លោក ឌី រ័​ត្ន​ខេ​ម​រុណ ចែក​រទេះរុញ​ជូន​ជន​ពិការ ក្នុង​ខណ្ឌមានជ័យ


រាជធានី​ភ្នំពេញ ៖ លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង​ជា​ប្រធាន​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ បាន​នាំ​យក អំណោយ​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ជា​រទេះរុញ ចំនួន ៧​គ្រឿង ព្រមទាំង​គ្រឿង​ឧបភោគបរិភោគ​ជា​ច្រើន​ទៀត ចែក​ជូន​ដល់​អំ ពូ មីង ចំនួន ៧​គ្រួសារ ដែល​មាន​ជំងឺ​ទឹកនោមផ្អែម ហើយ​ធ្លាក់ខ្លួន​ពិការ និង​ពិការ​ពី​កំណើត ដោយ​គ្មាន​លទ្ធភាព​ដើរទៅ​ណា​បាន​នោះ ដើម្បី​ជួយ​សម្រួល ដល់​ការ​ធ្វើ​ដំណើរ របស់​ពួក​គាត់ ហើយ​ក៏​ជា​ការ​យកចិត្តទុកដាក់ ពី​ថ្នាក់ដឹកនាំ​ខណ្ឌមានជ័យ ។

លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​ឲ្យ​ដឹង​ថា ក្រៅពី​រទេះរុញ ចំនួន ៧​គ្រឿង​នេះ លោក​នៅ​បាន​នាំ​យក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្រាប់​ជូន​ដល់​ជន​ចាស់ជរា ជន​ពិការ​ទាំង​៧​គ្រួសារ​នេះ រួម​មាន ៖ អង្ករ​៣០​គីឡូ មី​១​កេស ទឹកស៊ីអ៊ីវ​១​យួរ ទឹកត្រី​១​យួរ ទឹកក្រូច​ដប​១​យួរ ត្រីខកំប៉ុង​១​យួរ មុង​១ ភួយ​១ សារុង​១ ក្រមា​១ និង​ថវិកា​ចំនួន ២០០០០​រៀល។ លោក លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង​ជា​ប្រធានកិត្តិយស អនុ​សាខា​កាកបាទក្រហម​ខណ្ឌ​ល បាន​មាន​មតិ​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ​ដូច្នេះ​ថា អនុវត្ត​តាម​គោល​ការ របស់​កាកបាទក្រហមកម្ពុជា ដែល​មាន​សម្តេច​កិត្តិ​ព្រិ​ទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី​ហ៊ុន​សែន ជា​ប្រធាន ជា​និច្ចកាល អនុ​សាខា​កាកបាទក្រហម ខណ្ឌ​បាន​យកចិត្ត​ទុក្ខ​ដាក់ ដល់​ប្រជាពលរដ្ឋ​ទីទ័ល​ក្រ​អត់​ទីពឹង ពលរដ្ឋ​ងាយ​រង​គ្រោះ ជន​រងគ្រោះថ្នាក់ ដោយ​ធម្មជាតិ អ្នក​ផ្ទុកមេរោគ​អេ​ដស៍។

ដោយ​បាន​ផ្តល់​ជា​អំណោយ សង្គ្រោះ​បន្តបន្ទាប់​ទៅ​តាម​លទ្ធភាព ហើយ​អំណោយ ដែល​យក​មក​ចែក​ជូន នៅ​ពេល​នេះ​មួយ​ផ្នែក បាន​មក​ពី​សប្បុរសជន និង​មួយ​ផ្នែក​ទៀត បាន​មក​ពី​រួមចំណែក​របស់ គណៈ​អភិបាល​ខណ្ឌ ដែល​តែងតែ​ប្រកាន់ខ្ជាប់​នូវ​វប្បធម៌​ចែករំលែក​។ លោក​បន្ត​ថា ថ្វី​ត្បិត​តែ​អំណោយ​ទាំងនេះ មិន​បាន​សមប្រកប​ទៅ​តាម ការ​ចង់បាន​របស់​បងប្អូន តែ​បាន​ជួយ​សម្រាល​ការ​លំបាក ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ បាន​មួយ​រយៈពេល យ៉ាងណា​ក៏​ដោយ​អាជ្ញាធរ ខណ្ឌ​ក៏​ដូច​ជា​អនុ​សាខា​កាកបាទក្រហម​ខណ្ឌ និង​ខិតខំ​គៀងគរ ស្វែងរក​ជំនួយ​ពី​សប្បុរសជន បន្ថែម​ទៀត ដើម្បី​ជួយ​ឧបត្ថម្ភ​សម្រាល ការ​លំបាក​ដល់​បង ប្អូន​ដែល​មាន​ជីវភាព​ខ្វះខាត ទីទ័ល​ក្រ និង​មិន​អាច​ទៅ​ណា​ឆ្ងាយ​បាន​ដូច​គេ​ដូច​ឯង​នោះ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សប្បុរសធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ