ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​គ្រប់​រូប​គួរ​យល់​ដឹង​អំពី​ការ​ក្ដៅខ្លួន​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្តៅខ្លួន​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ គឺជា​ការ​កើនឡើង​កម្តៅ​ក្នុង​ខ្លួន​ខ្លាំង​ជាង​ឬ​ស្មើ​៣៧,៨​អង្សា​សេ ។

១-​មូលហេតុ​ដែល​នាំ​ឱ្យ​មានការ​កើនឡើង​កំ​ដៅ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​មាន​បី​ប្រភេទ​គឺ​៖

រាជធានី​ភ្នំពេញ ៖ ក្តៅខ្លួន​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ គឺជា​ការ​កើនឡើង​កម្តៅ​ក្នុង​ខ្លួន​ខ្លាំង​ជាង​ឬ​ស្មើ​៣៧,៨​អង្សា​សេ ។

១-​មូលហេតុ​ដែល​នាំ​ឱ្យ​មានការ​កើនឡើង​កំ​ដៅ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​មាន​បី​ប្រភេទ​គឺ​៖
ក​-​មូលហេតុ​មិនសូវ​ធ្ងន់ធ្ងរ​ដូច​ជា រលាក​ត្រចៀក រលាក​បំពង់ក រលាក​ទងសួត​- ផ្តាសាយធំ

ខ​-​មូលហេតុ​ធ្ងន់ធ្ងរ​មាន ការ​រលាក​តម្រងនោម ការ​រលាក​ប្រដាប់​បន្ត​ពូ ការ​រលាក​ស្រោម​ទឹកភ្លោះ ស្អូច​, Toxoplasmose, cytomegalovirus, herpès, រលាក​សួត​, ស្រឡទែន​,​រលាក​ថ្លើម​ប្រភេទ B ,C, របេង​, listeriose, ជំងឺអេដស៍ 

គ​-​មូលហេតុ​ដែល​អាច​បណ្តាល​ឱ្យ​មានការ​វះកាត់​បន្ទាន់​មាន​ដូច​ជា ៖ រលាក​ខ្នែងពោះវៀន និង​រលាក​ថង់ទឹកប្រមាត់

២-​រោគ​សញ្ញា​ដែល​អាច​កើត​មាន​ឡើង​គួប​ផ្សំ​ជាមួយ​ការ​កើនឡើង​នៃ​កំ​ដៅ​មាន ៖
ក​-​សញ្ញា​នៃ​ការ​ពិបាក​បត់ជើងតូច​មាន​ដូច​ជាៈ នោម​ពិបាក​, នោម​មិន​អស់​, នោម​ក្រហាយ​, ឈឺចង្កេះ និង​នោម​មាន​ឈាម 
ខ​-​សញ្ញា​ផ្នែក​ប្រដាប់​រំលាយ​អាហារ​មាន​៖  រាគ​, ក្អួត​, ច​ងោ្អ​រ​, ចុកពោះ
គ​-​សញ្ញា​នៃ​ផ្លូវដង្ហើម​មាន ក្អក  ហត់ ពិបាក​ដកដង្ហើម និង​ថប់​ដើមទ្រូង
ឃ​-​សញ្ញា​នៃ​ប្រដាប់បន្តពូជ​ដូច​ជា ធ្លាក់ស​ខ្លាំង​, មាន​ក្លិនស្អុយ​, ការ​ធ្លាក់ឈាម​, ការ​ហូរ​ខ្ទុះ ។

គួរ​បញ្ជាក់​ ៖ ចំពោះ​ការ​បង្ក​រោគ​ដោយ ប៉ារ៉ាស៊ីត​, វីរុស ឬ​បាក់តេរី​មួយ​ចំនួន​ធំ គឺ​មិន​បណ្តាល​ឱ្យ​មាន​សញ្ញា​តម្អូញ​អ្វី​ទាំងអស់ ដូច្នេះ​ទាមទារ​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់ ត្រូវ​មក​ពិនិត្យ​ផ្ទៃពោះ និង​ធ្វើតេស្ត​ឈាម​រក​មេរោគ​មួយ​ចំនួន​ឱ្យ​បាន​ទៀងទាត់ និង​ទាន់​ពេលវេលា ។

៣-​កត្តា​ប្រឈម​នៅ​ពេល​ដែល​មាន​អាកា​រៈ​គ្រុនក្តៅ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​មាន​ដូច​ជា​៖ អាច​បណ្តាល​ឱ្យ​រលូត​កូន កូន​កើត​មិន​គ្រប់​ខែ ទារក​ស្លាប់​ក្នុង​ពោះ​ផ្ទៃ ជំងឺ​ដែល​អាច​កើត​មាន​លើ​ទារក ដែល​បណ្តាល​មក​ពី​ការ​ឆ្លង​រោគ​ពី​ម្តាយ​ទៅ​កូន ។

វិធី​ការពារ​និង​ព្យាបាល​៖ ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​សត្វ​ឆ្មា ឬ​សត្វ​អាច​បង្ក​រោគ​មួយ​ចំនួន​ទៀត​, មិន​ត្រូវ​បរិភោគ​សាច់​ឆៅ ឬ​បន្លែ​ឆៅ ដែល​លាង​សម្អាត​មិន​បាន​ស្អាត​ល្អ មិន​ត្រូវ​បរិ​ភោគ​​អាហារ​ផ្អាប់ ឬ​អាហារ​រក្សា​ក្នុង​ទូទឹកកក​រយៈពេល​យូរ ព្រោះ​វា​មាន​ផ្ទុក​នូវ​ប៉ារ៉ាស៊ីត​មួយ​ចំនួន ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​ក្មេង ឬ​កុមារ​ដែល​កើត​អុតស្វាយ ឬ​ស្អូច​ព្រោះ​បណ្តាល​ឱ្យ​ឆ្លង​បាន ត្រូវ​មក​ពិនិត្យ​ផ្ទៃពោះ និង​ពិនិត្យ​ឈាម​ដើម្បី​ស្វែងរក​មេរោគ​មួយ​ចំនួន ដែល​អាច​បង្ក​ហានិភ័យ​ដល់​ទារក​ក្នុង​ផ្ទៃ បើ​មាន​អាកា​រៈ​ក្តៅខ្លួន​កំ​ដៅ​លើស ឬ​ស្មើ ៣៧,៨ អង្សា​សេ ត្រូវ​មក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ជា​បន្ទាន់ ដើម្បី​ទទួល​បានការ​ព្យាបាល និង​ស្វែងរក​មូលហេតុ​ឱ្យ​បាន​ទាន់​ពេលវេលា ជៀសវាង​ការ​បង្ក​គ្រោះថ្នាក់​ដល់​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ ។ «​សុភមង្គល​ក្នុង​ជីវិត​គ្រួសារ​កើត​មាន​ទៅ​បាន លុះណាតែ​គ្មាន​ការ​ចម្លង​មេរោគ​ចំពោះ​ម្តាយ និង​កូន​» ៕