ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេតិយ​តម្កល់​ធាតុ​ឪពុក​ឌួ​ង ហ្សូ​រី​ដា ត្រូវ​ចោរ​គាស់​លួច​លុយ​និង​វត្ថុ​មាន​តម្លៃ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចេតិយ​ដែល​កសាង​នៅ​ក្នុង​វត្ត​ប្រាសាទ​សម្រាប់​តម្កល់​ធាតុ​ឪពុក​របស់​នាង​ឌួ​ង ហ្សូ​រី​ដា ត្រូវ​ចោរ​គាស់​សោ​ចូល​លួច​លុយ និង​វត្ថុ​មាន​តម្លៃ​មួយ​ចំនួន ។
ដំណឹង​នេះ​ត្រូវ​នាង​ឌួ​ង ហ្សូ​រី​ដា ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​

រាជធានី​ភ្នំពេញ ៖ ចេតិយ​ដែល​កសាង​នៅ​ក្នុង​វត្ត​ប្រាសាទ​សម្រាប់​តម្កល់​ធាតុ​ឪពុក​របស់​នាង​ឌួ​ង ហ្សូ​រី​ដា ត្រូវ​ចោរ​គាស់​សោ​ចូល​លួច​លុយ និង​វត្ថុ​មាន​តម្លៃ​មួយ​ចំនួន ។
ដំណឹង​នេះ​ត្រូវ​នាង​ឌួ​ង ហ្សូ​រី​ដា ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា ២០១៦ បន្ទាប់​ពី​នាង​ទៅ​ពិនិត្យ​ផ្ទាល់​ពី​ការ​ខូចខាត និង​ការ​បាត់បង់ ។

ចោរ​មិន​បាន​ចាក់​ធាតុ​ឪពុក​របស់​នាង​ឌួ​ង ហ្សូ​រី​ដា ចោល​ដើម្បី​យក​កោដ្ឋ​ទេ គឺ​យក​តែ​លុយ​តម្កល់​នៅ​ពីក្រោម​ធាតុ និង​វត្ថុ​មួយ​ចំនួន​ធ្វើ​អំពី​ស្ពាន់​ប៉ុណ្ណោះ ។

ឌួ​ង ហ្សូ​រី​ដា បាន​សរសេរ​បញ្ជាក់​តាម​ហ្វេ​ស​ប៊ុ​កថា «​សូម​យក​ទៅ​ចុះ​វត្ថុ​មាន​តម្លៃ​លុយកាក់​ទាំងអស់​ដែល​ដាក់​ជូន​លោកឪពុក​ខ្ញុំ​នោះ​។ លោក​បាន​យក​ទៅ​ហើយ សូម​ទុក​ឱកាស​​ឱ្យ​ពុក​ខ្ញុំ​សុខ​ស្ងប់​ក្នុង​ចេតិយ​របស់​លោក​ផង សូម​មេត្តា​ឈប់​បន្តសកម្មភាព​គាស់​ទ្វារ​ចេតិយ​ស្ទើរ គ្រប់​ៗ​គ្នា​ក្នុង​វត្ត​ទៀត​ទៅ សូម​ញញើត​បាប​បុណ្យ​ផង​» ។
បន្ទាប់​ពី​បង្ហោះ​សារ​នោះ​នេះ​រួច​មក​មិត្ត​ហ្វេ​ស​ប៊ុ​ក និង​មិត្តភក្តិ​សិល្បៈ​បាន​ចូលរួម​សម្តែង​ការ​សោកស្តាយ និង​ហួសចិត្ត ចំពោះ​ជន​អគតិ​ដែល​ប្រព្រឹត្ត​បែប​នោះ ។

មានការ​ផ្តល់​យោបល់​ជា​ច្រើន​ឱ្យ​ឌួ​ង ហ្សូ​រី​ដា យក​ធាតុ​ឪពុក​របស់​នាង​ទៅ​រក្សា​ទុក​នៅផ្ទះ​វិញ ដើម្បី​សុវត្ថិភាព ប៉ុន្តែ​នាង​បាន​បដិសេធ ដោយ​បញ្ជាក់​ថា នាង​ធ្វើ​ចេតិយ​នៅ​វត្ត​សម្រាប់​តម្កល់​ធាតុ​ឪពុក គឺ​ចង់​ឲ្យ​គាត់​មាន​ភាព​ស្ងប់ស្ងាត់ និង​ឆាប់​បាន​ទៅ​ចាប់ជាតិ​ជា​ថ្មី ។ បើ​ទុក​ធាតុ​នៅផ្ទះ​នាង​ជឿ​ថា វិញ្ញាណ​ឪពុក​មិន​ស្ងប់​ឡើយ ព្រោះ​នៅ​តែ​ចាំ​មើល និង​បារម្ភ​ពី​គ្រួសារ​ដោយ​មិន​ងាយ​ចាប់ជាតិ​ជា​ថ្មី​ទេ ។

នាង​ឌួ​ង ហ្សូ​រី​ដា បាន​បញ្ជាក់​ថា នឹង​រៀបចំ​ចេតិយ​ឡើង​វិញ ព្រមទាំង​ពង្រឹង​ការ​ការពារ ដោយ​បន្ថែម​ចម្រឹង​ដែក​នៅ​ពីមុខ​ទ្វារ​ចូល ៕