ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ចុះ​ជាង២%

2 ឆ្នាំ មុន

អន្តរជាតិ ៖ តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ចុះ​ជាង​២​ភាគរយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​​​១៧ កុម្ភៈ នេះ ក្រោយ​ពេល​

អន្តរជាតិ ៖ តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ចុះ​ជាង​២​ភាគរយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​​​១៧ កុម្ភៈ នេះ ក្រោយ​ពេល​ប្រទេស​បារាំង និង​អ៊ី​រ៉​ង​និយាយ​ថា​ភាគី​ទាំងអស់​កំពុង​ខិត​ទៅ​ជិត​ការ​សម្រេច​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់​ឆ្នាំ ២០១៥​ឡើង​វិញ​ជាមួយនឹង​មហាអំណាច​ពិភពលោក​។

តម្លៃ​ប្រេង​ឆៅ WTI បាន​ធ្លាក់​ចុះ ២,៥​ដុល្លារ ឬ ២,៧​ភាគរយ មក​ត្រឹម​តម្លៃ ៩១,១៦​ដុល្លារ​ក្នុង​មួយ​ធុង​។

ចំណែក​ប្រេង​ឆៅ Brent ធ្លាក់​ចុះ ២,៤៣ ឬ ២,៦​ភាគរយ ដោយ​មក​សល់​តម្លៃ​ត្រឹម ៩២,៣៨​ដុល្លារ​ក្នុង​មួយ​ធុង​។

សូម​បញ្ជាក់​ថា តម្លៃ​ប្រេង​នៅ​ទីផ្សារ​អន្តរជាតិ​ហក់​ឡើង​ខ្លាំង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ បន្ទាប់​ពី​មាន​ភាព​តានតឹង​ខ្លាំង​នៅ​ក្នុង​តំបន់ នៅ​ពេល​ដែល​រុ​ស្សី​ត្រូវ​បាន​គេ​លើក​ឡើង​ថា ​មាន​ផែនការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។

ភាព​តានតឹង​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ថា​វា​រំខាន​ដល់​ការ​ផ្គត់​ផ្គង់​ប្រេង​ក្នុង​ទីផ្សារ​អន្តរជាតិ​ដែល​តម្លៃ​អាច​នឹង​ហក់​ឡើង​ដល់ ១០០​ដុល្លារ​ក្នុង​មួយ​ធុង​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ