ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្សប្រឆាំង​បង្ហាញ​ជំហរ​ដោះស្រាយ​បញ្ហា​ក្រៅប្រទេស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែ​ម បុញ្ញ​ឬ​ទ្ធិ បាន​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ចង់​មានការ​ដោះស្រាយ​រួម​គ្នា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ដោះ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែ​ម បុញ្ញ​ឬ​ទ្ធិ បាន​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ចង់​មានការ​ដោះស្រាយ​រួម​គ្នា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅ​ក្រៅប្រទេស ។

លោក យ៉ែ​ម បុញ្ញ​ឬ​ទ្ធិ បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៧ កក្កដា នៅ​ស្នាក់​ការ​គណបក្ស​ថា «​បញ្ហា​ក្រៅប្រទេស​ក្នុង​ន័យ​ថា បញ្ហា​នៅ​ក្នុង​តំបន់  និង​ពិភពលោក ឲ្យ​តែ​ពាក់ព័ន្ធ​នឹង​ប្រទេស​​កម្ពុជា ខ្មែរ​តែងតែ​មានការ រួបរួម​ឯកភាព​គ្នា ដើម្បី​ដោះស្រាយ​ជាមួយ​គ្នា ។ ដូច្នេះ​យើង​សង្កេត​ឃើញ​ថា បញ្ហា​ខាងក្រៅ​គណបក្ស​សង្គ្រោះ​ជាតិ​សង្ឃឹមថា រាជរ​ដ្ឋា ភិ​បាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា  រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​អ​សនៈ​ក្នុង​រដ្ឋសភា​ជាមួយ​គ្នា​នោះ នឹង​ស្វែងរក​រួបរួម​ជាតិ ការ​ឯកភាព​គ្នា​ក្នុង​ការ​ដោះស្រាយ​ជាមួយ​គ្នា​ផង​ដែរ​»​។

កោះសន្តិភាព​មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​បាន​ភ្លាម​ៗ​នៅឡើយ​ទេ ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​រសៀល​ថ្ងៃ​ពុធ ដដែល​នេះ ៕