ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ MIRINAE វាយប្រហារ​លើ​កោះ​ហៃ​ណា​ន់​ចិន

7 ឆ្នាំ មុន

យោង​តាម​មជ្ឈមណ្ឌល​ឧតុនិយម​ជាតិចិន​ថា ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ MIRINAE កាលពី​យប់​ថ្ងៃ​ទី​២៦ កក្កដា វាយប្រហារ​លើ​ខេត្ត​ហៃ​ណា​ន់​ភាគ​ខាងត្បូង​ចិន ។

ផ្នែក​ឧតុនិយម​កោះ​ហៃ​ណា​ន់​ថ្លែង​ថា ព្យុះ MIRINAE ជា​ព្យុះ​ទី​ហ្វុ​ង​ទី​៣

យោង​តាម​មជ្ឈមណ្ឌល​ឧតុនិយម​ជាតិចិន​ថា ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ MIRINAE កាលពី​យប់​ថ្ងៃ​ទី​២៦ កក្កដា វាយប្រហារ​លើ​ខេត្ត​ហៃ​ណា​ន់​ភាគ​ខាងត្បូង​ចិន ។

ផ្នែក​ឧតុនិយម​កោះ​ហៃ​ណា​ន់​ថ្លែង​ថា ព្យុះ MIRINAE ជា​ព្យុះ​ទី​ហ្វុ​ង​ទី​៣ វាយប្រហារ​លើ​ប្រទេស​ចិន​នា​ឆ្នាំ​នេះ​បាន​បោកបក់​លើ​ឃុំ DONGAO ក្រុង​វ៉ា​ន​នី​ញ នា​វេលា​ម៉ោង​២២​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក អម​ដោយ​ខ្យល់​មាន​ល្បឿន​ដល់​១០០,៨​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។

មុន​ពេល​ព្យុះ​មក​ដល់ នាវា​នេសាទ​ជាង​២៥.០០០​គ្រឿង បាន​វិល​ចូល​កំពង់​ផែ​នានា ។ រាល់​នាវា​ដឹក​អ្នកដំណើរ​ដែល​ឆ្លងកាត់​ច្រក​សមុទ្រ QIONGZHOU រវាង​កោះ​ហៃ​ណា​ន់ និង​ខេត្ត​ក្វា​ង​ទុង ត្រូវ​ផ្អាក​សកម្មភាព​នា​ថ្ងៃ​ទី​២៦ កក្កដា ។ ព្យុះ​នេះ​បង្ក​ឱ្យ​មាន​ខ្យល់​បោកបក់​យ៉ាង​ខ្លាំង និង​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​កោះ​ហៃ​ណា​ន់ នៅ​ឧបទ្វីប LEIZHOU ខេត្ត​ក្វា​ង​ទុង និង​តំបន់​ស្វយ័ត ZHUANG ខេត្ត​ក្វា​ង​ស៊ី ៕