ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យស់ សំ​អាល់ និង​យ៉េន ឌី​ណា ទៅ​រួច​អត់​ជាមួយ​កីឡាករ​ថៃ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យស់ សំ​អាល់ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា និង​យ៉េន ឌី​ណា មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ​ដែល​ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ថ្ងៃ​សៅរ៍ ទី​៣០ កក្កដា នៅ​លើ​សង្វៀន​ទូរទស្សន៍​ CTN ស​ប្ដា​ហ៍​នេះ មិនដឹង​ថា

រាជធានី​ភ្នំពេញ ៖ យស់ សំ​អាល់ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា និង​យ៉េន ឌី​ណា មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ​ដែល​ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ថ្ងៃ​សៅរ៍ ទី​៣០ កក្កដា នៅ​លើ​សង្វៀន​ទូរទស្សន៍​ CTN ស​ប្ដា​ហ៍​នេះ មិនដឹង​ថា ទៅ​រួច​ឬ​អត់​នោះ​ទេ ។

យស់ សំ​អាល់ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Sorndeang Sitkamnanlee ខណៈ​យ៉េន ឌី​ណា ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Fanam chhai por Mongkhun Thap ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។

យស់ សំ​អាល់ ធ្លាប់​ប្រកួត​បាន​១២៩​ដង ឈ្នះ​៩៥​ដង ចាញ់​២៧​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​២០​ដង ។ រីឯ​កីឡាក​ថៃ​Sorndeang Sitkamnanlee ធ្លាប់​ប្រកួត​បាន​ត្រឹមតែ​៨៧​ដង ឈ្នះ​៦៦​ដង ចាញ់​១៨​ដង ស្មើ​៣​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១​ដង ។ ថ្វី​ដ្បិតតែ​កីឡាករ​ថៃ​រូប​នេះ​មាន​ប្រវត្តិ​ប្រកួត​មិន​ច្រើន​ដូច​យស់ សំ​អាល់​មែន ប៉ុន្តែ​កុំ​មើល​ស្រាល​ឱ្យ​សោះ ព្រោះ​កីឡាករ​ថៃ​ដែល​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​សុទ្ធតែ​ជា​ជើង​ខ្លាំង​ពិបាក​ផ្ដួល បំផុត ។ មិនតែប៉ុណ្ណោះ​កីឡាករ​ថៃ​រូប​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ផង ទើប​គេ​ពិបាក​ប៉ាន់ស្មាន​ពី​លទ្ធផល​ចុង​ក្រោយ ។

ចំណែក យ៉េន ឌី​ណា ធ្លាប់​ប្រកួត​បាន​ត្រឹមតែ​៦៨​ដង​ប៉ុណ្ណោះ ក្នុង​នោះ​ឈ្នះ​៦៤​ដង ចាញ់​៣​ដង ស្មើ​១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៣​ដង ខណៈ​កីឡាករ​ថៃ​ដែល​ជា​គូប្រកួត​របស់​គេ​ធ្លាប់​ប្រកួត​បាន​រហូត​ដល់​ទៅ​១២០​ដង ឈ្នះ​៩៥​ដង ចាញ់​២០​ដង ស្មើ​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​បាន​១០​ដង ។ ដូច្នេះ សម្រាប់​ការ​ជួប​គ្នា​លើក​នេះ ពិតជា​ពិបាក​ប៉ាន់ស្មាន​ខ្លាំង​ណាស់ ។ យ៉េន ឌី​ណា ថ្វី​ដ្បិតតែ​ប្រកួត​បាន​តិច​ជាង​កីឡាករ​ថៃ​មែន តែ​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​របស់​គេ​ល្អ​គួរសម ។ ជា​ពិសេស​ការ​ប្រើ​ស្នៀត​កែង និង​ជង្គង់​របស់​គេ​តែ​ម្ដង គឺ​អាច​វាយ​ចេញ​បាន​ត្រង់​ល្អ និង​ចំ​គោលដៅ​ទៀត​ផង ។ ចាំ​មើល យ៉េន ឌី​ណា អាច​ទប់ទល់​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ថៃ​រូប​នេះ​បាន​ប៉ុន្មាន​ទឹក ?

រីឯ​គូប្រកួត​មិត្តភាព​ធម្មតា​វិញ កីឡាករ អាន ទាវ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ សិទ្ធ ច​ន្ទ្រា មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ​។ កីឡាករ ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ​ហែល វ៉ា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា និង​កីឡាករ ឡុ​ង សុវណ្ណ​ពៅ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ ទេស សំខាន់ មក​ពី​ក្លិប​កង​ពល​តូច​លេខ​៧០ ៕