ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាល់តែ​សមត្ថកិច្ច​ផ្ទុះអាវុធ​ទើប​បង្ក្រាប​បាន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១២ និង​៤៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ផ្ទះ​លេខ​២៦A ផ្លូវ​លេខ​១១៣ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១២ និង​៤៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ផ្ទះ​លេខ​២៦A ផ្លូវ​លេខ​១១៣ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌចំការមន បាន​ឆ្មក់​ចុះ​ប​ង្ក្រា​ទីតាំង​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​កន្លែង ដោយ​បាន​ផ្ទុះអាវុធ​១​គ្រាប់​ដើម្បី​គំរាម​ទើប​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​បាន​ចំនួន​៦​នាក់ ព្រមទាំង​ដកហូត​ថ្នា​ញៀន​បាន​ចំនួន​៦​កញ្ចប់​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ធ្វើការ​ឃាត់ខ្លួន​ទាំង​៦​នាក់​មាន ១-​ឈ្មោះ ថន លី​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជា​ជាងសំណង់​, ២-​ឈ្មោះ សុខ លី​ន​ណា ភេទ​ស្រី អាយុ​២៩​ឆ្នាំ បម្រើ​ការ​ក្នុង​ហាង​ខារ៉ាអូខេ ទាំង​ពីរ​នាក់​ជា​ប្តី​ប្រពន្ធ ស្នាក់​នៅផ្ទះ​ខាងលើ​, ៣-​ឈ្មោះ កាន់ ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​សិស្ស​, ៤-​ឈ្មោះ សុខ វិសាល ភេទ​ប្រុស អាយុ​២៦​ឆ្នាំ បម្រើ​ការងារ​ក្នុង​ភោជនីយដ្ឋាន​, ៥-​ឈ្មោះ ជឹ​ម រាជ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជាងសំណង់ និង ៦-​ឈ្មោះ ព្រំ ចាន់​ណា​រ័​ត្ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្នុង​ប្រតិបត្តិការ​នេះ​ដែរ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មានការ​ស្រាវជ្រាវ​របស់​កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​របស់​ក្រសួងមហាផ្ទៃ​(​ក​៤) អស់​រយៈពេល​ជា​យូរ​មក​ហើយ ទើប​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌចំការមន​ចុះ​ធ្វើការ​បង្ក្រាប ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ព៌​ណ​ស​ថ្លា​(​ម៉ា​ទឹកកក​)​សរុប​ចំនួន​៦​កញ្ចប់ (​ធំ​២​កញ្ចប់​) រួម​ទាំង​វត្ថុ​តា​មួយ​ចំនួន​ទៀត ។ ក្នុង​ប្រតិបត្តិការ​នេះ​ដែរ​កម្លាំង​របស់​លោក​ក៏​ឈាន​ទៅ​ដល់​ការ​ផ្ទុះអាវុធ​មួយ​គ្រាប់​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ទាំង​៦​នាក់​និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួងមហាផ្ទៃ ដើម្បី​រង់ចាំ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕