ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្រូវ​9​យ៉ាង​ដែល​បំផ្លាញ​ដល់​សុខភាព​ខួរក្បាល​របស់​លោក​អ្នក

7 ឆ្នាំ មុន

ខួរក្បាល​រង​ផល​ប៉ះពាល់​ដោយ​កត្តា​ច្រើន​យ៉ាង​ពី​ជិ​វិត​ប្រចាំ​ថ្ងៃ​ដែល​មនុស្ស​គ្រប់​គ្នា​មិន​បាន​យកចិត្តទុកដាក់ ។ ជាក់ស្តែង​ទម្លាប់​មួយ​ចំនួន​ដែល​បាន​សម្លា.ប់​កោសិកា​ខួរក្បាល​ទាំងនោះ គេ​អាច​ហៅ​វា​បាន​ថា​ជាស​ត្រូវ​ធំ​

ខួរក្បាល​រង​ផល​ប៉ះពាល់​ដោយ​កត្តា​ច្រើន​យ៉ាង​ពី​ជិ​វិត​ប្រចាំ​ថ្ងៃ​ដែល​មនុស្ស​គ្រប់​គ្នា​មិន​បាន​យកចិត្តទុកដាក់ ។ ជាក់ស្តែង​ទម្លាប់​មួយ​ចំនួន​ដែល​បាន​សម្លាប់​កោសិកា​ខួរក្បាល​ទាំងនោះ គេ​អាច​ហៅ​វា​បាន​ថា​ជាស​ត្រូវ​ធំ​របស់​ខួរក្បាល​ដែល​បុគ្គល​ម្នាក់​ៗ​បំផ្លាញ​ចោល ។ តើ​សត្រូវ​ដែល​អាច​សម្លាប់​កោសិកា​ខួរក្បាល​មាន​អ្វីខ្លះ ?

១-​កម្រិត​ស្ករ​ក្នុង​ឈាម​ខ្ពស់ ៖ ទទួលទាន​លើស​កំណត់  ការ​ចង​ចាំ​អន់ សមត្ថភាព​ទទួលយក​ចំណេះដឹង​មាន​បញ្ហា បាក់ទឹកចិត្ត  លក្ខខណ្ឌ​ទាំង​អស់នេះ​ត្រូវ​បានការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ៗ​មួ​ួ​យ​ភ្ជាប់​ទៅ​នឹង​ការ​ប្រើប្រាស់​ស្ករ​ច្រើន​លើសលប់ ។ អ្វី​ទាំងនេះ​បង្ហាញ​ពី​បញ្ហា​ធំធេង​មួយ​ដែល​បណ្តា​អ្នកជំនាញ​សុខភាព​ទើប​ចាប់ផ្តើម​ស្វែង​យល់ ជា​ពិសេស​ដំណើរ​ដែល​ការ​ប្រើប្រាស់​ស្ករ​ប៉ះពាល់​លើ​មុខងារ​ធម្មតា​របស់​ខួរក្បាល ។ មនុស្ស​ភាគច្រើន​មិនដឹង​ថា តើ​ពួក​គេ​ប្រើប្រាស់​ស្ករ​ក្នុង​កម្រិត​ណា​នោះ​ទេ ដ្បិត​តាម​ធម្មតា ស្ករ​តែង​ត្រូវ​បាន​គេ​ដាក់​ក្នុង​ចំណីអាហារ​។ អ្នកជំនាញ​សុខភាព​បាន​ស្នើ​ឱ្យ​មានការ​កាត់​បន្ថយ​ការ​ទទួលទាន​ស្ករ​ដោយ​ការ​ជៀសវាង​ទទួលទាន​អាហារ​ឬ​ភេសជ្ជៈ​ដែល​ផ្អែម​ខ្លាំង ។

២-​ការ​បំពុលបរិស្ថាន ៖ ខួរក្បាល​ត្រូវការ​ប្រើប្រាស់​ចាំបាច់​នូវ​អុក​ស៊ី​សែន​ដើម្បី​បំពេញ​មុខងារ​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​វា​អាច​បង្ក​ជា​បញ្ហា ប្រសិនជា​បុគ្គល​ណា​ម្នាក់​ស្ថិត​ក្នុង​ទីកន្លែង​ដែល​មានការ​បំពុល​ខ្លាំង បរិស្ថាន​មិន​ស្អាត ។ ខ្យល់អាកាស​មិន​បរិសុទ្ធ​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​ខ្យល់​អុក​ស៊ី​សែន​ទៅ​កាន់​ខួរក្បាល​មិន​គ្រប់គ្រាន់ ហើយ​នាំ​ឱ្យ​ថយ​ចុះ​នូវ​មុខ​ងារ​យល់​ដឹង​ឬ​ក៏​អាច​បង្ក​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ផ្អែក​រាង​កាយ​ចំពោះ​ខួរក្បាល ។

៣-​ដំណេក​មិន​គ្រប់គ្រាន់ ៖ ដំណេក​គឺ​ជួយ​ឱ្យ​រាង​កាយ​ជួសជុល​ខ្លួនឯង ។ នេះ​មាន​ន័យ​ថា ជួយ​សម្រួល​ដល់​ការ​បង្កើត​កោសិកា​ថ្មី​ៗ​នៅ​គ្រប់​សរីរាង្គ​ទាំងអស់​ក្នុង​នោះ​បូក​រួម​ទាំង​ខួរក្បាល​ផង​ដែរ ។ ដំណេក​មិន​គ្រប់គ្រាន់​រយៈពេល​វែង​អាច​បំផ្លាញ​ខួរក្បាល ដ្បិត​បណ្តា​កោសិកា​ថ្មី​ៗ​មិន​ត្រូវ​បាន​ផលិត ហើយ​បន្ទាប់​មក ខួរក្បាល​បាត់បង់​សមត្ថភាព​ក្នុង​ការ​ទំនាក់ទំនង​ឱ្យ​បាន​ត្រឹមត្រូវ​ជាមួយ​បណ្តា​កោសិកា​ប្រសាទ ។  ដំណេក​មិន​គ្រប់គ្រាន់​ទាំង​រយៈ​វែង​ទាំង​រយៈ​ខ្លី​គឺ​សុទ្ធតែ​ផ្តល់​ផល​អវិជ្ជមាន​ចំពោះ​ខួរក្បាល ហើយ​នេះ​ក៏​ជា​មូលហេតុ​ដែល​បណ្តា​វេជ្ជបណ្ឌិត​ផ្តល់​ដំបូន្មាន​ឱ្យ​ទទួលទានដំណេក​ពី​៧-៨​ម៉ោង​ក្នុង​មួយ​យប់ ។

៤-​អាហារ​គ្មាន​គុណ​តម្លៃ​ចំពោះ​សុខភាព ៖ តើ​នឹង​មាន​អ្វី​កើតឡើង​នៅ​ពេល​បណ្តា​កោសិកា​មិន​ទទួល​បាន​អាហារ​ចិញ្ចឹម​គ្រប់គ្រាន់ ? ពិត​ណាស់ ពួក​វា​នឹង​ឃ្លាន ហើយ​បន្ទាប់​មក​ចាប់ផ្តើម​ងាប់ ។ ទោះជា​យ៉ាងណា ប្រសិនជា​ការ​ទទួលទាន​នោះ​ម្តងម្កាល​ឬ​តិចតួច ផល​ប៉ះពាល់​ពុំ​មាន​នោះ​ឡើយ ។

ជា​ទូទៅ​អាហារ​គ្មាន​គុណ​តម្លៃ​ចំពោះ​សុខភាព​មិន​មាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ទេ ដ្បិត​ការ​ផលិត​អាហារ​នេះ​គឺ​ដើម្បី​ទប់​នឹង​ការ​ស្រេកឃ្លាន​ប៉ុណ្ណោះ ។ ខួរក្បាល​ត្រូវការ​ចាំបាច់​នូវ​ថាមពល​ដើម្បី​ធ្វើ​ការងារ​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​ថាមពល​នេះ​គឺ​បាន​មក​ពី​សារធាតុចិញ្ចឹម​ពិតប្រាកដ ។

ប្រភេទ​អាហារ​ដែល​ចាត់​ចូល​ថា​គ្មាន​គុណ​តម្លៃ​ចំពោះ​សុខភាព​មាន​ដូច​ជា នំ​កញ្ចប់​ប្រៃ​/​ផ្អែម ស្ករ​គ្រាប់ ស្ករ​កៅស៊ូ អាហារ​សម្រន់​ស្រាប់​ៗ ។ ជា​ទូទៅ​អាហារ​ទាំងនេះ​ផ្ទុក​ទៅ​ដោយ​អំបិល ស្ករ ខ្លាញ់ និង​មាន​កាឡូរី​ច្រើន  ប៉ុន្តែ សារធាតុ​រ៉ែ វីតាមីន និង​ប្រូ​តេ​អុ​ី​ន​គឺ​មាន​តិចតួច​បំផុត ។

៥ គ្រឿង​ស្រវឹង និង​បារី ៖ ក្រៅពី​ជាដើម​ហេតុ​នាំ​ឱ្យ​កើត​ជំងឺ មហារីក បេះដូង​និង​ជំងឺ​ជា​ច្រើន​មុខ​ទៀត ជក់បារី​អាច​បណ្តាល​ឱ្យ​រួញ​ខ្លី​នូវ​សមត្ថភាព​យល់​ដឹង​ចំពោះ​បុរស ។

យោង​តាម​ការ​សិក្សា​ថ្មី​មួ​ួ​យ​បាន​រក​ឃើញ​ថា ថ្នាំជក់​មាន​ផ្ទុក​សមាសធាតុ​ឈ្មោះ NNK ដែល​បន្ទាប់​មក​វា​ក្លាយជា​សមាសធាតុ​បង្ក​ឱ្យ​កើត​មហារីក​នៅ​ពេល​ឆ្លងកាត់​ដំណើរការ​រំលាយ​អាហារ​ក្នុង​រាង​កាយ ។ ខុស​ពី​គ្រឿង​ស្រវឹង សមាសធាតុ​នេះ (NNK) មិន​បាន​បង្ហាញ​សកម្មភាព​បំផ្លាញ​កោសិកា​ខួរក្បាល​ដោយ​ផ្ទាល់​ទេ ។ ជា​ជំនួស​មក​វិញ វា​បាន​បង្ក​ឱ្យទៅ​ជា​រលាក​ប្រព័ន្ធ​ប្រសាទ ។

រីឯ​គ្រឿង​ស្រវឹង​អាច​បណ្តាល​ឱ្យ​កើត​មាន​អ​តុល្យភាព​គីមី​សាស្ត្រ​ជា​បណ្តោះអាសន្ន ។ នៅ​ពេល​ប្រើប្រាស់​ច្រើន​រយៈពេល​វែង អាច​នាំ​ឱ្យេ​ហ​ដ្ឋា​រចនាសម្ព័ន្ធ​ខួរក្បាល​ផ្លាស់​ប្តូរ ។

៦-​គេចវេះ​ទទួលទាន​អាហារ​ពេល​ព្រឹក ៖ ចូរ​ចំណាយពេល​២-៣​នាទី​នៅ​ពេល​ព្រឹក​ទទួលទាន​អ្វី​មួ​​​យ​ដើម្បី​ឱ្យ​រាង​កាយ​ចាប់ផ្តើម​សា​ជា​ថ្មី  ទទួល​បាន​ថាមពល​ក៏​ដូច​ជា​បទ​ពិសោធន៍ បង្កើន​ភាព​ប្រុង​ប្រយ័ត្ន​ខ្ពស់​និង​កែ​លំអ​ផលិតភាព ។ ចូរ​ផ្តោត​លើ​អាហារ​ដែល​សម្បូរ​ប្រូ​តេ​អីុ​ន​និង​វីតាមីន ។

៧-​ភាព​ទំនេរ​ច្រើន ៖ ខួរក្បាល​ធ្វើ​ការងារ​ដូច​ជា​សាច់ដុំ​ក្នុង​រាង​កាយ​ដែរ ។ វា​ត្រូវការ​ចាំបាច់​នូវ​លំ​ហាត់ប្រាណ បើ​ពុំ​ដូច្នោះ​ទេ វា​នឹង​មិន​មាន​ភាព​ក្លៀវក្លា ។ ចូរ​ធ្វើ​លំ​ហាត់​ប្រាណ​ខួរក្បាល​ដោយ​ការ​លេងអុក ឬ​ល្បែង​ផ្សេង​ៗ​ទាក់ទង​នឹង​ការ​គិត ។ ការ​លេង​ឧបករណ៍​តន្ត្រី​ណាមួយ ក៏​អាច​ជួ​ួ​យ​ឱ្យ​ខួរក្បាល​វៃឆ្លាត ស្រឡះ​ភ្លឺ​ថ្លា​បាន​ផង​ដែរ ។

៨-​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​និង​ការ​ទទួលទាន​ឆ្អែត​ជ្រុល ៖ ការ​ប្រមូលផ្តុំ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​សរសៃ​អាក់ទែរ​នឹង​កាត់​បន្ថយ​លំហូរ​ឈាម​បណ្តាល​ឱ្យ​ឈាម​មិន​អាច​ទទួល​អុក​ស៊ី​សែន​និង​អាហារ​ចិញ្ចឹម​គ្រប់គ្រាន់ ។ ខ្លាញ់​អាក្រក់​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​បេះដូង​គាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បំផ្លាញ​ខួរក្បាល​ផង​ដែរ ។

ចំណែក​ការ​ទទួលទាន​អាហារ​ឆ្អែត​ជ្រុល​ធ្វើ​ឱ្យ​រឹង​សរសៃឈាម ក៏​ដូច​ជា​កម្រិត​ម​រិ​មា​ណ​នៃ​ការ​ផ្គត់ផ្គង់​អុក​ស៊ី​សែន ព្រមទាំង​សារធាតុចិញ្ចឹម​ទៅ​ផ្នែក​សំខាន់​ៗ​របស់​រាង​កាយ ក្នុង​នោះ មាន​ខួរក្បាល​ផង​ដែរ ។

៩-​ការ​បំពុល​ដោយ​ឧស្ម័ន​កាបូ​និ​ច  ៖ មនុស្ស​ជា​ច្រើន ជា​ពិសេស​ក្មេង​ៗ​ពិតជា​មិន​បានដឹង​ពី​បញ្ហា​នេះ​ទេ ។ ប៉ុន្តែ​ការ​យក​ភួយ​ឬ​កន្សែង​ឃ្លុំ​ក្បាល​ជិត​អំឡុង​ពេលដេក​គឺ​ធ្វើ​ឱ្យ​ចំនួន​ឧស្ម័ន​កាបូ​និ​ច​ដែល​ចូល​ក្នុង​រាង​កាយ​កើនឡើង​ខណៈ​អុក​ស៊ី​សែន​ថយ​ចុះ​ទៅ​វិញ ៕