ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​​​លោកម៉ម វ៉ាន ​​​ទទួលមរណភាពហើយ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​លោកស្រី បា្រក់ វណ្ណា​ ​ភរិយាលោក ម៉ម វ៉ាន ​អ្នកកាសែតដែលមានបទពិសោធន៍​ក្នុង​អាជីពជាង២០ឆ្នាំបាន

រាជធានីភ្នំពេញ ៖​លោកស្រី បា្រក់ វណ្ណា​ ​ភរិយាលោក ម៉ម វ៉ាន ​អ្នកកាសែតដែលមានបទពិសោធន៍​ក្នុង​អាជីពជាង២០ឆ្នាំបាន​ទទួល​​មរណភាព​ហើយកាលពីវេលាម៉ោង២និង២០នាទីទៀបភ្លឺថ្ងៃទី២៧ ​កក្កដា ២០១៦ ​ក្នុងជន្មាយុ៤៨ឆ្នាំ​ ដោយជំងឺលើស​ឈាម​និងមហារីកថ្លើម ​បន្ទាប់ពីបានតស៊ូនឹងជំងឺ​ចូលសម្រាក​ព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ីអស់​រយៈពេល​ពីរសបា្តហ៍នោះរួចមក ។

ដោយឡែក​​នៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ​កាលពីព្រឹកថ្ងៃទី ២៦ ​កក្កដា ២០១៦ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ តាមរយៈលោកស្រី ម៉ែន នារីសោភ័គ​ អគ្គលេខាធិការរងទី១​កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភ ​ទឹកសុទ្ធ ទឹកផ្លែឈើ មី ​ត្រីខ ទឹកដោះគោ ស្ករស ​មុង ភួយ សារុង ក្រមា ​និងថវិកាមួយចំនួន ដល់គ្រួសារលោក ម៉ម វ៉ាន ​អាយុ៤៧ឆ្នាំ ​ជាអ្នកកាសែតអាជីពដែលកំពុងជួបឧបសគ្គ​ក្នុងជីវភាពយ៉ាងខ្លាំងដោយសារភរិយាជាទី​ស្រឡាញ់​របស់លោក​លោកស្រី​​ ប្រាក់ វណ្ណា អាយុ៤៨ឆ្នាំ​ មានជំងឺលើសឈាមស្លាប់មួយចំហៀងខ្លួន​និងមហារីកថ្លើមអស់រយៈពេល៧ឆ្នាំមកហើយ។

លោក ម៉ម វ៉ាន ​មានក្តីរំភើបឥតឧបមា ​ក្រោយទទួលបានការសណ្តោសប្រណីពីសម្តេច​កិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទ​ ក្រហម​កម្ពុជា​ ​ ដែលបានឧបត្ថម្ភគ្រឿងបរិភោគ​ សម្ភារប្រើប្រាស់​ និងថវិកាមួយចំនួន​ដើម្បីជួយសម្រាលការលំបាកយ៉ាងច្រើន។

ជាមួយនឹងការដឹងគុណ​ប្រកបដោយទឹកចិត្តរំភើបឥតឧបមា​ លោក ម៉ម វ៉ាន ​មានតែលើកម្រាមដៃដប់ ​ថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ សូមមានសុខភាពល្អ អាយុយ៉ឺនយូរ ​បន្តដឹកនាំកាកបាទក្រហមកម្ពុជា​ឱ្យបានយូរអង្វែងដើម្បីជួយសម្រាល ការលំបាក​ដល់ជនរងគ្រោះដទៃៗទៀត​ ដែលត្រូវការជំនួយ​ជាចាំបាច់បំផុត។

សូមបញ្ជាក់ ​បច្ចុប្បន្នសពភរិយាលោក ម៉ម វ៉ាន ​កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី​នៅក្នុងភូមិប្ញស្សី ​សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ៕