​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​​ ​ខណៈ​​កំពុង​ប៉ះ​ម៉ូតូ​ឱ្យ​​គេ ហើយ​ប្រពន្ធ​របស់​​គាត់​បាន​យក​ប្រេងសាំង ​ទៅ​ចាក់​ច្រកចូល​ក្នុង​ដប ដើម្បី​​ទុក​​លក់​នៅ​ក្បែរ​ភ្លើង​អ៊ុត​​បំណាស់​ពោះវៀន​ម៉ូតូ​​ ត្រូវសាំង​​​ហៀរ​ចេញពី​ដប បណ្ដាល​ឱ្យ​​​ឆាបឆេះ​ចេញ​ជា​អណ្ដាតភ្លើង​យ៉ាង​សន្ធោ​​​​សន្ធៅ និង​ផ្សែងហុយ​ឡើង​ទៅ​លើ​កប់​អាកាស​​  ​។

​ហេតុការណ៍នេះ​ ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​០៦​ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ​២០១៦ ស្ថិត​នៅ​ក្នុងភូមិ​ភ្លើង​ឆេះរ​ទេះ​ខាង​លិច ​ក្នុងសង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

​ជនរងគ្រោះ​ជា​ប្ដី​ឈ្មោះ​នូវ សំ​អឿ អាយុ​៣៤​ឆ្នាំ ជា​ជាង​ជួសជុល​ម៉ូតូ (រង​របួស​​ពេញខ្លួន) ដោយ​សារ​គាត់​ចូល​​ទៅ​យក​ម៉ូតូ ខណៈ​ពេល​ដែល​ភ្លើង​កំពុង​ឆេះ​ខ្លាំង ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះស៊ឹម​ សូ​នី អាយុ​២៧​ឆ្នាំ ជាអ្នក​​លក់ដូរ មិន​មាន​រង​របួស​នោះ​ទេ​ ទាំង​ពីរ​ស្នាក់​នៅ​ក្នុង​ភូមិ-​កើតហេតុ​ខាងលើ​​ ​។

ក្នុង​ហេតុការណ៍នេះ​ ត្រូវ​​អ្នកស្រុក​នាំ​គ្នា​ជួយ​ពន្លត់​ ដោយ​អ្នកខ្លះ​បាន​យក​បំពង់​ពន្លត់អគ្គិ​ភ័យ​ទៅ​បាញ់​និង​ខ្លះ​ទៀត ដងទឹក​ជះ​​រហូត​រលត់​ទៅ​វិញ ​មុន​ពេល​ដែល​រថយន្ត​ពន្លត់អគ្គ័យ​ចំនួន​៣​គ្រឿងទៅ​ដល់​ គឺមិនបានបាញ់ពន្លត់ទេ ។ ប៉ុន្តែ​តូប​ជួស​ជុល​ម៉ូតូ​នោះ រួម​និងទាំង​​ម៉ូតូ​ម៉ាក​គុប​ជ្រុង​១​​គ្រឿង ដែល​គេ​យក​ទៅ​ឱ្យ​ជួសជុល និង​សម្ភារៈ​ជួសជុល​ម៉ូតូ ព្រមទាំង​គ្រឿងបន្លាស់​ម៉ូតូ​ផង ត្រឹមតែ​រយៈពេល​ជាង​១០​នាទី​​ប៉ុណ្ណោះ បាន​ក្លាយទៅជា​ចំណី​ព្រះ​អគ្គីទាំងស្រុង ​​។

​ប្រភពបន្ត​ថា នៅ​មុន​ពេល​កើតហេតុ ​អ្ន​កភូមិ​មួយ​គ្នា​បាន​យក​ម៉ូតូ​បែក​កង់​មួយ​គ្រឿង ​ទៅឱ្យ​​ជន​រង​គ្រោះ​ប៉ះ​ ខណៈនោះ​បុរស​ជា​ប្ដី​​​ចាប់ផ្ដើម​ប៉ះ​កង់​ម៉ូតូ​ ដោយ​ប្រើ​ឆ្នាំង​ដុត​ភ្លើង​អ៊ុត​បំណះ​ពោះវៀន​ម៉ូតូ ស្រប​ពេល​នោះ​ដែរ ​ស្ត្រី​ជា​ប្រពន្ធ​​ចាប់​ផ្ដើម​ចាក់​សាំង​ច្រកចូល​​ក្នុង​​ដប​ដែរ ​។ ​ដោយ​ច្រក​នៅ​ក្បែរ​ឆ្នាំងភ្លើង​អ៊ុត​បំណះ​ម៉ូតូ​នោះ ​បណ្តាល​ឱ្យ​​ប្រេងសាំង​​កំពប់​ហៀរ​ទៅ​ប៉ះ​ភ្លើង​​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោរ​​សន្ធៅ ។ ​​ពេល​ភ្លើង​​​ឆេះ​ខ្លាំង​ ត្រូវ​បុរស​ជា​ប្ដី​បាន​ស្ទុះ​ចូល​ទៅ​យក​ម៉ូតូ ទើបត្រូវ​បាន​ភ្លើង​ឆេះ​ខ្លួន​រង​របួស​ធ្ងន់ធ្ងរ ​។ ​