ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលរាប់រយនាក់នៅទន្លេបាទី ​ចង់ឃើញ​ត្រាប់​ឃាតករ​ស្រីដ៏​សា​ហាវ

7 ឆ្នាំ មុន

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍បឋមឱ្យ​ដឹងថា នារី​​​ជា​ឃាតករ​​​សម្លា.ប់​មិត្ត​ស្រី​របស់​ខ្លួន ​នៅ​រមណីយដ្ឋាន​ទន្លេបាទី កាល​ពីពេល​កន្លង​​មក ​ត្រូវ​​សមត្ថកិច្ចនាំខ្លួនបង្ហាញ​ពី​សកម្មភាព​ត្រាប់​ក្នុងការសម្លា.ប់​ដ៏សាហា.វនេះ កាលពី​វេលាព្រឹក​ថ្ងៃទី២៦ កក្កដា ២០១៦ ស្ថិត​​នៅ​ចំណុច​​លើ​រោង​លំហែកាយ​រមណីយដ្ឋាន​​ទន្លេបាទី ​​ក្នុង​ភូមិ​ថ្នល់​ទក្សិណ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ។

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍បឋមឱ្យ​ដឹងថា នារី​​​ជា​ឃាតករ​​​សម្លាប់​មិត្ត​ស្រី​របស់​ខ្លួន ​នៅ​រមណីយដ្ឋាន​ទន្លេបាទី កាល​ពីពេល​កន្លង​​មក ​ត្រូវ​​សមត្ថកិច្ចនាំខ្លួនបង្ហាញ​ពី​សកម្មភាព​ត្រាប់​ក្នុងការសម្លាប់​ដ៏សាហាវនេះ កាលពី​វេលាព្រឹក​ថ្ងៃទី២៦ កក្កដា ២០១៦ ស្ថិត​​នៅ​ចំណុច​​លើ​រោង​លំហែកាយ​រមណីយដ្ឋាន​​ទន្លេបាទី ​​ក្នុង​ភូមិ​ថ្នល់​ទក្សិណ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ។

គួររំលឹកថា ឃាតករ​​ដែល​សម្លាប់​មិត្ត​ស្រី​របស់​ខ្លួន ​​ត្រូវ​បាន​​សមត្ថកិច្ច​ចាប់ខ្លួន​ ​កាលពី​រសៀល​ថ្ងៃ​ទី​២៥ កក្កដា ​២០១៦ នៅ​ក្នុង​ផ្សារ​តានី ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។

​ស្ត្រី​​សង្ស័យ​ដែល​ត្រូវ​​ឃាត់ខ្លួន​ឈ្មោះសាត មក​រា ហៅ​ស្រី​នី អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្រពាំង​លាន ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតា​កែវ ​ដោយ​យក​​​សួរនាំ​​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ខេត្តតាកែវ ។ ចំណែក​នារី​​គ្រោះឈ្មោះ​ជា សុ​ជាតិ​អាយុ​២២​ឆ្នាំ ជា
និ​សិ​ត្ស​​ឆ្នាំ​ទី​៣ ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស និង​ជា​បុគ្គលិក​បណ្ដែត នៃ​មន្ទីរ​ទេសចរណ៍​ខេត្តកណ្តាល និង​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​សាលា​អន្តរជាតិ​អាសា៑​នៅ​ភ្នំពេញ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ព្រែក​សំរោង​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។

​គួររំលឹក​ទៀតថា កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២០ ​កក្កដា ឆ្នាំ​២០១៦ កន្លងមក មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​នៅ​មណ្ឌល​ទេសចរណ៍​ទន្លេបាទី ខណៈ​គេ​បានឃើញ​ឈាម​មនុស្ស​ក្រហមច្រាល​នៅ​លើ​កន្ទេល លើ​រោង​លំហែកាយ​ក្នុង​ទន្លេបាទី ស្ថិត​នៅ​ភូមិ​ថ្នល់​ទក្សិណ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ហើយ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មក​ពិនិត្យ និង​ចុះ​រាវ​ក្នុង​ទឹក ទើបបាន​ប្រទះ​ឃើញ​សាកសព​នារី​រង​គ្រោះ​ត្រូវ​គេ​កាប់​ត្រង់​ក្បាល​ជា​ច្រើន​កាំបិត ច្រាន​ទម្លាក់​ចោល​ក្នុង​ទឹក ។

​​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន ដែល​ឃាតករ​អាច​ជា​អ្នក​ស្គាល់គ្នា​ជាមួយ​ជន​រង​គ្រោះ ដោយ​បាន​រៀបចំ​ផែន​ការ​បបួល​ជន​រង​គ្រោះ​ទៅ​លេង​នៅ​ទន្លេបាទី ដែល​ជា​ថ្ងៃ​មិន​មាន​មនុស្ស​ទៅ​កម្សាន្ត​ស្ងាត់​ងាយស្រួល​ក្នុង​ធ្វើ​សកម្មភាព​សម្លាប់​ជន​រង​គ្រោះ ។