ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​លោក សម រ​ង្ស៊ី បរិហា​កេ​រ្ត៍​សម្តេច​ហេង សំ​រិ​ន នឹង​បើក​សវនាការ​ព្រឹកស្អែក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​ទេ សំណុំរឿង​លោក សម រ​ង្ស៊ី បរិហា​កេ​រ្ត៍​សម្តេច ហេង សំ​រិ​ន តាម Facebook នឹង​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​លើកយក​មក​បើក​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ២០១៦

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​ទេ សំណុំរឿង​លោក សម រ​ង្ស៊ី បរិហា​កេ​រ្ត៍​សម្តេច ហេង សំ​រិ​ន តាម Facebook នឹង​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​លើកយក​មក​បើក​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ២០១៦ ។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៥ ប្រធាន​គណបក្សប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​(Facebook) មាន​ខ្លឹមសារ​ថា​« យើង​ចង​ចាំង​ថា​របប​កើត​ថ្ងៃ​ទី​៧ មក​រា ១៩៧៩ បាន​ឲ្យ​តុលាការ​របស់​គេ កាត់ទោស​ប្រហារជីវិត សម្តេចព្រះ​នរោត្តម​សីហ​នុ ដោយ​ចោទប្រកាន់​ថា​ជា​ជន​ក្បត់ជាតិ​» ។

ក្រោយមក​ការ​ចោទប្រកាន់​តាម Facebook ពី​សំណាក់​លោក សម រ​ង្ស៊ី ខាងលើ​នេះ ក៍​ត្រូវ​បាន​មេធាវី​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​គឺ​លោក គី តិច សម្រេច​ដាក់​ពាក្យបណ្តឹង​តែ​ម្តង ៕