ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​គន់ រៀម​រតនៈ ជួប​ទុក្ខ​ធំលោកយាយ​ស្លា.ប់​គ្មាន​ប្រាក់​ទិញ​មឈូស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​គន់ រៀម​រតនៈ ជួប​ទុក្ខ​ធ្ងន់ គឺ​លោកយាយ​ទទួលមរណភាព​នៅ​ស្រុក​កំណើត​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​។ គួរ​ឱ្យ​អាសូរ​លោក​គន់ រៀម​រតនៈ ខ្វះខាត​រហូត​ដល់​គ្មាន​ប្រាក់​ទិញ​ក្តារ​មឈូស​ទៀត​ផង ។

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​គន់ រៀម​រតនៈ ជួប​ទុក្ខ​ធ្ងន់ គឺ​លោកយាយ​ទទួលមរណភាព​នៅ​ស្រុក​កំណើត​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​។ គួរ​ឱ្យ​អាសូរ​លោក​គន់ រៀម​រតនៈ ខ្វះខាត​រហូត​ដល់​គ្មាន​ប្រាក់​ទិញ​ក្តារ​មឈូស​ទៀត​ផង ។

តាម​ហ្វេ​ស​ប៊ុ​ក​លោក​គន់ រៀម​រតនៈ បាន​បង្ហោះ​សារ​សោកសៅ​ដែល​បាត់បង់​លោកយាយ​ម្នាក់​ទៀត បន្ទាប់​ពី​សមាជិកគ្រួសារ​លាចាក​លោក​ជា​បន្តបន្ទាប់​នា​ពេល​កន្លង​មក ។ លោក​រតនៈ សរសេរ​ថា «​ជូន​ដំណើរ​លោកយាយ​ថ្ងៃ​ចុង​ក្រោយ ។ លោកយាយ​ទៅ​ចោល​ចៅ​ហើយ ទៅ​គ្មាន​ថ្ងៃ​ត្រឡប់ ជាតិ​មុន​ខ្ញុំ​បាន​សាង​កម្ម​អ្វីខ្លះ​បានជា​ជាតិ​នេះ​ខ្ញុំ​ជួប​តែ​រឿង​និរាស​ព្រាត់ប្រាស មិន​សមសោះ ជួប​រឿង​មិន​ចេះ​ចប់ មិន​ចេះ​ហើយ​អីុចឹ​ង ? មច្ចុរាជ​អ្នក​ប្រណី​ដល់​ខ្ញុំ​ផង លោកឪពុក អ្នក​ម្តាយ បងប្រុស បងស្រី​ខ្ញុំ លោកតា លោក​យាយ​​ទាំង​ខាង​ឪពុក ទាំង​ខាង​ម្តាយ​ទៅ​អស់ហើយ ទាំង​អ្នកខ្លះ​នៅ​វ័យក្មេង​នៅឡើយ ។ តទៅ​ទៀត​សូមអ្នក​មេត្តា​ដល់​ជីវិត​របស់ខ្ញុំ​ដែល​ក្រលំបាក​ម្នាក់​នេះ​រស់នៅ​បាន​សុខ​ចប់​ចុង​ចប់​ដើម​ដូច​គេឯង​ផង​ចុះ​!»  ។

លោក​គន់ រៀម​រតនៈ បាន​ចេញដំណើរ​ទាំង​យប់​ទៅ​កាន់​ស្រុក​កំណើត​ខេត្តព្រៃវែង ដើម្បី​ចាត់ចែង​ពិធី​បុណ្យសព​របស់​លោកយាយ ។ គ្រានោះ​លោក​រតនៈ​សែន​នឹក​កម្សត់​ខ្លួន ដ្បិត​មិន​មាន​ប្រាក់​គ្រប់គ្រាន់​ទិញ​មឈូស​ដាក់​សព​លោកយាយ​បង្កើត​ឈ្មោះ​សំ​វី​ន អាយុ​៨៦​ឆ្នាំ ដែល​ស្លាប់​ថ្ងៃ​ទី​២៤ កក្កដា ឆ្នាំ​២០១៦​នោះ​ទេ ព្រោះ​ជីវភាព​ក្រលំបាក ។

លោក​គន់ រៀម​រតនៈ ជា​កូនកំព្រា​ឪពុក​ម្តាយ និង​មានជីវិត​ខ្វះខាត​ខ្លាំង ដូច្នេះ​ហើយ​លោក​មក​ភ្នំពេញ​ដើម្បី​រក​ការងារ​ធ្វើ ។ លោក​រតនៈ​បាន​ជ្រៀត​ខ្លួន​ធ្វើ​ជា​អ្នក​សម្តែង ហើយ​បាន​ចូលរួម​សម្តែង​ប៉ុន្មាន​រឿង​ដែរ ។ ក្រៅពី​អាជីព​សម្តែង នា​ពេល​យប់ លោក​រតនៈ​ចេញ​ទៅ​ធ្វើការ​នៅ​ក្លឹ​ប​កម្សាន្ត​ដើម្បី​បាន​ប្រាក់​បន្ថែម​សម្រាប់​ចិញ្ចឹមជីវិត និង​ក្រុម​គ្រួសារ​នៅ​ស្រុក​កំណើត ។

ក្នុង​ផេ​ក​សិល្បករ​របស់​លោក​អឹុ​ម ជីវ៉ា បាន​ប្រមូលប្រាក់​ពី​ក្រុម​សិល្បករ​មួយ​ចំនួន​សម្រាប់​ចូល​បុណ្យសព​លោកយាយ​របស់​លោក​គន់ រៀម​រតនៈ​។  លោក​គន់ រៀម​រតនៈ បាន​ថ្លែងអំណរគុណ​សិល្បករ​ទាំងអស់​ដែល​បាន​ចូល​បុណ្យសព​លោកយាយ​របស់​លោក ៕