ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស៊ី​អាច​នឹង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុង​តំបន់​នា​ពេល​អនាគត

7 ឆ្នាំ មុន

ការ​កើនឡើង​នៃ​បំណុល វិស័យ​អចលនទ្រព្យ​ជួប​បញ្ហា និង​ការ​គំរាមកំហែង​ដល់​កំណើនសេដ្ឋកិច្ច​ដោយសារ​កត្តា​ផ្សេង​ៗ អាច​មាន​លទ្ធភាព​ធ្វើ​ឱ្យ​ឥណទាន​ជួប​បញ្ហា ដែល​នាំ​ឱ្យ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ទូ​ទាំង​តំបន់ ។

ការ​កើនឡើង​នៃ​បំណុល វិស័យ​អចលនទ្រព្យ​ជួប​បញ្ហា និង​ការ​គំរាមកំហែង​ដល់​កំណើនសេដ្ឋកិច្ច​ដោយសារ​កត្តា​ផ្សេង​ៗ អាច​មាន​លទ្ធភាព​ធ្វើ​ឱ្យ​ឥណទាន​ជួប​បញ្ហា ដែល​នាំ​ឱ្យ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ទូ​ទាំង​តំបន់ ។

យោង​តាម​ការ​ធ្វើ​បទ​បង្ហាញ​របស់​លោក Rob Subbaraman ប្រធាន​សេដ្ឋវិទូ​មក​ពី​ក្រុមហ៊ុន Nomura បានឱ្យ​ដឹង​ថា ឥណទាន​ឯកជន​មានការ​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ទូ​ទាំង​តំបន់ និង​បាន​កើនឡើង​ជិត​១៤០% នៃ GDP ។ នេះ​បើ​ប្រៀបធៀប​នឹង​មធ្យមភាគ​៧៧,២% សម្រាប់​ទីផ្សារ​កំពុង​រីក​ចម្រើន ។

អ្វី​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​ខ្លាំង​ជាងគេ​នោះ គឺ​ប្រទេស​ចិន ព្រោះថា កម្រិត​នៃ​បំណុល​ឯកជន​កើន​លើស​២០០%​នៃ​GDP ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០១៥ ។

មន្ត្រី​ចិន​បាន​និង​កំពុង​ដោះស្រាយ​បំណុល និង​កំពុង​ព្យាយាម​រក្សា​លំនឹង​ទីផ្សារ​លំនៅ​ឋាន​ឱ្យ​បាន​ល្អ ខណៈ​សេដ្ឋកិច្ច​របស់​ខ្លួន​កំពុង​ងើបឡើង​វិញ ។ យ៉ាងណាមិញ ប្រទេស​នេះ​ក៏​កំពុង​ប្រឈម​នឹង​កំណើន​ផលិតភាព​យឺត និង​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ប្រជាជន​ធ្វើការ​ផង​ដែរ ។

ម្យ៉ាងទៀត នៅ​ហុងកុង​ក៏​មិន​មាន​សន្ទុះ​អ្វី​ជា​ដុំ​កំភួន​ដែរ ។ តម្លៃ​អចលនទ្រព្យ​បាន​កើនឡើង ១០៥% និង​សមាមាត្រ GDP នៃ​បំណុល​ឯក ជន​បាន​កើន​ដល់​២៨១% ។ នេះ​បើ​យោង​តាម​ប្រភព​ដដែល​ខាងលើ ។

លោក Subbaraman បានឱ្យ​ដឹង​ថា បន្ថែម​ទៅ​លើ​កម្រិត​ពិតប្រាកដ​នៃ​បំណុល​ឯកជន​ក្នុង​ទីក្រុង​ហុងកុង ប្រទេស​ចិន អត្រា​បំណុល​ដែល​បាន​កើនឡើង​ចាប់តាំងពី​វិបត្តិ​ហិរញ្ញ​វត្ថុ​កំពុង​ជួប​ប្រទះ ។ វិស័យ​អចលនទ្រព្យ​ហាក់ដូចជា​កំពុង​ងើបឡើង​វិញ​នៅ​ទូ​ទាំង​តំបន់ ជាមួយនឹង​ទីផ្សារ​លំនៅ​ឋាន​ដូចនឹង​ទីផ្សារ​លំនៅ​ឋាន​អា​មេ​រិ​ក ។

អ្វី​ៗ​គ្រប់យ៉ាង​ដែល​អាក្រក់​បំផុត​នោះ គឺ​ការ​ធ្លាក់​ចុះ​នៃ​កំណើន ។ អត្រាកំណើន​សេដ្ឋកិច្ច​អាស៊ី​សរុប (​លើកលែង​ប្រទេស​ជប៉ុន​) បាន​ធ្លាក់​ចុះ​ដល់​៦,២%​កាលពី​ឆ្នាំ​មុន ដែល​តួលេខ​ពី​មុន​មាន​ប្រមាណ​ជិត​៨% ក្នុង​ឆ្នាំ​២០០៧ ។

យោង​តាម​ក្រុមហ៊ុន​Nomura បានឱ្យ​ដឹង​ថា ការ​ធ្លាក់​ចុះ​នេះ​មួយ​ភាគ​ធំ​បណ្តាល​មក​ពី​កំណើនប្រជាជន​ចាស់ជរា ផលិតភាព​ចុះ​ថយ និង​កំណើនសេដ្ឋកិច្ច​យឺត​ក្នុង​ប្រទេស​ចិន។

សរុប​បញ្ហា​ទាំង​អស់នេះ បញ្ហា​កង្វះ​ឥណទាន​អាច​នឹង​កាន់តែ​ជួប​ហានិភ័យ​ខ្ពស់​ថែម​ទៀត នៅ​ពេល​ដែល​បំណុល​ឯកជន​កើន​ទ្វេ​ដង និង​តម្លៃ​អចលនទ្រព្យ​កើនឡើង «​ចៀស​មិន​រួច​» ។ នេះ​បើ​យោង​តាម​របាយការណ៍​ខាងលើ ៕