ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពី​បទ​ជួញដូរ​គ្រឿងញៀ.ន

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​២​នាក់​ត្រូវ​សមត្ថកិច្ច​នគ​បាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​សហការ​ជាមួយ​នគ​បាល​ក្រុង​បា​វិត​ឆ្មក់​ចុះ​បង្ក្រាប​

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​២​នាក់​ត្រូវ​សមត្ថកិច្ច​នគ​បាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​សហការ​ជាមួយ​នគ​បាល​ក្រុង​បា​វិត​ឆ្មក់​ចុះ​បង្ក្រាប​បាន​បទល្មើស​ជួញដូរ​គ្រឿងញៀន​មួយ​កន្លែង​កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​២៣ កក្កដា ២០១៦ នៅ​ក្នុងផ្ទះ​ជួល​បន្ទប់​លេខ​១០( ម្ចាស់ផ្ទះ​ឈ្មោះ អ៊ុយ ឡង់​ឌី )​ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ដកហូត​បាន​វត្ថុ​តាង​រួម​មាន ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស (​ម៉ា​ទឹកកក​)​ចំនួន​០៣​កញ្ចប់​(​ធំ​១​កញ្ចប់​តូច​២​កញ្ចប់​) ទូរ​សព្ទ័​ដៃ​៣​គ្រឿង​។

បើ​តាម​មន្ត្រី​នគ​បាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទី​១​ឈ្មោះ រស់ សុខ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លេខ​២​សង្កាត់​បឹង​កេងកង ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ទី​២​ឈ្មោះ ង្វៀ​ង វ៉ា​ន់​គៀត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ស្រុក​កៀត​ដុ​ង ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ការ​ចាប់ខ្លួន​នេះ​គឺជា​បទល្មើស​ជាក់ស្តែង ក្រោយ​ពី​សមត្ថកិច្ច​ធ្វើកា​រសើប​អង្កេត​រហូត​ឈាន​ដល់​ការ​កំណត់​មុខសញ្ញា​បាន ក៏​ដឹកនាំ​កម្លាំង​មន្ត្រី​ជំនាញ​សហការ​ជាមួយ​មន្ត្រី​នគ​បាល​នៅ​មូលដ្ឋាន​ចុះ​បង្ក្រាប​ជន​ស​ង្ស​យ័​ដែល​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ក្នុង​បន្ទប់​ផ្ទះ​ជួល ហើយ​ក៏​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​ដកហូត​បាន​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៣​កញ្ចប់​(​កញ្ចប់​ធំ​១​កញ្ចប់​តូច​២​កញ្ចប់​)​ទម្ងន់​២,៤​ក្រាម និង​ទូរ​សព្ទ័​ដៃ​ចំនួន​០៣​គ្រឿង​។​ក្រោយ​ពី​សាកសួរ​រួច​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​ពីរ​នាក់​រួម​ទាំង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង​នៅ​រសៀល​ថ្ងៃ​ទី​២៥ កក្កដា ២០១៦​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕