ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​ ប្រកាសសាលក្រម​ជនពុករលួយម្នាក់

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ចៅក្រម​​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​វេ​ង ហ៊​ត កាល​ព្រឹក​ថ្ងៃ​ទី​២៧ ក​ក្ក​ដា ២០១៦ បាន​ប្រកាស​សាល ក្រម​​ផ្ដន្ទាទោស​មន្ត្រី​ក្រសួងការបរទេស​ម្នាក់​កំណត់​២​ឆ្នាំ ។ តែ​​ទោស​នេះ​ តម្រូវ​ឱ្យ​​អនុវត្ត​ក្នុង​ពន្ធនាគារ​ត្រឹម​១​ឆ្នាំ​ប៉ុណ្ណោះ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​​​ចំនួន​៦​លាន​រៀល ទោស​​សល់​ត្រូវ​ព្យួរ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ វីតិក្រម តាម​មាត្រា​៥៩២ និង​មាត្រា

រាជធានីភ្នំពេញ ៖​ ចៅក្រម​​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​វេ​ង ហ៊​ត កាល​ព្រឹក​ថ្ងៃ​ទី​២៧ ក​ក្ក​ដា ២០១៦ បាន​ប្រកាស​សាល ក្រម​​ផ្ដន្ទាទោស​មន្ត្រី​ក្រសួងការបរទេស​ម្នាក់​កំណត់​២​ឆ្នាំ ។ តែ​​ទោស​នេះ​ តម្រូវ​ឱ្យ​​អនុវត្ត​ក្នុង​ពន្ធនាគារ​ត្រឹម​១​ឆ្នាំ​ប៉ុណ្ណោះ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​​​ចំនួន​៦​លាន​រៀល ទោស​​សល់​ត្រូវ​ព្យួរ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ វីតិក្រម តាម​មាត្រា​៥៩២ និង​មាត្រា ៥៩៣​ ​នៃ​ក្រម​ព្រហ្ម​ទ​ណ្ឌ ។

សាលក្រម​នោះ ​បាន​បើកផ្លូវ​ទុក​ឱ្យជន​ជាប់​ចោទ​ប្តឹង​ទៅ​សាលាឧទ្ធរណ៍​ តាម​កំណត់​ច្បាប់ បើ​ជនជាប់ចោទ​មិន​សុខចិត្ត​ ចំពោះ​ការ​សម្រេច​ក្តី​នេះ ។

ជនជាប់ចោទ​ឈ្មោះ​អ៊ា សែ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​លំនៅ​​​ផ្ទះ​លេខ​៤ ផ្លូវ​លេខ៤០២ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ជា​ប្រធាន​​ការិយាល័យ​នៃ​ក្រសួងការបរទេស ។

គួរ​បញ្ជាក់​ថា ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​វេ​ង ហ៊​ត កាលពី​ថ្ងៃ​ទី​៤ ក​ក្ក​​ដា ២០១៦ បាន​បើក​សវនាការ​លើ​សំណុំ​រឿង​​វីតិក្រម ​របស់​មន្ត្រី​ក្រសួងការបរទេស​ម្នាក់ ​ដែល​ពាក់ព័ន្ធ​ក្នុង​បទ​ល្មើ​សទារ​​ប្រាក់​ពី​តំណាង​ក្រុមហ៊ុននាំចេញនាំ​ចូល​សំលៀក​បំពាក់ និង​ឧបករណ៍​​កីឡា ។

ក្នុង​សវនាការ​ជ​ន​​ជាប់ចោទឈ្មោះ​អ៊ា សែ អាយុ​៤២​ឆ្នាំ ​បាន​សារភាព​នូវ​​ការ​ទាមទារ​ប្រាក់​៣០០​ដុល្លារ ​ពី​តំណាង​ក្រុមហ៊ុន​រោងចក្រ​ផលិត​សម្ភារ​​កីឡា ។ លោក​អ៊ា សែ បាន​ឆ្លើយ​​ថា នៅ​អំឡុង​ខែ​មក​រា និង​ខែមី​នា ឆ្នាំ​២០១៦ មាន​ស្ត្រី​ម្នាក់​​ឈ្មោះស្រី​ល័ក្ខ​ ជា​តំណាង​​ក្រុមហ៊ុន​ផ​លិត​សម្ភារ​​កីឡា​ បាន​យក​ឯកសារ​នាំ​សម្ភារ​​កីឡា​ចេញ​ទៅ​ប្រទេស​ប្រេ​ស៊ីល មក​ឱ្យ​​ខ្កួ​ន​រត់ការ​បញ្ជាក់​ពី​ក្រសួង​ការបរទេស ​ដោយសារ​ប្រ​ទេ​ស​ប្រេស៊ីល ​ពុំ​មាន​ស្ថាន​កុង​ស៊ុ​ប្រចាំ​នៅ​កម្ពុជា ប៉ុន្តែ​ពេល​យក​ឯកសារ​នោះ​ ទៅ​ប្រគល់ឱ្យ​​លោក​សុខ ខឿន ជា​អនុប្រធាន​នាយក​ដ្ឋា​ន​​ផ្នែក​ច្បាប់​​ធ្វើការ​បញ្ជាក់ ត្រូវ​លោក​សុខ ខឿន បាន​បដិសេធ​មិន​ទទួលយក ​ទាំង​ឯកសារ​ និង​
កម្រៃ ។

ក្រោយមក​ នៅ​ថ្ងៃ​ទី២៨ មីនា​ ២០១៦ ស្រី​ល័ក្ខ ​បាន​យក​ឯកសារ​ដូច​គ្នា​ចំនួន​៣ ​មក​ប្រគល់​​ឱ្យ​បញ្ជាក់​ទៀត​ ព្រមទាំង​ប្រាក់​១០០០​ដុល្លារ​ផង ពេល​នោះ​ មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ក៏​ឃាត់ខ្លួន​តែ​ម្ដង ។

សំណុំរឿង​វីតិក្រម​នេះ​ តំណាង​អយ្យការ​បាន​តម្កល់​​ការ​ចោទប្រកាន់​អោយ​នៅ​ដដែល ​និង​សុំ​ឱ្យ​តុលាការ​សម្រេច​​តាម​ច្បាប់ ហើយ​ចៅក្រម​តុលាការ​ បាន​ប្រកាស​សាល​ក្រម​​ផ្តន្ទា​ទោស​​ជនជាប់ចោទ​ ឱ្យ​​អនុវត្ត​ទ​ណ្ឌ​កម្ម​ទោស​ក្នុង​ពន្ធនាគារ​១​ឆ្នាំ​​ប៉ុណ្ណោះ និង​ពិ​ន័យ​ប្រាក់​៦​លាន​រៀល​ បង់​ចូល​ថ​វិការដ្ឋ​ ។