ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រស់​ភរិយា​​លោក​គី​ម ជុង​អ៊ុ​ន មេដឹកនាំ​ប្រទេសកូរ៉េ​ខាងជើង​ក្រោយ​លេចឮ​ថា ​ត្រូវ​ប្រហារជីវិត​ទៅ​ហើយ

7 ឆ្នាំ មុន

រហូត​មក​ទល់​នឹង​ពេល​នេះ​មាន​ព័ត៌មាន​តិចតួចស្តួចស្តើង​បំផុត​ស្តី​ពី​ភរិយា​របស់​មេដឹកនាំ​វ័យក្មេង​កូរ៉េ​ខាងជើង​លោក​គី​ម ជុង​អ៊ុ​ន គឺ​លោកស្រី​រី សូល​ជូ ខណៈ​ដែល​ទំព័រ​វី​គី​ភី​ឌៀប​ណ្តា​ញ​ព័ត៌មាន​ពី​លោកស្រី​តិច

រហូត​មក​ទល់​នឹង​ពេល​នេះ​មាន​ព័ត៌មាន​តិចតួចស្តួចស្តើង​បំផុត​ស្តី​ពី​ភរិយា​របស់​មេដឹកនាំ​វ័យក្មេង​កូរ៉េ​ខាងជើង​លោក​គី​ម ជុង​អ៊ុ​ន គឺ​លោកស្រី​រី សូល​ជូ ខណៈ​ដែល​ទំព័រ​វី​គី​ភី​ឌៀប​ណ្តា​ញ​ព័ត៌មាន​ពី​លោកស្រី​តិច ហើយ​ស្ទើរតែ​ជា​ព័ត៌មាន​បណ្តោះអាសន្ន​ទៀត​ផង ។ គេ​បាន​សរសេរ​ថា អ្នកស្រី​រី សូល​ជូ កើត​នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៨៥ ទៅ​ឆ្នាំ​១៩៨៩ មាន​ន័យ​ថា លោកស្រី​អាច​មាន​អាយុ​ពី​២៧​ឆ្នាំទៅ​៣១​ឆ្នាំ ហើយ​ឈ្មោះ​លោកស្រី​ក៏​មិន​ពិតប្រាកដ​ដែរ ។

ទោះជា​ប្រភព​ព័ត៌មាន​កូរ៉េ​ព្យាយាម​លាក់បាំង​យ៉ាងណា​ក៏​ដោយ ក៏​មាន​ព័ត៌មាន​លេច​ធ្លាយ​ថា លោកស្រី​រី សូល​ជូ និង​លោក​គី​ម ជុង​អ៊ុ​ន​បាន​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល​៧​ឆ្នាំ​មក​ហើយ ម្យ៉ាងវិញទៀត​លោកស្រី​នៅ​រស់​នៅឡើយ​ទេ ទោះបីជា​លេចឮ​ថា​មិត្ត​ស្រី​របស់​មេដឹកនាំ​កំពូល​រូប​នោះ​ត្រូវ​ប្រហារជីវិត​ក៏​ដោយ ។

យោង​តាម​ប្រភព​ព័ត៌មាន​មិនសូវ​ជាក់លាក់​ថា គូស្នេហ៍​មួយគូ​នេះ​បាន​ជួប​គ្នា​ដំបូង​កាលពី​ឆ្នាំ ២០០៩ ពោល​គឺ​នៅ​ពេល​ដែល​លោកស្រី​រី សូល​ជូ​ជា​តារាចម្រៀង​ក្នុង​ក្រុម​តន្ត្រី​របស់​កងទ័ព​កូរ៉េ​ខាងជើង ។ លោកស្រី​បាន​បង្កើត​កូនស្រី​កាលពី​ឆ្នាំ​២០១២ មានឈ្មោះ «​គី​ម ជូ​អា​» ហើយ​សូ​ម្បី​តែ​ថ្ងៃខែ​កំណើត​ពិតប្រាកដ​មិន​ត្រូវ​បាន​ប្រទេស​កូរ៉េ​ទម្លាយ​ឱ្យ​ដឹង​ទេ ៕