ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារមន្ទីរ​សិល្បៈ​លោក​ខាងលិច​របស់​ជប៉ុនបាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក

7 ឆ្នាំ មុន

សារមន្ទីរ​សិល្បៈ​លោក​ខាងលិច​របស់​ជប៉ុន ត្រូវ​អង្គការ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​វប្បធម៌​នៃ​អង្គការសហប្រជាជាតិ​យូ​ណេ​ស្កូ ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​ប្រចាំឆ្នាំ​២០១៦ ។

សារមន្ទីរ​សិល្បៈ​លោក​ខាងលិច​របស់​ជប៉ុន ត្រូវ​អង្គការ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​វប្បធម៌​នៃ​អង្គការសហប្រជាជាតិ​យូ​ណេ​ស្កូ ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​ប្រចាំឆ្នាំ​២០១៦ ។

សារមន្ទីរ​នោះ​ជា​ស្នាដៃ​របស់​វិស្វករ​លោក Le Corbusier ស្ថាបនិក​ជនជាតិ​បារាំង និង​ជា​ស្ថាបត្យកម្ម​ដ៏​លេចធ្លោ ។

គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​របស់​យូ​ណេ​ស្កូ បាន​ចូលរួម​ប្រជុំ​នៅ​ក្រុង​អី​ុ​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី កាលពី​ថ្ងៃ​ទី​១៧ កក្កដា ២០១៦ ដើម្បី​ពិចារណា​ពី​ទីតាំង ផ្សេង​ៗ​ដែល​បាន​ដាក់​សំណើ​ក្រោយ​ពី​កិច្ចប្រជុំ​នេះ​ពន្យារពេល ព្រោះតែ​មាន​រដ្ឋប្រហារ​នៅ​តួ​ក​គី​។ បារាំង​, ជប៉ុន និង​ប្រទេស​នានា​បាន​រួម​គ្នា​សុំ​ឱ្យ​មានការ​ចុះបញ្ជី​អគារ ផ្សេង​ៗ​ដែល​ចេញ​ម៉ូ​ដ​ដោយ​លោក Le Corbusier ហើយ​ការ​ដាក់​សំណើ​នេះ​ជា​លើក​ទី​៣ ខណៈ​ពេល​សារមន្ទីរ​ស្ថិត​នៅ​តំបន់ Veno ក្រុង​តូ​ក្យូ និង​ទទួល​បាន​ជោគជ័យ​ធ្វើ​ឱ្យ​ជប៉ុន​មាន​ទីតាំង បាន​ទទួល​ការ​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​សរុប​ចំនួន​២០​កន្លែង​នៅ​ក្នុង​ប្រទេស ។

ក្រោយ​ពី​ការ​ប្រកាស​ជា​បេតិកភណ្ឌ​ពិភពលោក​នោះ ជនជាតិ​ជប៉ុន​ជា​ច្រើន​នាក់​នាំ​គ្នា​ទៅ​ទស្សនា និង​ថតរូប​នៅ​សារមន្ទីរ​ទុកជា​អនុស្សាវរីយ៍ ៕