ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពឹង​ឲ្យ​ជូន​ដើរ​រក​ប្អូន រក​មិន​ទាន់​ឃើញ​ផង ស្រាប់តែ​ស៊ីដាច់​ម៉ូតូ​បាត់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​២​នាក់​បាន​ជិះ​ម៉ូតូឌុប​មក​កាន់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ហើយ​ចោទប្រកាន់​បុរស​ម្នាក់​ថាបាន​​ស៊ីដាច់​ម៉ូតូ​របស់​ខ្លួន​ទៅ​បាត់​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​២​នាក់​បាន​ជិះ​ម៉ូតូឌុប​មក​កាន់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ហើយ​ចោទប្រកាន់​បុរស​ម្នាក់​ថាបាន​​ស៊ីដាច់​ម៉ូតូ​របស់​ខ្លួន​ទៅ​បាត់​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ម្តុំ​រោងចក្រ​៦​ជាន់ ស្ថិត​ក្នុងភូមិ​ជ្រែ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នារី​ជា​ប្រពន្ធ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នាង​បាន​បាត់​ប្អូនប្រុស​ម្នាក់​រយៈ​២​ថ្ងៃ​ហើយ ហើយ​កាលពី​ព្រឹក​មិ​ញ​នាង​ពឹង​ជនសង្ស័យ​ដែល​ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​គ្នា​ឲ្យ​ជួយ​ជូន​ជូន​ទៅ​រក​ប្អូន​នៅ​ម្តុំ​រោងចក្រ​៦​ជាន់ ខណៈ​ទៅ​ដល់​ម្តុំ​រោងចក្រ​៦​ជាន់​ពេល​ដែល​ចុះ​ពីលើ​ម៉ូតូ ស្រាប់តែ​ជនសង្ស័យ​ជិះ​ម៉ូតូ​ទៅ​បាត់​តែ​ម្តង ហើយ​នាង និង​ប្តី​របស់​នាង​ក៏​បាន​នាំ​គ្នា​មក​ដាក់​ពាក្យបណ្តឹង​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្វែងរក​ជនសង្ស័យ​ខាងលើ​មក​ផ្តោ​ន្ទា​ទោស​តាម​ច្បាប់ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ ធឿ​ន ស្រី​មុំ អាយុ​២៣​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ស្នាក់​នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ​យក​ទៅ​បាត់​នោះ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CE-6074 ។ ចំណែក​ជនសង្ស័យ​ដែល​ស៊ីដាច់​ម៉ូតូ​នោះ​ត្រូវ​បាន​នារី​រង​គ្រោះ​ថា​ឈ្មោះ ថៃ អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​គ្នា ៕