ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​អស់​១៩​គ្រាប់​ទម្រាំ​ចាប់​បាន​ជើង​ខ្លាំង​២​នាក់​នេះ

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ សមត្ថកិច្ច​នគរបាល​ខេត្តព្រៃវែង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ បាន​ផ្ទុះអាវុធ​ចំនួន​១៩​គ្រាប់​ក្នុង​ប្រតិបត្តិការ​ដេញចាប់​ជនសង្ស័យ​

ខេត្តព្រៃវែង ៖ សមត្ថកិច្ច​នគរបាល​ខេត្តព្រៃវែង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ បាន​ផ្ទុះអាវុធ​ចំនួន​១៩​គ្រាប់​ក្នុង​ប្រតិបត្តិការ​ដេញចាប់​ជនសង្ស័យ​ជា​មុខសញ្ញា​កាច់​.​ក​ម៉ូតូ​២​នាក់ ទម្រាំ​ចាំ​បាន​នៅ​កណ្ដាល​វាលស្រែ​ក្នុងភូមិ​ទឹក​សិន ឃុំ​ទឹក​ដោល ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ។

សមត្ថកិច្ច​នគរបាល​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ម្ចាស់​ម៉ូតូ​រង​គ្រោះ​បាន​ប្តឹង​សមត្ថកិច្ច​ថា​មាន​ចោរ​កាច់​.​ក​ម៉ូតូ​លួច​យក​ទៅ​បាត់ សមត្ថកិច្ច​ក៏​បាន​តាម​ស្ទាក់ និង​បាន​ជួប​ពួក​ចោរ តែ​ជនសង្ស័យ​បាន​ផ្តួល​ម៉ូតូ​រត់គេច​ខ្លួន ។ សមត្ថកិច្ច​បាន​ផ្ទុះអាវុធ​អស់​ចំនួន​១៩​គ្រាប់​ដើម្បី​បង្អាក​សកម្មភាព​ចោរ ទើប​ចាប់​បាន​ក្រុម​ចោរ​២​នាក់​នៅ​វាលស្រែ ។

នគរបាល​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ ព្រៃវែង 1A-6789 ដែល​មាន​ម្ចាស់​ឈ្មោះ សូ ត​រ៉ុ​ង  ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ឧក​ញ្ញា​ឯម ឃុំ​អង្គរ​រាជ្យ ស្រុក​ព្រះស្ដេច ត្រូវ​បាន​ចោរ​កាច់​.​ក​ខណៈ​ម្ចាស់​កំពុង​បាញ់ថ្នាំ​ស្រូវ ។ ចំណែក​ជនសង្ស័យ​២​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ច្រឹប ភាព ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ និង ឈ្មោះ ឡេ​ង ភា​ប់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​មាន​ជ័យ ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។

បច្ចុប្បន្ន​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​យក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្ដេច ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕