ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រគល់​អដ្ឋិធាតុ កង​ទ​ព័​ស្ម​គ្រ័​ចិត្ត​វៀតណាម

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ព្រៃ​វ​ល្លិ៍ ភូមិ​ព្រៃ​វ​ល្លិ៍ ឃុំ​ថ្មី ស្រុក​កំពង់​រោ​ទិ៍

ខេត្តស្វាយរៀង ៖ នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ព្រៃ​វ​ល្លិ៍ ភូមិ​ព្រៃ​វ​ល្លិ៍ ឃុំ​ថ្មី ស្រុក​កំពង់​រោ​ទិ៍ បាន​រៀបចំ​ពិធី​ប្រគល់​អដ្ឋិធាតុ​កង​ទ​ព័​ស្ម​គ្រ័​ចិត្ត​វៀតណាម​ចំនួន​២០​អដ្ឋិធាតុ ដែល​បាន​ពលី​ជីវិត​ក្នុង​សម​យ័​សង្គ្រាម​នៅ​កម្ពុជា​ដំណាក់កាល​ទី​១៥ ឆ្នាំ​២០១៥-២០១៦​ក្រោម​អធិបតីភាព​លោក ម៉ែ​ន វិបុល អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង និង​លោក​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេ​ត្តឡុង​អាន ប្រទេស​វៀតណាម​។

ដោយ​មានការ​ចូលរួម​ពី​សំណាក់​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយ​រៀង​ស្នងការ​ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត​ស្រុក លោក​ប្រធាន​ប៉ុស្តិ៍ នគ​បាល​អន្តោប្រវេសន៍​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ និង​មន្ត្រីរាជការ​ជា​ច្រើន​កុះករ​ព្រមទាំង​ថ្នាក់ដឹកនាំ​កង​ទ​ព័​វៀតណាម បាន​មក​ទទួល និង​រួម​គ្នា​ដង្ហែ​អដ្ឋិធាតុ​កង​ទ​ព័​ស្ម​គ្រ័​ចិត្ត​វៀតណាម​ចេញពី​កម្ពុជា ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ស្រុក​កំពង់​រោ​ទិ៍ ទៅ​កាន់​ទី​បញ្ចុះ​អដ្ឋិធាតុ​នៅ​ស្រុក​យិ​ន​ហ៊ឹង ខេ​ត្តឡុង​អាន ប្រទេស​វៀតណាម​។ ហើយ​ខាង​ភាគី​វៀតណាម​បាន​រៀបចំ​ពិធី​បញ្ចុះ​អដ្ឋិធាតុ​នៅ​វេលា​ម៉ោង​៩​និង​០០​ព្រឹក​ថ្ងៃ​ដដែល ដោយ​មាន​ក្រុម​គ្រួសារ​អដ្ឋិធាតុ និង​ប្រជាពលរដ្ឋ​វៀតណាម​មក​ចូលរួម​ជា​ច្រើន​កុះករ​៕