ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ម្នាក់ៗ​ពុះ​​កញ្ជ្រោល​​​​កំហឹង​ខ្លាំង​​លើ​ឃាតករ​ស្រី​ ​រហូត​​ប៉ូលិសខ្លាច​​នាំ​​​​ចូល​​ឡាន​​​​​វិញ​

7 ឆ្នាំ មុន

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា ២០១៦ ​កម្លាំង​សមត្ថកិច្ច​បាន​នាំ​ឃាតករ​ស្រី ដើម្បី​ទៅ​ធ្វើ​ត្រាប់​ក្នុង​ការ​សម្លា.ប់​មិត្តភក្តិ​របស់​ខ្លួន​ នៅ​ឯ​មណ្ឌល​ទេសចរណ៍​ទន្លេបាទី​​នោះ តែ​ត្រូវ​សមត្ថកិច្ច​ប្តូរ​ផែនការ​វិញ ព្រោះ​ខណៈ​ដែល​

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា ២០១៦ ​កម្លាំង​សមត្ថកិច្ច​បាន​នាំ​ឃាតករ​ស្រី ដើម្បី​ទៅ​ធ្វើ​ត្រាប់​ក្នុង​ការ​សម្លាប់​មិត្តភក្តិ​របស់​ខ្លួន​ នៅ​ឯ​មណ្ឌល​ទេសចរណ៍​ទន្លេបាទី​​នោះ តែ​ត្រូវ​សមត្ថកិច្ច​ប្តូរ​ផែនការ​វិញ ព្រោះ​ខណៈ​ដែល​កំពុង​នាំ​នាង​​ទៅ​កន្លែង​កើតហេតុ ដែល​មិនទាន់​ដើរ​​ទៅ​ដល់​​ផង ស្រាប់តែ​ប្រជាពលរដ្ឋ​រាប់រយ​នាក់ បាន​មក​ព័ទ្ធ​ចង់​ដណ្តើម​នារី​សង្ស័យ​​ពី​ដៃ​សមត្ថកិច្ច​ ដើម្បី​វាយ​សម្លាប់វិញ ឱ្យ​សម​ទៅ​នឹង​ទ​ង្វើ​របស់​នាង​នោះ ។ ផ្អើលរាប់រយនាក់នៅទន្លេបាទី ​ចង់ឃើញ​ត្រាប់​ឃាតករ​ស្រីដ៏​សា​ហាវ

ប្រភព​បន្ត​ថា ដោយ​ឃើញ​សភាពការណ៍​មិនស្រួល​បែប​​នេះ ​​សមត្ថកិច្ច​​បាន​នាំ​ឃាតករ​ស្រី​នោះ​ឡើង​លើ​​រថយន្ត​វិញ រួច​បើក​ចេញពី​កន្លែង​មណ្ឌល​ទេស​ចរណ៍​ទន្លេបាទី​​ភ្លាម​ៗ​​ដែរ ។

ប្រភព​ពី​លោក​វរសេនីយ៍ទោ សែ​ម សុ​ជាតិ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ឱ្យ​ដឹង​ថា ពេល​នេះ កម្លាំង​របស់​លោក​បាន​នាំ​ខ្លួន​នារី​សង្ស័យ ទៅ​យក​ម៉ូតូ​នៅ​កន្លែង​បញ្ចាំ​ក្នុង​រាជធានី​ភ្នំពេញ ។ តែ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ចំពោះ​កន្លែង​លក់​ទូរស័ព្ទ នៅ​ក្រុង​តា​ខ្មៅ ខណៈ​ប៉ូលិស​ទៅ​សួរនាំ ត្រូវ​អ្នកលក់​ប្រាប់​ថា គាត់​បាន​លក់​ទៅ​ឱ្យ​អ្នក​ផ្សេង​បាត់​ទៅ​ហើយ ។

គួរ​រំលឹក​ថា ទីបំផុត ស្ត្រី​ជា​ជន​ដៃដល់​ត្រូវ​នគរបាល​ខេត្តតាកែវ សហការ​ជាមួយ​នគរបាល​ខេត្តកំពត​ចាប់ខ្លួន​បាន និង​បញ្ជូន​មក​កាន់​​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

ស្ត្រី​រូប​នេះ គឺជា​ឃាតករ ដែល​បាន​កាប់​នារី​ម្នាក់​ស្លាប់​នៅ​មណ្ឌល​ទេសចរណ៍​ទន្លេបាទី នា​ពេល​ថ្មី​ៗ​កន្លង​ទៅ ហើយរ​ត់ទៅ​លាក់ខ្លួន​នៅផ្ទះ​ឪពុក​ក្នុង​ខេត្តកំពត និង​ត្រូវ​ចាប់ខ្លួន​បាន កាលពី​ថ្ងៃ​ទី​២៥ កក្កដា វេលា​ម៉ោង​០៤ និង​៥០​នាទី​រសៀល ស្ថិត​នៅ​ភូមិ​ត្រពាំង​ចក ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។

លោក​វរសេនីយ៍ទោ សែ​ម សុ​ជាតិ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បានឱ្យ​ដឹង​ថា ស្ត្រី​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នេះ​ឈ្មោះ​សាត មក​រា ហៅ​នី អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ត្រពាំង​លាន ឃុំ​ចំបក់ ស្រុក​បាទី សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ព្រែក​ហូរ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

លោកនាយ​ការិយាល័យ​បន្ត​ថា កាលពី​ថ្ងៃ​ទី​២០ កក្កដា ស្ត្រី​រូប​នេះ​បាន​សម្លាប់​នារី​ជា​មិត្តភក្តិ​ម្នាក់ នៅ​លើ​ផ្ទះទឹក​ក្នុង​មណ្ឌល​ទេសចរណ៍​ទន្លេបាទី ស្ថិត​ក្នុងភូមិ​បាទី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ហើយ​រុញ​សព​នាង​ទម្លាក់​ទៅ​ក្នុង​ទឹក រួច​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​រហូត​ដល់​ថ្ងៃ​ចាប់ខ្លួន ។

លោកនាយ​ការិយាល័យ​បញ្ជាក់​ថា ពេល​នេះ យើង​កំពុងធ្វើការ​សាកសួរ និង​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​សម្លាប់​បែប​ណា​នោះ​ទេ តែ គឺ​ស្ត្រី​សង្ស័យ​នេះ ពិតជា​ឃាតករ​ហើយ ។

គួរ​បញ្ជាក់​ទៀត​ថា កាលពីមុន​នេះ ឪពុក​របស់​នារី​រង​គ្រោះ​បាន​ច្រានចោល​ថា ការ​សម្លាប់​នោះ មិនមែន​ដោយសារ​ស្នេហា​ភេទ​ដូច​គ្នា​ទេ តែ​ជា​អំពើ​ប្លន់ ។ ទោះជា​បែប​ណា សមត្ថកិច្ច​មិន​ទាន់​បាន​ចម្លើយ​ពី​ស្ត្រី​សង្ស័យ​រូប​នេះ​នៅឡើយ​ទេ ។