ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​សង់​ស៊ី​ស ទទួល​ប្រាក់​សប្បុរសធម៌​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាក បាទ​ក្រហម​កម្ពុជា​បាន​ឧបត្ថម្ភ​ប្រាក់​ចំនួន​៥​លាន​រៀល​ដល់​លោកតា​សង់​ស៊ី​ស ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

រាជធានី​ភ្នំពេញ ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាក បាទ​ក្រហម​កម្ពុជា​បាន​ឧបត្ថម្ភ​ប្រាក់​ចំនួន​៥​លាន​រៀល​ដល់​លោកតា​សង់​ស៊ី​ស ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ ប្រាក់​នេះ​នាំ​យក​ទៅ​ជូន​លោកតា​សង់​ស៊ី​ស ដោយ​ផ្ទាល់​តាម​រយៈ​លោក​ជំទាវ ម៉ែ​ន នារី​សោ​ភ័គ អគ្គលេខាធិការ​រង​ទី​១​កាក​បាទ​ក្រហម​កម្ពុជា​កាល​រសៀល​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ ។

នា​ឱកាស​នោះ​លោក​ជំទាវ​ម៉ែ​ន នារី​សោ​ភ័គ ផ្តាំផ្ញើ​ការ​សួរសុខទុក្ខ​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រា​៉​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជា​និច្ចកាល តែងតែ​គិត​គូរ​ពី​ការ​លំបាក​របស់​សិល្បករ​ជើង​ចាស់​មាន​ជំងឺ​ធ្ងន់ និង​ជួប​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅ ។ លោក​ជំទាវ​បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ដែល​យកចិត្តទុកដាក់​ព្យាបាល​ជំងឺ​របស់​លោកតា​សង់ ស៊ី​ស និង​ផ្តាំផ្ញើ​ដល់​កូន​លោកតា ត្រូវ​យកចិត្តទុកដាក់​ថែទាំ​ឪពុក​ឱ្យ​បាន​ល្អ ដើម្បី​ឆាប់​បានជា​សះស្បើយ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ ។

កញ្ញា​សុ​ន ស្រី​ពេជ្រ កូនស្រី​របស់​លោកតា​សង់ ស៊ី​ស បាន​ថ្លែងអំណរគុណ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែល​ជួយ​ឧបត្ថម្ភ​ចំពោះ​ក្រុម​គ្រួសារ​នាង ព្រមទាំង​ជូនពរ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ឱ្យ​ជួប​ប្រទះ​តែ​នឹង​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។ ក្រោយ​ពី​បាន​ចូល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​អស់​រយៈ​ពេល​៨​ថ្ងៃ ដោយ​ជំងឺ​ស្ពៀត​សរសៃឈាម​ខួរក្បាល និង​បញ្ហា​បេះដូង មក ស្ថានភាព​ជំងឺ​របស់​នាយ​សង់​ស៊ី​ស បាន​ធូរស្បើយ​មួយ​កម្រិត​ហើយ តែ​មិន​ទាន់​និយាយ​បាន​ច្រើន​ទេ។

តារាចម្រៀង​កញ្ញា​សុ​ន ស្រី​ពេជ្រ បាន​និយាយ​ថា ពី​ដំបូង​ពុក​របស់​នាង​និយាយ​មិន​បាន និង​កម្រើកខ្លួន​មិន​រួច​ទេ តែ​ពេល​នេះ​អាច​កម្រើកខ្លួន​បាន អាច​អង្គុយ​បាន និង​អាច​និយាយ​បាន​តែ​ពាក្យ​«​បាទ​» ប៉ុណ្ណោះ ។ ទោះបីជា​យ៉ាងណា​ក្តី​នាង​មាន​អារម្មណ៍​ធូរស្បើយ​មួយ​កម្រិត នៅ​ពេល​ឃើញ​ឪពុក​របស់​នាង​អាច​មាន​ចលនា​និង​និយាយ​បាន​បែប​នេះ ៕