ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្លា.ប់​ដោយ​ឃាតក.ម្ម​នៅ​ម៉ិ​ក​ស៊ិ​កក្នុង​ឆ្នាំ​2015​ជាង​20.500​នាក់

7 ឆ្នាំ មុន

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ដោយ​យោង​តាម​តួលេខ​ពី​វិទ្យាស្ថាន​ស្ថិតិ​ជាតិ​របស់​ម៉ិ​ក​ស៊ិ​ក (INEGI) ថា ចំនួន​អ្នក​ស្លា.ប់​ពី​អំពើ​ឃាតក.ម្ម​នៅ​ក្នុង​ម៉ិ​ក​ស៊ិ​ក​កើន​ខ្ពស់​ដល់​២០.៥២៥​នាក់ ក្នុង​ឆ្នាំ​២០១៥ ដោយ​កើន​លើស​ពី​ឆ្នាំ​២០១៤

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ដោយ​យោង​តាម​តួលេខ​ពី​វិទ្យាស្ថាន​ស្ថិតិ​ជាតិ​របស់​ម៉ិ​ក​ស៊ិ​ក (INEGI) ថា ចំនួន​អ្នក​ស្លាប់​ពី​អំពើ​ឃាតកម្ម​នៅ​ក្នុង​ម៉ិ​ក​ស៊ិ​ក​កើន​ខ្ពស់​ដល់​២០.៥២៥​នាក់ ក្នុង​ឆ្នាំ​២០១៥ ដោយ​កើន​លើស​ពី​ឆ្នាំ​២០១៤ ឬ​បើ​គិត​ជា​អត្រា​ឃើញ​ថា ជន​រង​គ្រោះ​ដោយ​ឃាតកម្ម​ជា​មធ្យម​១៧​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​១០០.០០០​នាក់ ។

តាម​តួលេខ «INEGI» ឱ្យ​ដឹង​ថា ក្នុង​ចំនួន​អ្នក​ស្លាប់​ពី​អំពើ​ឃាតកម្ម​នៅ​ម៉ិ​ក​ស៊ិ​ក​ដែល​កើន​ខ្ពស់​ដល់​២០.៥២៥​នាក់ នៅ​ក្នុង​ឆ្នាំ​២០១៥​នោះ គឺ​ចំនួន​អ្នក​ស្លាប់​ពី​ការ​បាញ់ប្រហារ​ដោយ​អាវុធ​មាន​ច្រើន​ជាង​១២.០០០​នាក់ និង​នៅ​បរិវេណ​រដ្ឋ «Guerrero» ភាគ​ខាងត្បូង​ប្រទេស គឺជា​មជ្ឈមណ្ឌល​នៃ​ការ​ធ្វើឃាត​ខ្ពស់​បំផុត ។ ចំពោះ​តួលេខ​ចំនួន​អ្នក​ស្លាប់​ដែល​ត្រូវ​ធ្វើឃាត​នៅ​ម៉ិ​ក​ស៊ិ​ក​ឡើង​ខ្ពស់​ដល់​២០.៥២៥​នាក់ នៅ​ឆ្នាំ​២០១៥ នៅ​តែ​ចាត់​ទុក​ថា ទាប​ជាង​ឆ្នាំ​២០១១ ដែល​ជន​រង​គ្រោះ​កើន​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ​ដល់​ទៅ​២៧.២១៣​នាក់ ឬ​ប្រហែល​២៤​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​១០០.០០០​នាក់ ។

តាំងពី​ខែធ្នូ​២០០៦ ម៉ិ​ក​ស៊ិ​កបាន​ប្រែ​ក្លាយជា​ដែនដី​នៃ​អំពើ​ឃាតកម្ម​នៅ​លើ​ពិភពលោក ដោយសារ​តែ​គោលនយោបាយ​នៃ​ការ​បង្ក្រាប​គ្រឿងញៀន​របស់​រដ្ឋាភិបាល​នៅ​ក្នុង​អាណត្តិ​របស់​លោក​ប្រធានាធិបតី  Felipe Calderon៕