ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក NGUYEN XUAN PHUC ក្លាយជា​នាយក​រដ្ឋមន្ត្រី​ថ្មី​វៀតណាម

7 ឆ្នាំ មុន

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម VNA ថា ជាមួយ​សំឡេង​គាំទ្រ​៩៨,១៨% ក្នុង​សភា​ពេល​មានការ​បោះ​ឆ្នោត​ជា​សម្ងាត់ លោក NGUYEN XUAN PHUC កាលពី​រសៀល​ថ្ងៃ​ទី​២៦ កក្កដា ត្រូវ​បាន​ជ្រើសតាំង​

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម VNA ថា ជាមួយ​សំឡេង​គាំទ្រ​៩៨,១៨% ក្នុង​សភា​ពេល​មានការ​បោះ​ឆ្នោត​ជា​សម្ងាត់ លោក NGUYEN XUAN PHUC កាលពី​រសៀល​ថ្ងៃ​ទី​២៦ កក្កដា ត្រូវ​បាន​ជ្រើសតាំង​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​វៀតណាម សម្រាប់​អាណត្តិ​២០១៦-២០២១ ។

ក្រោយ​ទទួល​បានការ​ជ្រើស​តាំងរបស់​សភាជាតិ នាយក​រដ្ឋមន្ត្រី​ថ្មី​បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​នៅ​មុខ​សភា ដោយ​លោក​សន្យា​ស្មោះត្រង់​ទាំងស្រុង​ចំពោះ​មាតុ​ភូមិ ប្រជាជន និង​រដ្ឋធម្មនុញ្ញ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ព្រមទាំង​ធ្វើ​អ្វី​គ្រប់យ៉ាង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​បំពេញ​បណ្តា​ភារកិច្ច​ដែល​បក្ស​មាតុភូមិ រដ្ឋ និង​ប្រជាជន​ប្រគល់​ឱ្យ ។

ក្នុង​សុន្ទរកថា​របស់​លោក នាយក​រដ្ឋមន្ត្រី​ថ្មី​បាន​ទទូច​លើ​ភាព​ចាំបាច់​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​រត់​ឱ្យទាន់​ប្រទេស​ឯទៀត​ៗ​នៃ​ពិភព លោក ។ លោក​ថា វៀតណាម​ជា​ប្រទេស​ទី​១៤ ក្នុង​ចំណោម​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាងគេ​នៃ​ពិភពលោក ក៏​ប៉ុន្តែ​សេដ្ឋកិច្ច​របស់​ខ្លួន​ស្ថិត​ក្នុង​លំដាប់​ដល់​ទៅ​ទី​៤៨ រួ​​ច​ប្រាក់​ចំណូល​សម្រាប់​ប្រជាជន​ម្នាក់​ស្ថិត​ក្នុង​លំដាប់​ដល់​ទៅ​ទី​១៣៣ ។ វៀតណាម​ត្រូវធ្វើ​អាជីវកម្ម​កម្លាំង​ក្នុង​ប្រទេស​ខ្លួន ក៏​ដូច​ជា​កម្លាំង​ខាងក្រៅ ដើម្បី​ធានា​ផលប្រយោជន៍​ជាតិ ជំរុញ​ការ​អភិវឌ្ឍន៍​ដោយ​ឆាប់​រហ័ស និង​ស្ថិតស្ថេរ កសាង​ប្រទេស​ឱ្យ​ក្លាយទៅជា​អ្នកមាន និង​ខ្លាំង​ដែល​មាន​លក្ខន្តិកៈ​ជា​ប្រទេស​រីក​ចម្រើន​មួយ​លើ​ឆាក​អន្តរជាតិ ។

ប្រមុខ​រដ្ឋាភិបាល​ថ្មី​គូសបញ្ជាក់​ថែម​ទៀត​ពី​ភាព​ចាំបាច់​ធ្វើ​ឱ្យ​សាមញ្ញ​ដល់​ក្បាលម៉ាស៊ីន​រដ្ឋបាល បង្កើន​ផលិតភាព និង​ប្រសិទ្ធភាព វិនិយោគ ជំរុញ​ការ​កែទម្រង់​ស្ថាប័ន ធ្វើ​ឱ្យ​ទំនើប​ដល់​ប្រព័ន្ធ​អប់រំ ព្រមទាំង​បច្ចេកវិទ្យា ។ លោក​បាន​ទទូច​ជា​ពិសេស​លើ​សារសំខាន់​នៃ​កិច្ចការពារបរិស្ថាន ហើយ​ត្រៀម​ឱ្យ​បាន​ល្អ​ប្រឈម​មុខ​នឹង​ការ​ផ្លាស់​ប្តូរ​បរិយា​កាស។

លោក NGUYEN XUAN PHUC សន្យា​ប្រែក្លាយ​រដ្ឋាភិបាល​លោក​ជា​រដ្ឋាភិបាល​ស្ថាបនា​មួយ​ដែល​បម្រើប្រជាជន ៕