ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិ​បុរាណ​ជន​អំបូរយ៉ៅ​របស់​ចិន​ស្រស់ស្អាត​បែប​ធម្មជាតិ

7 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន «Xinhua» កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា «​ភូមិ​បុរាណ​ជន​អំបូរ​យ៉ៅ​(yao)» បាន​ទទួល​ការ​កោតសរសើរ​ថា ជា​ភូមិ​មួយ​ក្នុង​ចំណោម​ភូមិ​បុរាណ​ដ៏​ស្រស់​ស្អាត​បំផុត​នៅ​ខេត្ត Guangdong ប្រទេស​ចិន ។

ទីភ្នាក់ងារ​ព័ត៌មាន «Xinhua» កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា «​ភូមិ​បុរាណ​ជន​អំបូរ​យ៉ៅ​(yao)» បាន​ទទួល​ការ​កោតសរសើរ​ថា ជា​ភូមិ​មួយ​ក្នុង​ចំណោម​ភូមិ​បុរាណ​ដ៏​ស្រស់​ស្អាត​បំផុត​នៅ​ខេត្ត Guangdong ប្រទេស​ចិន ។ ភូមិ​នោះ​គឺជា​ទីតាំង​ទេសចរណ៍​ដ៏​សំខាន់​នៅ​ក្រុង​ឈី​ង​យួន ខេត្ត Guangdong កើតឡើង​ក្នុង​សម័យ​រាជវង្ស​សុង គិតដល់​បច្ចុប្បន្ន​ច្រើន​លាន ឆ្នាំ​ហើយ និង​មាន​ជន​អំបូរ «yao» រស់នៅ​ប្រហែល​២០០​នាក់ ។

ភូមិ​បុរាណ​នោះ មា​នទី​តាំងនៅ​លើ​ភ្នំ​ស្ថិត​ក្នុង​កម្រិត​នីវ៉ូទឹក​សមុទ្រ​៨០៣​ម៉ែត្រ ដោយ​លំនៅ​ឋាន​នានា​នៅ​ក្នុងភូមិ​ស្ថិត​នៅ​តាម​ចង្កេះភ្នំ និង​លំនៅ​ឋាន​ផ្នែក​ខាង​មុខ​មាន​ដំបូង​ស្មើនឹង​ផ្ទៃដី​លំនៅ​ឋាន​ប៉ែក​ខាងក្រោយ ។ បរិវេណ​ក្នុងភូមិ​ដាក់​តម្រៀប​ថ​ជា​ផ្លូវ​ដើរ ។

ភូមិ​បុរាណ​ជន​អំបូរ «yao» ទទួល​បានការ​កើត​សរសើរ​ថា​ជា «​ផ្នែក​មួយ​ក្នុង​ចំណោម​ភូមិ​បុរាណ​ដ៏​ល្អ​បំផុត​ចំនួន​នៅ​ខេត្ត Guangdong»​។ ក្រៅពី​នេះ​បាន​រៀប​ចំណាត់ថ្នាក់​ជាទី​តាំង​ទេសចរណ៍​ក្នុង​កម្រិត AAAA(A4) ឬ​លំដាប់​ផ្កាយ​៤ ខណៈ​ពេល​ប្រទេស​ចិន​បាន​រៀប​ចំណាត់ថ្នាក់​ទីតាំង​ទេសចរណ៍​គួរ​ឱ្យ​ចាប់អារម្មណ៍​មាន​ចំនួន​៥​កម្រិត គឺ​ពី AAAA(A5) ជា​កម្រិត​ខ្ពស់ ឬ​កម្រិត​ផ្កាយ​៥ និង​ធ្លាក់​ដល់​កម្រិត A(A1) ជា​កម្រិត​ទាប​បំផុត ៕