ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ឃាតក.ម្ម​ក្មេង​ស្រី​អាយុ​២​ឆ្នាំ ភាគី​រង​គ្រោះ​និង​ភាគី​ជាប់ចោទ​ទាមទារ​រក​យុត្តិធម៌

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ក្រុម​គ្រួសារ និង​សាច់ញាតិ​ក្មេង​ស្រី​ឈ្មោះ ខុន ស៊ា​ង​ឡេ​ង អាយុ​២​ឆ្នាំ​ ដែល​បាន​ស្លា.ប់​ក្រោម​ផ្លែដាវ​របស់​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​៣​នាក់ បាន​ទន្ទឹង​រង់ចាំ​ភាព​យុត្តិធម៌​

ខេត្តកំពង់ចាម ៖ ក្រុម​គ្រួសារ និង​សាច់ញាតិ​ក្មេង​ស្រី​ឈ្មោះ ខុន ស៊ា​ង​ឡេ​ង អាយុ​២​ឆ្នាំ​ ដែល​បាន​ស្លាប់​ក្រោម​ផ្លែដាវ​របស់​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​៣​នាក់ បាន​ទន្ទឹង​រង់ចាំ​ភាព​យុត្តិធម៌​ពី​ស្ថាប័ន​តុលាការ​ជាង​១​ឆ្នាំ​មក​ហើយ ហើយ​សំណង​១​ម៉ឺន​ដុល្លារ​ក៏​ទាន់​បាន​ទៀត ។

សូម​បញ្ជាក់​ថា លោក ខៀវ សន ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ លោក សែត វិសិដ្ឋ​មុនី ចៅក្រម​ប្រឹក្សា លោក សោ សុ​តា ចៅក្រម​ប្រឹក្សា និង​លោក ស៊ន មុនី ព្រះរាជអាជ្ញា​រង កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ បន្ទាប់​សាលាដំបូង​ខេត្ត​បាន​បើក​សវនាការ​កាត់ក្តី​រឿង​ឃាតកម្ម​លើ​ក្មេង​ស្រី​អាយុ​២​ឆ្នាំ​ខាងលើ​នេះ បាន​នាំ​គ្នា​ចេញពី​សាល​ប្រជុំ​ទៅ​ពិភាក្សា​នៅ​ខាងក្រៅ​មួ​យស​ន្ធុះ លុះ​ពេល​នាំ​គ្នា​ចូល​មក​វិញ បាន​ទាមទារ​ឲ្យ​មាន​សាក្សី​២​នាក់​ចូលរួម​នៅ​ពេល​សវនាការ​កាត់ក្តី​លើ​ឈ្មោះ ស៊ន់ ផល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជាមួយ​នោះ​សូម​ឲ្យ​កម្លាំង​សមត្ថកិច្ច​បន្ត​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​ទៀត ដើម្បី​រក​ភស្តុ​តាង​ដាក់បន្ទុក ។

សូម​រំលឹក​ថា ក្មេង​ស្រី​ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៥ លើ​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម ស្ថិត​ក្នុងភូមិ​ត្រពាំង​កក់ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ដោយសារ​ក្មេង​ស្ទាវ​៣​នាក់​បាន​ជិះ​ម៉ូតូ​យ៉ាង​លឿន​មក​ដល់​ដក​ដាវ​ចាក់​សំដៅ​ឈ្មោះ សច្ចារ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ តែ​បុរស​ឈ្មោះ សច្ចារ បាន​គេច​ទាន់​ពេលវេលា បែរជា​ទៅ​ត្រូវ​ក្មួយ​ស្រី​តូច​អាយុ​២​ឆ្នាំ ដែល​បងស្រី​កំពុង​តែ​ពរ បណ្ដាល​ឲ្យ​ខ្ទាត​ប្លោង​ទៅ​ទើរ​នឹង​គ​ម្ពោ​ធ​ព្រៃ​ស្លាប់​យ៉ាង​អាណោចអាធ័ម ដោយ​ត្រូវ​ដាវ​ដោត​ជាប់​នៅ​ក្រោម​ឃ្លៀ​ក​ឆ្វេង​ធ្លុះ​ពី​ម្ខាង​ទៅ​ម្ខាង ។

អ្នកស្រី ស៊ា​ង ហ៊​ត់ អាយុ​៣០​ឆ្នាំ ត្រូវជា​ម្តាយ​ក្មេង​ស្រី​ដែល​ស្លាប់​ខាងលើ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​កើតហេតុ​អ្នកស្រី​បាន​សូម​ឲ្យ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​ចាប់​ក្រុម​ឃាតករ​មក​ផ្តន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត ព្រមទាំង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១​ម៉ឺន​ដុល្លារ​ផង​ដែរ ។

លោក​វរសេនីយ៍ទោ ប៉ាក ជាតិ អតីត​អធិការ​នគរបាល​ស្រុក​កំពង់សៀម បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៥ ខែមេសា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ស៊ន់ ផល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ដោយ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​មាន​ស្ថាន​ទម្ងន់ទោស ហើយ​ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​អធិការដ្ឋាន​គ​របាល​ស្រុក​កំពង់សៀម​ដើម្បី​សួរនាំ ។

ឈ្មោះ ស៊ន់ ផល ដែល​រង​ការ​ចោទប្រកាន់ បាន​និយាយ​ថា ក្នុង​ថ្ងៃ​កើតហេតុ​ខាងលើ​រូបគេ​មិន​បាន​នៅកន្លែង​កើតហេតុ​ឡើយ គឺ​នៅ​ហាង​ម្លប់​សណ្តាន់ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ហើយ​សូម​ឲ្យ​តុលាការខេត្ត​ជួយ​ផ្តល់​ភាព​យុត្តិធម៌ និង​ដោះ​លែង​រូបគេ​ឲ្យ​នៅ​ក្រៅ​ឃុំ​ផង ព្រោះ​រូបគេ​បាន​ជាប់​ឃុំ​ជាង​១​ឆ្នាំ​ហើយ ៕