ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ធ្លាក់​បាន​ចុះ​ដល់​កម្រិត​ទាប​ក្នុង​រយៈពេល​3​ខែ​ជាប់​គ្នា

7 ឆ្នាំ មុន

តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​ក្នុង​រយៈពេល​៣​ខែ នេះ​បណ្តាល​មក​ពី​ការ​ព្រួយបារម្ភ​ផ្សេង​ៗ​នៅ​តែ​កើនឡើង ដែល​ថា​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​ទូ​ទាំង​ពិភពលោក​នៃ​ប្រេង​ឆៅ និង​ឧស្ម័ន​ធម្មជាតិ ។

តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​ក្នុង​រយៈពេល​៣​ខែ នេះ​បណ្តាល​មក​ពី​ការ​ព្រួយបារម្ភ​ផ្សេង​ៗ​នៅ​តែ​កើនឡើង ដែល​ថា​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​ទូ​ទាំង​ពិភពលោក​នៃ​ប្រេង​ឆៅ និង​ឧស្ម័ន​ធម្មជាតិ ។

តម្លៃ​ប្រេង​អា​មេ​រិ​កបាន​ធ្លាក់​ចុះ​២,៤% ស្មើនឹង​៤៣,១១​ដុល្លារ​ក្នុង​មួយ​បារ៉ែល ដែល​វា​គឺជា​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ខែមេសា​មក មាន​ន័យ​ថា វា​បាន​ធ្លាក់​ចុះ​១២% រហូត​មក​ទល់​ខែ​នេះ ។ ប្រភេទ​ប្រេង​ឆៅ​បាន​ធ្លាក់​ចុះ​២,១% ស្មើនឹង​៤៤,៧៥​ដុល្លារ ដែល​វា​ជា​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ថ្ងៃ​ទី​១០ ឧសភា មក ។

ភាគហ៊ុន​ប្រេង និង​ក្រុមហ៊ុន​នានា​ក៏​បាន​ធ្លាក់​ចុះ​ផង​ដែរ ក្នុង​នោះ​ភាគហ៊ុន​ក្រុមហ៊ុន Exxon Mobil បាន​ថយ​ចុះ​១,៨% និង Chevron ថយ​ចុះ​២,៦% ។

អ្នកវិភាគ​មក​ពី EY energy លោក​Sanjeev Gupta បាន​លើក​ឡើង​ថា ៖ « ទីផ្សារ​ប្រេង​ឆៅ​កំពុង​ស្ថិត​ក្រោម​សម្ពាធ ខណៈ​ការ​ផ្គត់ផ្គង់​ប្រេង​បាន​ចាប់ផ្តើម​លូតលាស់​ជា​ថ្មី​ម្តងទៀត ដោយសារ​តែ​ទីតាំង​ផលិត​ប្រេង​នៅ​អូស្ត្រាលី​រង​ផល​ប៉ះពាល់​ដោយសារ​ភ្លើង​ឆេះ​ព្រៃ » ។

យ៉ាងណាមិញ ទិន្នន័យ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Genscape ក៏​បាន​បង្ហាញ​ថា ផលិតកម្ម​អា​មេ​រិ​កបាន​និង​កំពុង​កើនឡើង​ផង​ដែរ ។ ការ​ផលិត​នៅ​មូលដ្ឋាន​ចែកចាយ​រដ្ឋ Cushing និង Oklahoma បាន​កើនឡើង​១,១​លាន​បារ៉ែល រហូត​មក​ដល់​ថ្ងៃ​ទី​២២ កក្កដា កន្លង​មកនេះ ។

ក្រុមហ៊ុន Morgan Stanley បាន​លើក​ឡើង​ថា ៖ « ការ​ផ្គត់ផ្គង់​នៅ​តែ​មានការ​រំខាន ផលិតផល​ប្រេង​ចម្រាញ់​បាន​ផ្គត់ផ្គង់​លើស​កម្រិត និង​តម្រូវការ​ប្រេង​ឆៅ​ធ្លាក់​ចុះ​ធ្វើ​ឱ្យ​តម្រូវការ​ផលិត​តិច » ។

កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ទិន្នន័យ​បាន​បង្ហាញ​ថា ចំនួន​នៃ​ការ​ទាញ​យក​ប្រេង និង​ឧស្ម័ន​នៅ​អា​មេ​រិ​ក​មានការ​កើនឡើង​៤​ស​ប្តា​ហ៍​ជាប់​ៗ​គ្នា​។

ការ​ធ្លាក់​ចុះ​តម្លៃ​ពី​ខ្ពស់​បំផុត ពោល​គឺ​១១៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល​កាលពី​ឆ្នាំ​២០១៤ បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ផលិត​ប្រេង​ជា​ច្រើន​កាត់​បន្ថយ​ចំនួន​ស្ថានីយ​របស់​ខ្លួន ខណៈ​ការ​ផលិត​ប្រេង​មិន​ទទួល​បាន​ផល​ចំណេញ ។ ប៉ុន្តែ​បើ​ទោះជា​ការ​ធ្លាក់​ចុះ​ការ​ផ្គត់ផ្គង់​ប្រេង​ឆៅ​របស់​អា​មេ​រិ​ក​ជាង​មួយ​ឆ្នាំ​មកនេះ​ក្តី ក៏​នៅ​តែ​មាន​ប្រេង​ស្តុក​ជា​ច្រើន​ក្នុង​ប្រទេស​ដដែល ។
តម្លៃ​នៃ​ប្រាក់​ដុល្លារ​ដែល​បាន​កើន​ជា​លំដាប់​ជាង​មួយ​ខែ​មកនេះ ក៏​បាន​បន្ថែម​បន្ទុក​លើ​តម្លៃ​ប្រេង​ឆៅ​ផង​ដែរ ៕