ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ឈុ​ល ! ប្តី​តាម​ទាន់​ប្រពន្ធ​កំពុង​ជិះ Hammer ជាមួយ​ប្រុស​ស្នេហ៍​ថ្មី

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​ពីរ​គ្រឿង​បើក​ដេញ​កៀរ​គ្នា​ឲ្យ​ឈប់​នៅ​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី ហើយ​ចុះ​ពីលើ​រថយន្ត​ដេញ​វាយ​ប្រតាយប្រតប់​គ្នា​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទើប​ដឹង​ថា ប្តី​បើករថយន្ត​ដេញ​តាម​ប្រពន្ធ​កំពុង​តែ​ជិះ​រថយន្ត​ជាមួយ​ប្រុស​ស្នេហ៍​ថ្មី

រាជធានីភ្នំពេញ ៖ រថយន្ត​ពីរ​គ្រឿង​បើក​ដេញ​កៀរ​គ្នា​ឲ្យ​ឈប់​នៅ​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី ហើយ​ចុះ​ពីលើ​រថយន្ត​ដេញ​វាយ​ប្រតាយប្រតប់​គ្នា​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទើប​ដឹង​ថា ប្តី​បើករថយន្ត​ដេញ​តាម​ប្រពន្ធ​កំពុង​តែ​ជិះ​រថយន្ត​ជាមួយ​ប្រុស​ស្នេហ៍​ថ្មី ចំណែក​ប្រុស​ស្នេហ៍​ពេល​ដែល​ប្តី​គេ​តាម​ទាន់​បាន​ចូល​ទៅ​ពួន​នៅ​ក្នុង​ទីស្តីការគណៈរដ្ឋមន្ត្រី​បាត់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ស្ថិត​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ។

សាក្សី​ដែល​បានឃើញ​ហេតុ​ការ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​២​គ្រឿង ១​គ្រឿង​ម៉ាក Hammer ពណ៌​ខ្មៅ ជិះ​គ្នា​២​នាក់ ប្រុស​ម្នាក់​ស្រី​ម្នាក់ និង​១​គ្រឿង​ទៀត​ម៉ាក native ពណ៌​ទឹកប៊ិច បើកបរ​ដោយ​បុរស​ជា​ប្តី គ្រាន់តែ​ដឹង​ថា​ជា​អ្នក​សារព័ត៌មាន​មួយ​រូប ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​ដេញ​កៀរ​គ្នា​រហូត​ដល់​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី រថយន្ត​បុរស​ជា​ប្តី​បាន​បើក​កៀរ​រថយន្ត Hammer ឲ្យ​ឈប់ រួច​ហើយ​បុរស​ជា​ប្តី​បាន​ចុះ​ទៅ​ប្រតាយប្រតប់​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ ចំណែក​បុរស​ដែល​ជា​ប្រុស​ស្នេហ៍​របស់​ប្រពន្ធ​ដែល​គេ​ដឹង​ថា​ជា​មន្ត្រីរាជការ​មួយ​រូប​ដែរ​នោះ​បាន​បើកទ្វារ​រថយន្ត Hammer រត់គេច​ចូល​ទីស្តីការគណៈរដ្ឋមន្ត្រី​បាត់ ។

បើ​តាម​សម្តី​បុរស​ជា​ប្តី​បាន​ឲ្យ​ដឹង​ថា លោក​និង​ប្រពន្ធ​បាន​រៀប​អាពាហ៍ពិពាហ៍​ស្របច្បាប់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ទើបតែ​រយៈពេល​២​ខែ​ចុង​ក្រោយ​នេះ​ប្រពន្ធ​លោក​ចុះ​ចោលផ្ទះ​បាត់​ៗ មិនសូវ​នៅផ្ទះ ធ្វើ​ឲ្យ​រូប​លោក​មានការ​សង្ស័យ និង​តាមដាន​ដឹង​ថា ប្រពន្ធ​លោក​លួច​មក​នៅ​ជាមួយ​បុរស​ម្នាក់ ដែល​ជិះ​រថយន្ត Hammer ខាងលើ ដោយ​បាន​ដើរ​លេង​ជាមួយ​គ្នា ចូល​មើល​កុន និង​ចូល​ខុន​ដូ​ស្នាក់​នៅ​ជាមួយ​គ្នា​ទៀត​ផង ប៉ុន្តែ​គាត់​មិន​មាន​ភស្តុ​តាង​គ្រប់គ្រាន់ ទើបតែ​យប់​កើតហេតុ​គាត់​បាន​បើករថយន្ត​ដេញ​តាម​ប្រពន្ធ​រហូត​មក​ដល់​ចំណុច​ខាងលើ​បាន​កៀរ​រថយន្ត​ឲ្យ​ឈប់ ដើម្បី​និយាយ​គ្នា ទោះបីជា​ពួក​គេ​បាន​លែងលះ​គ្នា​ពិតមែន តែ​មិន​ទាន់​ដាច់ស្រេច​គ្នា​នៅឡើយ​ទេ ។

ចំណែក​ស្ត្រី​ជា​ប្រពន្ធ​វិញ​បាន​ចោទ​បុរស​ជា​ប្តី​ថា មិន​ចេះ​រកស៊ី​អី​ទេ គឺ​ដេកចាំ​ចាយ​លុយ​នាង​ចិញ្ចឹម ធ្វើ​ឲ្យ​នាង​អស់ចិត្ត បាន​ទៅ​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ដើម្បី​លែងលះ​គ្នា តែ​អតីត​ប្តី​នាង​មិន​ព្រម​លែង​ទេ ហើយ​ចេះ​តែម​កតាម​រករឿង​នាង​ធ្វើ​ឲ្យ​រូប​នាង​ខ្មាស់​គេ ។

ក្រោយ​ពេល​ប្រតាយប្រតប់​គ្នា​មួយសន្ទុះ​រួច​មក សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​បាន​ធ្វើការ​សំរបសំរួល ដើម្បី​អោយ​ភាគី​ទាំង​សងខាង​ចេញ​ផុត​ពីមុខ​ទីស្តីការគណៈរដ្ឋមន្ត្រី ស្រប​ពេល​នោះ​គេ​ឃើញ​បុរស​ដែល​ជិះ​រថយន្ត Hammer បាន​រត់​ចេញ​មក​លួច​បើករថយន្ត​ចេញ​ទៅ​បាត់ ចំណែក​២​នាក់​ប្តី​ប្រពន្ធ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន ៕