ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្ទះ១ខ្នងឆេះហ្មត់ ឯ២ខ្នងទៀត​ឆេះ​រោល​ជញ្ជាំង

2 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី​ ៖ ផ្ទះ​​ជួល​មួយ​កន្លែងត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះអស់ទាំង​ស្រុង​ និង​ផ្ទះ​អ្នកជិតខាង២ខ្នង​ទៀត ​​ត្រូវ​​​​ឆេះ​រោល​ៗ​ជញ្ជាំងមួយ​ចំហៀង ហើយករណីនេះ​សង្ស័យ​បណ្តាលមក​ពី​ឆ្លង​ចរន្ត​អគ្គិសនី ​​។ ហេតុការណ៍​ឆេះ​ផ្ទះល្វែង​ជួល​នេះ​​បាន​កើតឡើង កាលពីវេលា​ម៉ោង​៩និង១៥នាទី​ព្រឹកថ្ងៃទី១៤ កុម្ភៈ…

ខេត្តរតនគិរី​ ៖ ផ្ទះ​​ជួល​មួយ​កន្លែងត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះអស់ទាំង​ស្រុង​ និង​ផ្ទះ​អ្នកជិតខាង២ខ្នង​ទៀត ​​ត្រូវ​​​​ឆេះ​រោល​ៗ​ជញ្ជាំងមួយ​ចំហៀង ហើយករណីនេះ​សង្ស័យ​បណ្តាលមក​ពី​ឆ្លង​ចរន្ត​អគ្គិសនី ​​។ ហេតុការណ៍​ឆេះ​ផ្ទះល្វែង​ជួល​នេះ​​បាន​កើតឡើង កាលពីវេលា​ម៉ោង​៩និង១៥នាទី​ព្រឹកថ្ងៃទី១៤ កុម្ភៈ ស្ថិត​ក្នុង​ភូមិ​ទេស​អន្លុង​ សង្កា​ត់​បឹង​កន្សែង​ ក្រុង​បាន​លុង ​ខេត្តរតនគិរី​ ។

លោក​វរៈ​សេនីយ៍​ឯក ហួត បូរី អធិការ​នគរបាល​ក្រុង​បានលុងថា​ ហេតុការណ៍​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​ជួល​ខាងលើ​នោះ​អាច​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិសនី​។ នៅក្នុង​ប្រតិបត្តិ​ការ​ជួយ​ពន្លត់​នោះ​ ក៏​មាន​កម្លាំង​នគរបាល​បាន​ប្រើ​ប្រាស់​រថយន្ត​ពន្លត់​​ដោយបាញ់​ទឹកអស់៩រថយន្ត​ ទើប​គ្រប់គ្រង​សភាព​បាន​ជាស្ថា​ពរ​ ។

លោក​អធិការ​ក្រុង​បន្ត​ថា ម្ចាស់ផ្ទះ​ជួល​មួយ​ល្វែង​​នេះ ឈ្មោះ ហ៊ូ សុី វត្ថា ភេទ​ស្រី អាយុ៦០ឆ្នាំ ហើយ​ផ្ទះ​ដែល​ឆេះ​នោះ​ មាន​ទំហំ៥ម៉ែត្រ x ៣៥ម៉ែត្រ ស្មើនិង៧បន្ទប់ ចំណែក២ខ្នង​ទៀត ​គ្រាន់តែ​ឆេះ​រោល​ៗ​ជញ្ជាំង​តែប៉ុ​ណ្ណោះ​។

ករណី​ខាងលើ​នេះ​ដែរ​ លោក​វរសេនីយ៍​ឯក ហួត បូរី អធិការ​នគរបាល​ក្រុង​បានលុង​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ផង​ មុន​ពេល​ចាកចេញ​ពី​ផ្ទះ ឬទៅណា​ត្រូវ​ពន្លត់ភ្លើង​ចង្រ្កាន និង​បិទ​បា​រ៉ែត​ភ្លើង​ឱ្យ​បាន​ត្រឹមត្រូវ​ជាស​វាង​មានហេតុ​ការណ៍​នោះ​កើតឡើង​ជាយថាហេតុ ​។ ក្នុងករណី​អគ្គីភ័យ​ខាង​លើ​នេះ សមត្ថកិច្ច​នៅ​មិនទាន់​ដឹងពី​ការបាត់បង់​ខូ​ច​ខាត ទ្រព្យសម្បត្តិ​អស់​ប៉ុន្មាន​នៅឡើយ​ទេ​ ៕

អត្ថបទសរសេរ ដោយ