ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ទំនិញ ថយ​ដាក់​ទំនិញ​ចូល​ឃ្លាំង​ផុង​បែក​លូ

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ មាន​រថយន្ត​ដឹក​ទំនិញ​ធុន​យក្ស​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ​ពាក់​ស្លាក​លេខ ភ្នំពេញ 3C-3527 មាន​ផ្ទុកទំនិញ​ពេញ​ទ្រុង​ប្រមាណ​ជា​៣០​តោន ថយ​ចូល​ដាក់​ទំនិញ​ក្នុង​ឃ្លាំង

ខេត្តស្វាយរៀង ៖ មាន​រថយន្ត​ដឹក​ទំនិញ​ធុន​យក្ស​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ​ពាក់​ស្លាក​លេខ ភ្នំពេញ 3C-3527 មាន​ផ្ទុកទំនិញ​ពេញ​ទ្រុង​ប្រមាណ​ជា​៣០​តោន ថយ​ចូល​ដាក់​ទំនិញ​ក្នុង​ឃ្លាំង​បណ្តាល​ឲ្យ​ស្រុត​ផុង​ដី បែក​លូ​បង្ហូរទឹក មួយ​កង់ កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​ថ្ងៃ​ទី​២៦ កក្កដា ២០១៦ នៅ​លើ​កំណាត់ ស្ថិត​នៅ​ភូមិ​ស្រះ​វង្ស សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​។ ទាក់ទិន​ករណី​រថយន្ត​ធុន​យក្ស​ថយ​ដាក់​ទំនិញ​បែក​លូ​នេះ​ដែរ មាន​ម្ចាស់​ទំនិញ​ម្នាក់​ចេញ​មក អះអាង​ថា គាត់​បាន​ឲ្យ​ម្ចាស់​រថយន្ត ថយ​ចូល​ខាង​មុខ​ឃ្លាំង ដើម្បី​លើក​អីវ៉ាន់​ចុះ​ដាក់​ចូល​ក្នុង​ឃ្លាំង ក៏​ប៉ុន្តែ​ដោយសារ​មាន​ភ្លៀង​ធ្លាក់​បណ្តាល​ឲ្យ​ដី​ជ្រាយ ម្យ៉ាងទៀត​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត ទើប​កាយ​ដាក់​លូ​ថ្មី​ៗ ធ្វើ​ឲ្យ​ដី​មិន​ទាន់​ហាប់​ពេល​ថយ​រថយន្ត​ទៅ​ក៏​ផុង​តែ​ម្តង ទើប​បណ្តាល​ឲ្យ​បែក​លូ លោក​ជា​ម្ចាស់ផ្ទះ​មិន​ឲ្យ​អាជ្ញាធរ​ពិបាក​ទេ​គឺ ខ្លួន​នឹង​ជួសជុល​សង​វិញ​។

ចំពោះ​ករណី​ខាងលើ​នេះ​ដែរ លោក​សំសា​វុ​ធ​ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្ត​បាន​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្តែង បើ​បែក​លូ​លោក​នឹង​ឲ្យ​ម្ចាស់​រថយន្ត និង​ម្ចាស់​ទំនិញ​ធ្វើ​កិច្ចសន្យា ជួសជុល​ដាក់​លូ​ថ្មី​វិញ​។ លោក​បន្ត​ទៀត​ថា រថយន្ត​បង្ក​នេះ​ផ្ទុកទំនិញ​លើស​ទម្ងន់​កំណត់ ហើយ​បើ​តាម​ការ​ពិនិត្យ​លើ​បច្ចេកទេស​ឃើញ​ថា រថយន្ត​នេះ​កែ​ច្នៃ ត​សាក់​ស៊ី​ទៅ​ក្រោយ និង​ត​ទ្រុង​ខុស​បច្ចេកទេស នៃ​ទ្រង់ទ្រាយ​ប្រទេស​ផលិត​។​លោក សំ សា​វុ​ធ បន្ត​ទៀត​ថា អាជ្ញាធរ​បាន​ដាក់​បម្រាម ហាម​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹក​ទំនិញ​ធុន​យក្ស​ចរាចរណ៍​ចូល​ក្នុង​ក្រុង​ស្វាយ​រៀង​ទេ គឺ​អនុញ្ញាត​ឲ្យ​រថយន្ត​ធុន​ធ្ងន់​ផ្ទុកទំនិញ​ត្រឹម​ចំណុះ​២០​តោន ទើប​ឲ្យ​ដឹក​ចូល​ក្នុង​បេន ឬ​ក្នុង​ក្រុង​។ ចំពោះ​រថយន្ត​ផ្ទុកទំនិញ​ចាប់ពី​២៥​តោន​ឡើង​ទៅ​មិន​អនុញ្ញាត​បើកបរ​លើ​ដងផ្លូវ​ក្នុង​ក្រុង​ឡើយ​។

ចំពោះ​រថយន្ត​កែ​ច្នៃ ត​សាក់​ស៊ី ឬ ត​ទ្រុង​ខុស​បច្ចេកទេស​ប្រទេស​ផលិត​។ លោក​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​ដាក់​ឱសានវាទ​ត្រឹម​ថ្ងៃ​ទី​១ សីហា ២០១៦ ឲ្យ​ម្ចាស់​រថយន្ត​យក​រថយន្ត​មក​ចូល​យានដ្ឋាន​កាត់​ទ្រុង​ដោយ​ស្ម​គ្រ័​ចិត្ត បើ​មិន​ព្រមយក​រថយន្ត​មក​កាត់​ទ្រុង​ទេ​នោះ​ក្រសួង​នឹង​ចាត់វិធានការ​ក្តៅ ចាប់​ឃាត់​រថយន្ត​ល្មើស​ទាំងអស់​មក​កាត់​ទ្រុង​ហើយ​ផាកពិន័យ​តាម​ច្បាប់​ជា​ធរមាន​។ បើ​តាម​ការ​ពិនិត្យ​រថយន្ត​ធុន​ធ្ងន់​ដែល​កែ​ឆ្នៃ​ត​សាក់​ស៊ី ឬត​ទ្រុង​នៅ​តែ​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​និង​ផ្ទុកទំនិញ​លើស​ទម្ងន់​ច្បាប់​កំណត់​ដដែល ហើយ​ក៏​មិន​ទាន់​យក​រថយន្ត​មក​កាត់​ទ្រុង​ដែរ​ដើម្បី​សុវត្ថិភាព​ផ្លូវ​ស្ពាន​ថ្នល់ ក្រសួង​គួរ​ធ្វើ​ប្រតិភូកម្ម​អំណាច​ឲ្យ​មន្ទីរ​តាម​ខេត្ត​បង្កើត​គណកម្មការ​ចុះ​ចាប់​ឃាត់​រថយន្ត​ល្មើស​កាត់​ទ្រុង​ទើប​មាន​ប្រសិទ្ធិ​ភាព​៕