ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ​គី្គ​ភ័យ​ឆាបឆេះ​រថយន្ត​មួយ​គ្រឿង ដោយសារ​ឆ្លង​ចរន្ត

7 ឆ្នាំ មុន

ខេត្តស្វាយ​រៀង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​នៅ​ក្នុង​ក្រុង​ស្វាយ​រៀង បន្ទាប់​ពី​មាន​រថយន្ត​ម៉ាក ឡិច​ស៊ី​ស មួយ​គ្រឿង បើកបរ​ដោយ​ជនជាតិ​ចិន​ម្នាក់​បាន​មក​ឈប់​នៅ​ខាង​មុខ​

ខេត្តស្វាយ​រៀង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​នៅ​ក្នុង​ក្រុង​ស្វាយ​រៀង បន្ទាប់​ពី​មាន​រថយន្ត​ម៉ាក ឡិច​ស៊ី​ស មួយ​គ្រឿង បើកបរ​ដោយ​ជនជាតិ​ចិន​ម្នាក់​បាន​មក​ឈប់​នៅ​ខាង​មុខ​ផ្ទះ​របស់​ប្រជាពលរដ្ឋ ហើយ​បន្ទាប់​ពី​ជនជាតិ​ចិន​រូប​នោះ​ចុះ​ពី​រថយន្ត ក៏​មាន​ផ្សែង​ខ្មួ​l​ខ្មាញ​’​ចេញពី​រថយន្ត ធ្វើ​ឱ្យ​អ្នកមាន​ទីលំនៅ​ជិត​នោះ​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នា​រត់ នាំ​កូនចៅ​រត់​ចេញ និង​អ្នកខ្លះ​ក៏​រត់​យក​ទុយោ​ទឹក​មក​ពន្លត់​ផង​ដែរ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០៣​និង​០១​នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង​។ បើ​តាម​សមត្ថកិច្ច​ក្រុង​ស្វាយ​រៀង​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​ដែល​បាន​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​នេះ​គឺ​ម៉ាក ឡិច​ស៊ី​ស  ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2T-5683 ជា​កម្មសិទ្ធិ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ហា​យ​ផាត​លែ​ន បើកបរ​ដោយ​ឈ្មោះ មីង សេវ​ស៊ុ​ង ជនជាតិ​ចិន ដែល​មានមុខរ​បរជា​អ្នកទិញ​ទំនិញ​ចូល​ក្នុង​តំបន់ និង​គ្មាន​អ្នក​រួម​ដំណើរ​ជាមួយ​បុរស​នេះ​ឡើយ​។

ប្រភព​បន្ត​ថា រថយន្ត​មួយ​គ្រឿង​នេះ​គឺ​ទើបតែ​បាន​ដូរ​ម៉ាស៊ីន​កាលពី​ម្សិលមិញ​(​ថ្ងៃ​ទី​២៤ ខែកក្កដា​) ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥​នេះ តំបន់​បានឱ្យ​ឈ្មោះ មីង សេវ​ស៊ុ​ង ដឹក​ធុង​ខ្យល់​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ហា​យ​ផាក​លែ​ន យក​មក​បញ្ចូល​ខ្យល់ តែ​នៅ​មុន​ពេល​ចេញ​មក​បុរស​ខាងលើ​ក៏​បាន​ប្រាប់​ទៅ​កាន់​ជាង​រថយន្ត​ថា រថយន្ត​ទំនងជា​មាន​បញ្ហា​ហើយ ព្រោះ​ពេល​បញ្ឆេះ គឺ​ឮ​សំឡេង​មិន​ស្រួល​ទេ តែ​ដោយសារ​ប្រញាប់​យក​ធុង​ខ្យល់​បញ្ចូល បុរស​នោះ​ក៏​ដឹក​ធុង​ខ្យល់​ចំនួន ៩​ធុង មក​កាន់​ក្រុង​ស្វាយ​រៀង ដើម្បី​បញ្ចូល​សិន តែ​នៅ​ពេល​មក​ដល់​កន្លែង​កើតហេតុ មិនដឹង​យ៉ាងម៉េច​រថយន្ត​ក៏​មាន​ផ្សែង​ខ្មួលខ្មាញ់​ចេញពី​ម៉ាស៊ីន​ខាង​មុខ ហើយ​ក៏​ឆេះ​បែប​នេះ​ទៅ​។

ដោយឡែក​បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស ខាងលើ​បាន​បើក​មក​ឈប់​នៅ​ខាង​មុខ​ផ្ទះ​របស់​ពួក​គាត់ ហើយ​នៅ​ពេល​ដែរ​ម្ចាស់​រថយន្ត​ចុះ​ពីលើ​បាន​បន្តិច​ក៏​មាន​ផ្សែង​ខ្មួលខ្មាញ់​ចេញពី​តួ​រថយន្ត​ខាង​មុខ ដែល​ទំនង​ដូច​ជា​មានការ​ឆ្លង​ចរន្តអគ្គិសនី​នៅ​ខាង​មុខ​។ ឃើញ​ដូច​នោះ ពួក​គាត់​ក៏​បាន​ទាញ​រក​ទុយោ​ទឹក​ទៅ​ដាក់​នៅ​ខាង​មុខ​តួរ​រថយន្ត ដើម្បី​បន្ថយ​ការ​ឆេះ តែ​រថយន្ត​នៅ​បន្ត​ឆេះ​ដដែល ពួក​គាត់​ក៏​បាន​ហៅ​ទូរ​សព្ទ័​រក​រថយន្ត​ពន្លត់​អគ្គិភ័យ​ដើម្បី​មក​អន្តរាគមន៍ ហើយ​ក្រោយមក​ក៏​មាន​រថយន្ត​មក​ដល់​បី​គ្រឿង និង​បាន​ពន្លត់​ឲ្យ​រលត់​បានជា​ស្ថាពរ ។

រថយន្ត​មួយ​គ្រឿង​នេះ​បាន​ពន្លត់​រលត់​ជា​ស្ថាពរ នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៣​និង​៤០​នាទី​រសៀល នៅ​ថ្ងៃ​ដដែល ហើយ​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​៣​ឡាន ។ ក្រោយ​ពី​កើតហេតុ សមត្ថកិច្ច​បាន​អូស​យក​រថយន្ត និង​ហៅ​អ្នកបើកបរ​នៅ​សាកសួរ​បន្ថែម​នៅ​អធិការ​ក្រុង​ស្វាយ​រៀង​៕